ធាតុពិតទៅឈាមដែរហូរតាមទា្វមាសបន្ទាប់ពីរួមភេទ គឺជារឿងធម្មតា បើទោះបីជា មិនបានកើតចំពោះស្ត្រីគ្រប់រូបក៏ដោយ ក៏ប៉ុន្ដែសម្រាប់ស្ត្រីតាំងគ៌ភអាចនឹងមានអារម្មណ៍ភ័យខ្លាចច្រើនជាង ហើយមានកង្វល់ខ្លាចគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ។ ដូច្នោះហើយមិនចាំបាច់ភ័យខ្លាចទៀតទេ ប្រសិនបើស្ត្រីតាំងគភ៌ប្រទះថា ឈាមដែលហូរចេញពីទ្វាមាសមានបន្តិចបន្តួច ក្រោយពេលរួមភេទជាមួយស្វាមី ព្រោះថា នៅពេលខ្លះគឺត្រូវតែមានឈាមហូរចេញបន្ដិចបាន បើទោះបីជារួមភេទជាមួយស្វាមីនៅពេលណាមួយក៏ដោយ គឺត្រូវតែមានខ្លះៗ។
ឈាមដែលចេញមកខាងក្រៅតាមទ្វារមាសបន្តិចនោះ អាចកើតចេញពីការដាច់រលាត់ស្បែកស្រទាប់ទ្វារមាសស្ដើងៗ ដែលមានជាប់នៅស្បែកទ្វារមាស ព្រមទាំងមានគោលិកាឈាមថ្មីនៅជាប់សងខាង នៅពេលដែលស្បែកស្ដើងទន់ប្រកៀកគ្នា រង្គិលត្រដុសជាមួយស្បែកលិង្គ នៅខណៈរួមភេទដល់កម្រិតកំពូល ទើបគឺជារឿងធម្មតាហើយដែលត្រូវឱ្យមានការដាច់រលាត់ស្បែកទ្វារមាសខ្លះៗ ហើយមានឈាមហូរចេញមក៕