ដឹងដែរឬទេថា ស្ពៃក្ដោបពណ៌ស្វាយ (Red cabbage) ដែលមានព័ណ៌ស្រស់ស្អាតគូរឱ្យចង់ទទួលទាន ហើយតែងតែញ៉ាំជាមួយសាឡាត់ ដូច្នោះស្ត្រីមានផ្ទៃពោះគួរតែជ្រាបដឹងអំពីគុណប្រយោជន៍ដ៏មហាសាលរបស់ស្ពៃនេះ ចំពោះរាងកាយអ្នកខណៈកំពុងតែតាំងគភ៌។ ថ្ងៃនេះគេហទំព័រ Baby and Mom បានដក់ស្រង់អត្ថប្រយោជន៍របស់ស្ពៃក្ដោបស្វាយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា។
ដោយសារតែស្ពៃក្ដោបព័ណ៌ស្វាយ ជាបន្លែដែលមានសរសៃអាហារបរិមាណច្រើនគួរសម និងសម្បូរទៅសារធាតុចិញ្ចឹមនៅក្នុងអាហារជាច្រើនប្រភេទ មិនថាតែ ប្រូតេអ៊ីន កាបូអ៊ីដ្រាត សូដ្យូម និងវីតាមីន C ផងដែរ។ ក្រៅពីការទទួលទានស្ពៃក្ដោបស្វាយយ៉ាងទៀងទាត់ និងជួយបន្ថយឱកាសកាសកើតជំងឺ មហារីកពោះវៀន និងជួយការពាររោគជំងឺមហាផ្សេងៗទៀត នៅអម្លុងពេលពពោះបានផងដែរ។ ម៉្យាងទៀតវាសម្បូរទៅដោយសារធាតុដែក ដែលជួយដើម្បីបង្កើតបន្ថែមអេម៉ូក្លូប៊ី ដែលជាសារធាតុសំខាន់ក្នុងការបង្កើតគោលិកាឈាមនៅក្នុងរាងកាយអ្នកម្ដាយផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ជារៀងរាល់ថ្ងៃយើងមិនគួរបរិភោគស្ពៃឆៅច្រើនជាង 1-2 គីឡូក្រាមទេ ព្រោះតែវាមានផ្ទុកនូវសារធាតុ Goitrogen ដែលបានពីស្ពៃក្ដោបមកកកកុញនៅក្នុងរាងកាយច្រើនពេក ហើយអាចហុចលទ្ធផលនៃលំហូរសារធាតុអ៊ីយ៉ូតទីរ៉ូអ៊ីតនៅក្នុងឈាមមានភាពថយចុះ តែធាតុនេះនិងបាត់បង់ទាំងស្រុងនៅពេលស្ពៃក្ដោបឆ្អិន៕