ការសិក្សាពីមុនបានរកឃើញថា ស្ត្រីដែលមានវ័យ៣០ឆ្នាំឡើងទៅគឺពិបាកក្នុងការយកកូន ហើយត្រូវប្រឈមនឹងហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះបែរជាមានដំណឹងល្អទៅវិញ។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Portugal’s Coimbra ប្រទេសព័រទុយហ្គាល់ បានបង្ហាញថា ស្ត្រីដែលមានផ្ទៃពោះនៅវ័យ៣០ឆ្នាំឡើងទៅ អាចមានអាយុវែងជាងស្ត្រីដែលមានផ្ទៃពោះនៅវ័យ២០ឆ្នាំ។
នេះជាការរកឃើញដ៏ភ្ញាក់ផ្អើលបំផុត ដែលជំរុញលើកទឹកចិត្តឲ្យស្ត្រីយកកូនដំបូងនៅវ័យ៣០ឡើងទៅ។ ចំណែកឯការសិក្សាមួយទៀតដែលចុះផ្សាយនៅក្នុងកាសែត Menopause បានរកឃើញដែរថា អ្នកម្តាយដែលផ្តល់កំណើតឲ្យកូននៅវ័យ ៣៣ឆ្នាំ ឬចាស់ជាងនេះ មានផ្ទុក DNA ដែលរស់នៅបានយូរ ច្រើនជាងស្ត្រីវ័យក្មេងដល់ទៅ ៣ដង។ ប៉ុន្តែ ការសិក្សាមិនបានពន្យល់ពីពីមូលហេតុដែលធ្វើឲ្យស្ត្រីដែលយកកូននៅវ័យ៣០ឆ្នាំឡើងទៅ អាចរស់នៅបានយូរអង្វែងនោះឡើយ។
ការសិក្សាបានបន្ថែមទៀតថា ស្ត្រីដែលរៀបការនៅវ័យ៣០ឆ្នាំឡើងទៅមានគំនិតចាស់ទុំ មានការអប់រំច្រើន និងយល់ដឹងពីរបៀបរស់នៅបានល្អជាងស្ត្រីវ័យក្មេង៕