ប្រសូតបុត្ររួចធ្លាប់គិតទេថា មាត់ស្បូនរីកដល់កម្រិតណា?

0
51

ស្ត្រីតាំងគភ៌ទាំងឡាយមានធ្លាប់គិតពីមុនមកទេថា ខណៈដែលប្រសូតបុត្ររួចមាត់ស្បូនរបស់ស្ត្រីរីកធំដល់កម្រិតណា ហើយមិនមានភាពតឺងណែនដូចកាលវ័យនៅក្រមុំ ព្រោះថា ស្បូន គឺជាបន្ទប់សម្រាប់ចិញ្ចឹមទារកតាំងពីបង្កកំណើតរហូតដល់ថ្ងៃកើត ហើយវានឹងមានការរីកមាឌបន្តិចម្តងៗទៅតាមទំហំនៃការលូតលាស់របស់ទារក។ នៅចន្លោះសប្តាហ៍ទី ៣៧ទៅ ៤២ ស្បូនឆ្ពោះទៅខាងមុខនៃទ្វារមាស ហើយវានឹងមានភាពទន់ និងចាប់ផ្តើមបើកចំហវាត្រូវបានគេស្គាល់ថា ជាការពង្រីក។

តើស្បូនអាចពង្រីកខ្លួនធំដល់កម្រិតណា?
ខ្នាតនៃការរីកមាត់ស្បូនប្រហាក់ប្រហែលទៅនឹង៖
1 សង់ទីម៉ែត្រ – ទំហំនៃផ្លែ blueberry មួយ
2 សង់ទីម៉ែត្រ – ទំហំនៃផ្លែCherry
3 សង់ទីម៉ែត្រ – ទំហំស្មើផ្លែចេក
4 សង់ទីម៉ែត្រ – ទំហំស្មើនំស្រួយ Cracker
5 សង់ទីម៉ែត្រ – ចំណិតមុខកាត់ផ្លែក្រូចឆ្មារ
6 សង់ទីម៉ែត្រ -ដូចរង្វង់មុននំ ខូឃី
7 សង់ទីម៉ែត្រ – ប្រៀបដូចមាត់កំប៉ុង សូដា
8 សង់ទីម៉ែត្រ – មុខកាត់ផ្លែក្រូចពោធិសាត់
9 សង់ទីម៉ែត្រ – រង្វង់នំ Donut
10 សង់ទីម៉ែត្រ – រង្វង់នំ Bagel

ស្បូនរបស់មនុស្សស្រី អាចពង្រីកចាប់ពង្រីករហូតដល់ទៅ១០សង់ទីម៉ែត្រ ជាពិសេសពេលជិតសម្រាលកូនតែម្តង។ នៅក្នុងពេលដែលស្បូនចាប់ផ្តើមពង្រីកបានពីរបីសង់ទីម៉ែត្រ ស្ត្រីក៏មានការឈឺចាប់ផងដែរ។
ប្រសិនបើស្បូនរបស់អ្នករីកបាន ១០សង់ទីម៉ែត្រ មានន័យថា អ្នកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់រុញច្រានកូនចេញមកក្រៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here