ចំពោះកក្តាដែល កូនកម្រើកតិច ឬមិនកម្រើកសោះ គេហទំព័រ មាតា និងទារកធ្លាប់បានជម្រាជូនម្ដងហើយថា អ្នកម្ដាយនិងមានអារម្មណ៍ថា កូនចេះកម្រើកនៅអម្លុងពេលពពោះបាន ៥ ខែសម្រាប់កូនដំបូង ហើយនិងមានអារម្មណ៍បែបនេះ នៅអម្លុងពេល ៤ ខែ សម្រាប់កូនបន្ទាប់ ហើយកាលណាដែលកូនកម្រើក ឬធាក់បានចំនួន ១០ ដងនោះគឺជាអាការធម្មតារបស់ទារក តែប្រសិនបើទារកធាកម្ដាយតិច ឬមិនធាក់សោះឡើយ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ។
ម៉្យាងវិញទៀត ប្រសិនបើអ្នកម្ដាយមានអារម្មណ៍សង្ស័យថា កូនមិនកម្រើក មិនធាក់សោះ ដំបូងឡើយត្រូវយកក្រដាស់មកកត់ចំណាំ ហើយផ្ទៀងផ្ទាត់ជាមួយនាឡិកាប៉ោល ដើម្បីងាយស្រួលធ្វើលការកំណត់ពេលវេលាកូនធាក់បាន។ ជាធម្មតា កូនត្រូវតែធាក់ពោះម្ដាយនៅក្រោយពេលទទួលទានអាហារ ក្នុងម្ដង ១ ម៉ោង បន្ទាប់ពីអាហារពេលព្រឹកក៏ដូចគ្នា ពេលថ្ងៃត្រង់ និងពេលរសៀលក៏ដូចគ្នា ។ ក្រោយមកអ្នកត្រូវធ្វើចិត្តឱ្យសប្បាយសិន ព្រោះជាទូទៅ ការកម្រើករបស់កូនគឺអាចកើតឡើង ប្រសិនបើ ៤ ម៉ោង នឹងធាក់មិនលើសពី ១០ ដងឡើយ ។
ករណីដែលធ្វើការកំណត់សម្គាល់ខុសពីនេះ យើងខ្ញុំសូមណែនាំឱ្យអ្នកទៅមន្ទីរពេទ្យត្រួតពិនិត្យអេកូ និងព្យាលបាលជាមួយគ្រូពេទ្យភ្លាមៗ ព្រោះទារកអាចកំពុងតែជួបបញ្ហា ត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់៕