ពិតមែនទេ!!មើលរូបក្មេងស្អាតៗពេលពពោះ កូនប្រសូតមកស្អាតដូច?

0
69

ជឿឬទេ ស្ត្រីតាំងគភ៌ទាំងឡាយៗអើយ អ្នកធ្លាប់បានស្ដាប់ឮពាក្យពេជ្រអស់ទាំងនោះដែរឬទេ? ឮចេញពីមនុស្សចាស់ទាំងពួងថា នៅក្នុងអម្លុងពេលតាំងគភ៌ ឱ្យត្រូវទិញរូបក្មេងៗស្អាតៗ គួរឱ្យស្រលាញ់ មកបិទជាប់ជញ្ជាំងបន្ទប់ ជាច្រើនរូប ដើម្បីឱ្យអ្នកម្ដាយកំពុងពពោះ បានសម្លឹងមើលឃើញជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃប្រសូត នឹងធ្វើឱ្យកូនប្រសូតមកមានមុខមាត់ស្អាតដូចនៅក្នុងរូបនោះ និងហាមរិះគន់ ក្មេងណាដែលមានភាពមិនប្រក្រតី និងពិកា ឬអន់សតិបញ្ញា ព្រោះថា តាមការចំណាំនេះ ខ្លាចកូនកើតមកមានសភាពដូចក្មេងទាំងនោះ។

ខាងផ្នែកវិទ្យាសាស្ត្របានពិសោធន៍រកឃើញថា ការដែលកូនកើតមកមានមុខមាត់ រូបរាង យ៉ាងណានោះ គឺស្ថិតនៅលើតំណពូជរបស់ឪពុក និងម្ដាយ និងស្ថិតនៅលើកូនត្រង់ថា ហ្សែនដែលខ្លាំង និងមករួមចាប់កំណើតនៅក្នុងរាងកាយនោះប្រភេទយ៉ាងណា។ ហើយចំពោះការដែលម្ដាយត្រូវឱ្យសម្លឹងមើលរូបក្មេងស្អាត គួរឱ្យស្រលាញ់ គឺជាការបញ្ជូននូវសតិអារម្មណ៍របស់ឱ្យទៅកាន់កូន ដែលមិនឱ្យម្ដាយមានអារម្មណ៍ខ្វាយខ្វល់ និងព្រួយបារម្ភពីមុខមាត់ រូបរាងកូនតែប៉ុណ្ណោះ ក៏ប៉ុន្ដែជាការចំលងរូបពីម្ដាយទៅកូនទៅវិញ ហើយអាចជាផ្នែកមួយជំរុញបន្ថែមឱ្យហ្សែនរបស់កូនបានចំលងផ្នែកណាមួយនៃរូបភាព។

ជាចុងក្រោយមានស្ត្រីជាច្រើននាក់ដែលបានពិសោធន៍របៀបនេះ ព្រមទាំងសម្រេចដូចប្រាថ្នានៅផ្នែកខ្លះ នៃមុខមាត់ រូបរាងកាយរបស់កូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here