ស្ត្រីតាំងគភ៌ទទួលទានក្ដាមបានដែរឬទេ?

0
46

មានស្ត្រីជាច្រើនមានបញ្ហាចំពោះការទទួលទានអាហារគ្រឿសមុទ្រ ដោយមានកង្វល់ថា មានផលគ្រោះថ្នាក់ចំពោះសុខភាព និងទារកនៅក្នុងផ្ទៃដែលឬទេ?

ថ្ងៃនេះ គេហទំព័រ មាតា និងទារក ឬ Baby and Mom បានពាំនាំនូវចំណេះដឹង ដែលបានស្រាយកង្វល់របស់ស្ត្រីកំពុងពពោះទាំងអស់គ្នា បានជ្រាបដឹងថា ការទទួលទានអាហារគ្រឿងសមុទ្រដែលបានចម្អិនឆ្អិនល្អ នោះមិនមានបញ្ហាចំពោះសុខភាពឡើយ ក៏ប៉ុន្ដែមិនត្រូវបានអនុញ្ញាតិឱ្យទទួលទានក្នុងបរិមាណច្រើននោះទេ ព្រោះអាហារទាំងអស់នេះសម្បូរទៅដោយកាឡូរីខ្ពស់ ជាពិសេសមាននៅក្នុងសាច់ ក្ដាម បង្គារ និងខ្យងសមុទ្រ ។

យ៉ាងណាមិញ ស្ត្រីតាំងគភ៌មិនបានអនុញ្ញាតិឱ្យទទួលទានគ្រឿងសមុទ្រស្រស់ ឬមិនចម្អិនឆ្អិនល្អឡើយ ព្រោះនៅក្នុងសាច់អាហារសមុទ្រឆៅ មានបាត់តេរីជាច្រើន ដែលយើងមើលនឹងភ្នែកមិនឃើញឡើយ ហើយវាបង្ករគ្រោះថ្នាក់ដល់ស្ត្រីតាំងគភ៌បានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here