ស្ត្រីដែលទទួលទានរបបអាហារសម្បូរជាតិខ្លាញ់ច្រើននៅក្នុងអំឡុងពេលពពោះ អាចនាំឲ្យមានការកើនឡើងនៃហានិភ័យវិវត្តទៅរកជំងឺផ្លូវចិត្តចំពោះទារក នេះជាការព្រមានរបស់អ្នកជំនាញ។
បើយោងតាមសាស្ត្រាចារ្យនៃសាកសវិទ្យាល័យ Oregon Health and Science បានបង្ហាញថា ការទទួលទានអាហារដែលសម្បូរជាខ្លាញ់ខ្ពស់ក្នុងអំឡុងពេលទារកកំពុងតែរីកលូតលាស់អាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ទារកនៅពេលអនាគត់។ លើសពីនេះទៅទៀត របបអាហារសម្បូរជាតិខ្លាញ់ អាចធ្វើឲ្យការវិវត្តកោសិកាប្រសាទមានភាពអន់ខ្សោយ ជាពិសេសមានបញ្ហាដល់ការអភិវឌ្ឍខួរក្បាល។
ការរកឃើញនេះ បានព្រមានដល់ស្ត្រីមានផ្ទៃពោះទាំងឡាយឲ្យយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការទទួលទានរបបអាហារ ព្រោះវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តទារកនៅពេលធំពេញវ័យ៕