8 សញ្ញាគ្រោះថ្នាក់ ដែលស្ត្រីមានផ្ទៃពោះប្រញាប់ទៅរកពេទ្យជាបន្ទាន់

0
67

ស្ត្រីគ្រប់រូបនៅពេលតាំងគភ៌និងមានអាការផ្លាស់ប្ដូរជាច្រើនយ៉ាងដែលកើតឡើង ទាំងអាការហុចផលជាលក្ខណៈធម្មតា និងដែលនិយាយបានថា មានគ្រោះថ្នាក់ ស្ត្រីតាំងគភ៌គ្រប់រូបអាចនិងមានក្ដីកង្វល់ចំពោះការផ្លាស់ប្ដូររបស់រាងកាយជាច្រើន ព្រោះមិនបានដឹងថា តើរបៀបណាជាផ្លាស់ប្ដូរតាមបែបធម្មតារបស់ស្ត្រីតាំងគភ៌ និងអាការបែបណា ដែលគេហៅខុសធម្មតា ។ ដូច្នោះហើយ យើងគួរតែប្រញាប់ស្វែងលម្អិតពីសញ្ញាគ្រោះថ្នាក់ដែលស្ត្រីតាំងគភ៌ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

8 សញ្ញាបង្ហាញពីភាពគ្រោះថ្នាក់របស់ស្ត្រីមានផ្ទៃពោះ
១.អាការហូរឈាមនៅទ្វាមាស
ប្រសិនបើស្ត្រីមានផ្ទៃពោះមានអាការហូរឈាមតាមទ្វាមាស មិនថាតិចឬច្រើនទេ ហើយមិនថាមានពណ៌ក្រហមចាស់ ឬខ្ចីឡើយ គួរតែប្រញាប់ទៅមន្ទីរពេទ្យ ទៅជួបពិនិត្យជម្ងឺជាបន្ទាន់ ព្រោះអាការហូរឈាមកើតឡើងពីមូលហេតុជាច្រើន ដូចជា ប្រសិនបើអ្នកម្ដាយពពោះនៅអម្លុងពេល ៥ ខែដំបូង គឺជាសញ្ញានៃការរលូត ហើយរីឯអ្នកម្ដាយដែលតាំងគភ៌បាន ៥ខែក្រោយមក អាចជួបប្រទះជាញឹកញាប់សម្រាប់មាតាដែលមានភាវៈសុកខ្លី។ តែយ៉ាងណាក៏ដោយះអ្នកម្ដាយគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះរោគជំងឺជាបន្ទាន់។

២.កូនកម្រើកតិច ឬមិនកម្រើកសោះ
អ្នកម្ដាយនិងមានអារម្មណ៍ថា កូនចេះកម្រើកនៅអម្លុងពេលពពោះបាន ៥ ខែស​ម្រាប់កូនដំបូង ហើយនិងមានអារម្មណ៍បែបនេះ នៅអម្លុងពេល ៤ ខែ សម្រាប់កូនបន្ទាប់ ហើយកាលណាដែលកូនកម្រើក ឬធាក់បានចំនួន ១០ ដងនោះគឺជាអាការធម្មតារបស់ទារក តែប្រសិនបើទារកធាកម្ដាយតិច ឬមិនធាក់សោះឡើយ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ។

៣.ចាញ់កូនខ្លាំងបំផុត
អាការចាញ់កូនគឺជារឿងធម្មតារបស់អ្នកម្ដាយតាំងគភ៌គ្រប់រូប ក៏ប៉ុន្ដែបើចាញ់ខ្លាំងរហូតដល់ក្អួតមិនបាត់ គេងមិនលក់គ្រប់ពេល ចាញ់ចង្អោរខ្លាំង ឡើងទម្ងន់ហួសកម្រិត ទាំងអស់នេះគឺជាសញ្ញាប្រាប់អំពីគ្រោះថ្នាក់ ព្រោះអ្នកម្ដាយអាចនឹងរលូត ឬមានភាវៈពពោះស្អុយ។

៤.ឈឺពោះមុនពេលកំណត់
កាលណាមានអាការឈឺពោះនៅសប្ដាហ៍ទី ៣៧ នោះអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យពោះ វាជាសញ្ញាគ្រោះថ្នាក់ដែលអ្នកម្ដាយនិងប្រសូតមិនគ្រប់ខែ ព្រមទាំងកាលណាដែលកូន ធាក់ប្រាប់ជាសញ្ញារាល់ពេល ១០ ទៅ ១៥ នាទី​ម្ដងៗ នោះហើយគឺជាសញ្ញានៃការកើតមិនគ្រប់ខែ។

៥.បែកទឹកភ្លោះ
បើមានអាការបែកទឹកភ្លោះហើយ គឺជាសញ្ញាប្រាប់ថាជិតប្រសូតចេញមកហើយ គួរតែប្រញាប់ទៅមន្ទីពេទ្យភ្លាម ព្រោះត្រៀមខ្លួនក្នុងអម្លុងពេល 24 ម៉ោង។

៦.ឈឺពោះតិច
ស្ត្រីមានផ្ទៃពោះនៅត្រីមាសទីមួយ អាចនិងមានការឈឺពោះ ដែលជារឿងធម្មតាទេ ព្រោះស្បូនត្រូវបានពង្រីក ដើម្បីសម្របសម្រួលការរីកលូតលាស់របស់ទារក ប្រសិនបើមានសង្កេតមានអាការឈឺពោះតិច ឬមិនឈឺពោះសោះ ជាការល្អប្រសើរគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកសញ្ញានៃការតាំងគភ៌។

៧.ចុកណែនដើមទ្រូង ឈឺក្បាល និងវិលមុខ
រោគសញ្ញាខាងលើ ជារោគសញ្ញានៃសម្ពាធឈាមខ្ពស់ ឬជំងឺព្រាយក្រឡាភ្លើង វាគឺជាសញ្ញាគ្រោះថ្នាក់ចំពោះម្តាយនិងកូនខ្លាំងណាស់ ប្រសិនបើមានរោគសញ្ញាខាងលើនេះគួរតែទៅមន្ទីរពេទ្យភ្លាម។

៨.ឡើងកំដៅក្នុងខ្លួនខ្លាំង
អ្នកម្តាយមានផ្ទៃពោះដែលមានអាការក្ដៅខ្លួនគឺច្បាស់ជាឆ្លងជំងឺគ្រុពីមេរោគណាមួយជាមិនខាន តែត្រូវប្រាកដថា ជាការក្ដៅខ្លួនដោយ មេរោគផ្ដាសាយ ឬសត្វខាំ តែបើមិនដូច្នោះទេ គួរតែទៅរកគ្រូពេទ្យវិនិច្ឆ័យរោគភ្លាមទើបជាការត្រឹមត្រូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here