ហេតុអ្វី អាហារពេលព្រឹកត្រូវាបានគេចាត់ទុកជាអាហារដ៏សំខាន់ នៅក្នុងចំណោមអាហារទាំង៣ពេល?
នៅក្នុងពេលមានភគ៌ ស្ត្រីត្រូវការរបអាហារបន្ថែមកាន់តែច្រើនដើម្បីបំពេញតម្រូវការលូតលាស់របស់ទារកក្នុងភគ៌ ។ ប៉ុន្តែប្រសិនបើអ្នកមិនបានទទួលទានយឺតពេល ឬរំលងអាហមួយពេលនេះ មិនត្រឹមតែអ្នកខ្លួនឯងនោះទេដែលស្រែកឃ្លាន សូម្បីតែទារកក្នុងភគ៌មានផលប៉ះពាល់ដែរ។
ស្ត្រីមានគភ៌ភាគច្រើនតែងតែរំលងអាហារពេលព្រឹក ដោយសាតែការចាញ់ក្អួតចង្អោរ ឬពិបាកអង្គុយមិនកើត។ តែទោះជាយ៉ាងណា អ្នកមិនគួររំលងអាហារពេលព្រឹកឡើយ ព្រោះនៅពេលយប់រយៈពេល ៩ទៅ១២ម៉ោង សារធាតុចិញ្ចឹមដែលស្តុកទុកត្រូវប្រើអស់ហើយ ដូច្នេះរាងកាយរបស់អ្នក និងទារកនៅក្នុងគភ៌ត្រូវការសារធាតុចិញ្ចឹមថ្មីបន្ថែមទៀត។
ប្រសិនបើការចាញ់កូន រារាំងដល់ការទទួលទានអាហារពេលព្រឹក អ្នកត្រូវព្យាយាមញ៉ាំអាហារអ្វីដែលមិនធ្វើឲ្យក្អួតចង្អោរ។ ការព្យាយាមញ៉ាំអាហារពេលព្រឹកឲ្យបានត្រឹមត្រូវ ទើបអ្នក និងទារកក្នុងគភ៌មានសុខភាពល្អ ហើយការញ៉ាំអាហារពេលព្រឹកក៏ជាវិធីកាត់បន្ថយបញ្ហាចាញ់ផងដែរ។
មិនតែប៉ុណ្ណោះ ការទទួលទានអាហារពេលព្រឹកទាន់ពេល ក៏អាចជួយបំលែងអាហារទៅជាថាមពល ហើយរក្សាតុល្យភាពជាតិស្ករ អ៊ាំងស៊ុយលីន អាស៊ីតខ្លាញ់ និងក្លុយកូសនៅក្នុងឈាមផងដែរ។
ការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Lancet បានចង្អុលបង្ហាញថា ការរំលងអាហារពេលព្រឹកជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការមានគភ៌ អាចបណ្តោលឲ្យប៉ះពាល់ដល់ការលូតលាស់ទារក និងមានការឈឺចាប់ថែមទៀត៕