ហេតុអ្វីត្រូវជៀសវាងបរិភោគសាច់ឆៅក្នុងអំឡុងតាំងគភ៌? មានភាវៈប៉ារ៉ាស៊ីតច្រើនប្រភេទណាស់ដែលតោងជាប់នៅក្នុងសាច់ ហើយវារស់នៅជាមួយនឹងសត្វ ព្រមទាំងមនុស្ស ព្រោះសាច់ដែលម្អិនមិនឆ្អិនល្អនោះ យើងនឹងមិនអាចមើលឃើញភាវៈប៉ារ៉ាស៊ីតនោះនឹងភ្នែកទទេ។ ហេតុអ្វីបានជា យើងបានដឹងទាល់តែសោះថា ប៉ារ៉ាស៊ីតរស់នៅជាមួយមនុស្សផងដែរ យ៉ាងណាមិញ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញប៉ារ៉ាស៊ីត មួយប្រភេទដែលមានឈ្មោះថា Toxoplasma-Gondii នៅក្នុងសាច់ឆៅ អាចបង្កគ្រោះថ្នាក់អាក្រក់ដល់ស្ត្រីតាំងគភ៌ខ្លាំងបំផុត។
នេះជាការសិក្សាអំពីប្រភេទភាវៈប៉ារ៉ាស៊ីតបង្ករគ្រោះថ្នាក់ដល់ស្ត្រីទាងគភ៌ដែល អ្នកស្រាវជ្រាវបានឱ្យឈ្មោះថា Toxoplasma-Gondii វាបានរស់នៅជាមួយសត្វ និងមនុស្ស។
ប៉ារ៉ាស៊ីត Toxoplasma-Gondii ជាភាវៈតូចល្អិតដែលរស់នៅក្នុងកោសិការបស់យើង ហើយត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សពាក់កណ្តោលនៅទូទាំងពិភពលោកដែលមានផ្ទុកប៉ារ៉ាស៊ីតនេះ។ ស្ត្រីដែលឆ្លងប៉ារ៉ាស៊ីតប្រភេទនេះ អាចបណ្តោលឲ្យរលូតកូន ទារកកើតមកពិកា និងកើតមិនគ្រប់ខែ។ ពិកាភាពចំពោះទារក បណ្ដាលឲ្យខូចខាតខួរក្បាល និងខូចភ្នែកបានទៀតផងដែរ។គួរគត់សម្គាល់ដែរថា រោគសញ្ញានៃការឆ្លងរោគចំពោះទារក អាចសង្កេតឃើញមានអាការ គ្រុនក្តៅ ឈឺក្បាល មិនចង់បរិភោគអាហារ រឹងក ឈឺបំពងក កន្ទួល ចង្អោរ ឈឺក្នុងត្រចៀក និងឈឺចាប់ក្នុងពោះ…។
ដូច្នេះ ដើម្បីឱ្យស្ត្រីតាំងគភ៌ នឹងទារកនៅក្នុងផ្ទៃជៀសផុតពីហានីភ័យអាក្រក់នេះ អ្នកម្តាយគ្រប់រូបគួរតែជៀសវាងបរិភោគសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ។ តែសូមបញ្ជាក់ផងដែរថា សម្រាប់មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំរឹងមាំ ប៉ារ៉ាស៊ីតប្រភេទនេះមិនអាចប៉ះពាល់បានឡើយ៕