ការបៀមដៃរបស់កូន បើទោះបីជាទង្វើតាមធម្មជាតិរបស់ក្មេងក្ដី អ្នកជាម្ដាយក៏មិនគួរបណ្ដោយកូនឱ្យមានទម្លាប់បែបដូច្នោះដែរ ព្រោះថា ក្មេងអាចងាយនឹងឆ្លងមេរោគនានា ដែលមាននៅជាប់អ្នកដៃ ហើយងាយនឹងកើតជំងឺផ្សេងៗទៀតផងដែរ។ ថ្ងៃនេះ គេហទំព័រ មាតា និង ទារក ឬ Baby and Mom សូមចែករំលែកនូវបទពិសោធ និងដំណោះស្រាយចំពោះបញ្ហានេះ ដល់អ្នកម្ដាយគ្រប់រូបបានជ្រាប និងអនុត្តតាមផងដែរ។
១. ប្រើរបស់លេងដែលស្អាត ជំនួសការដែលឱ្យកូនលេងដៃ ដើម្បីផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់កូន។
២.អ្នកម្ដាយត្រូវតែព្យាយាមសង្កេត និងដកដៃទារកចេញពីមាត់ ខណៈដែលកូនកំពុងព្យាយាមយកដៃលូកចូលក្នុងមាត់ គ្រប់ពេលវេលា។
៣.គួរតែប្រើវិធីលាបថ្នាំដែលមានរសជាតិល្វីង ដូចជា Paracetamol ដើម្បីឱ្យកូនខ្លាចនូវរសជាតិល្វីង ហើយលែងហ៊ានបៀមដៃ។
៤.ត្រូវប្រលែងលេងជាមួយកូនតូច មុនពេលដែលគេគេងលក់ កុំបណ្ដោយឱ្យកូននៅតែឯកឯង ដោយអ្នកម្ដាយអាច ចម្រៀងបំពេរ ឬនិយាយលេងឱ្យកូនបានសប្បាយមុនពេលគេងលក់។
៥.ហាមប្រើវិធីទះដៃកូន ព្រោះថា កូនអាចនឹងមានអារម្មណ៍ស្លុតចិត្ត នឹងអាចបណ្ដាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់កូន ដែលជាមូលហេតុបណ្ដាលឱ្យកូនធំឡើង មានសភាពខ្សោយប្រាជ្ញា ។ អ្នកត្រូវតែព្យាយាមអនុវត្តវិធីសាស្ត្រខាងលើ៕