ធ្លាក់ឈាមអម្លុងពេលមានផ្ទៃពោះ តើមកពីមូលហេតុអ្វី?

0

នៅខណៈដែលកំពុងតាំងគភ៌ ប្រសិនបើស្ត្រីកំពុងតាំងគភ៌ ឬពិតឃើញមានផ្ទៃពោះហើយ ស្រាប់តែមានឈាមធ្លាក់មកទៀតនេះ អាចនិយាយបានថា មានអាការខុសប្រក្រតីហើយ ថ្ងៃនេះគេហទំព័រ Baby and Mom ឬ មាតា និងទារក និងបកស្រាយពីបញ្ហានេះ ជូនដល់ប្រិយមិត្តទាំងអស់បានជ្រាប។

..ហូរឈាមខណៈតាំងគភ៌ពី ១ ដល់ ២៧ សប្ដាហ៍ កើតពីអ្វី?
១.ភាវៈរលូត
អ្នកម្ដាយអាចនិងមានឈាមហូរមកបន្ដិចបន្ដួច រហូតដល់មានអាករហូរឈាមច្រើនបានផងដែរ ប្រសិនបើអ្នកម្ដាយសង្កេតខ្លួនថា ទ្វារមាសមានឈាម គួរតែប្រញាប់ទៅរកគ្រូពេទ្យឱ្យទាន់ពេលវេលា ដើម្បីធ្វើការត្រួតពិនិត្យផ្ទៃពោះ។

២​.ពពោះខ្យល់
ភាវៈពពោះខ្យល់ គជាអូវ៉ុលដែលបានទទួលនូវការបដិសេធហើយក្លាយជាស្អុយ មិនអាចវិវឌ្ឍជាការចាប់កំណើតបាន ឬជាការតាំងគភ៌ទៅមុខទៀតបាន នោះអ្នកម្ដាយនិងរលូតមកដោយឯកឯងតាមធម្មជាតិ។

៣.ទារកស្លាប់ក្នុងគភ៌
គឺជាអាការដែលខុសប្រក្រតីខ្លះដែលធ្វើឱ្យទារកមិនអាចមានជីវិតទៀត ហើយអ្នកម្ដាយមានអាការឈឺពោះខុសធម្មតា និងមានហូរឈាមរហូតដល់ទារករលូតមកនៅនាទីចុងក្រោយ។

៤.ពពោះក្រៅស្បូន
គឺជាអាករដែលមេជីវិតឈ្មោះបដិសេធមិនបង្កកំណើតក្នុងស្បូន ហើយនៅបង្កកំណើតនៅដៃស្បូន ឬនៅបំពង់លំហូរអូវីល បណ្ដាលឱ្យអ្នកមានអាការចុកពោះ សម្ពាធឈាមធ្លាក់ចុះ និងបេះដូងមានអាការញ័របាន ដូច្នោះហើយអ្នកម្ដាយត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ។

ចំណាំ៖ រាល់ការសង្កេតឃើញធ្លាក់ឈាមនៅអម្លុងពេលពិនិត្យ ឬតាំងគភ៌ គួរតែទៅពេទ្យជំនាញធ្វើការពិនិត្យជាបន្ទាន់ ដើម្បីឱ្យកាន់តែជាក់ច្បាស់ ព្រោះការធ្វើទេស្តទឹកនោម មិនអាចប្រាប់អ្នកបាន ១០០ ភាគរយនៃការតាំងគភ៌ឡើយ គួរតែពិនិត្យអេកូជាមួយគ្រូពេទ្យជំនាញជាមុនសិន៕