មានបញ្ហាអ្វី ប្រសិនបើអ្នកមិនបំបៅដោះកូន?

0

នៅក្នុងកំឡុងពេលពរពោះ ទឹកដោះនឹងការការផលិតឡើងដើម្បីបំពេញតម្រូវការរបស់កូននៅពេលដែលកើតមក ប៉ុន្តែប្រសិនបើអ្នកមិនបានបំបៅដោះកូន តើមានបញ្ហាអ្វីកើតឡើង? ប្រសិនបើអ្នកមិនបំបៅដោះកូន ការផលិតទឹកដោះនឹងមានការធ្លាក់ចុះ ហើយទីបំផុតអាចឈានដល់ចំណុចមួយ ដែលគ្មានការផលិតទឹកដោះកើតមានទៀតឡើយ។

តើរយៈពេលប៉ុន្មានទើបទឹកដោះឈប់ផលិត?
ប្រសិនបើអ្នកមិនបានបំបៅដោះរយៈពេល ៦ទៅ៧ថ្ងៃ ការផលិតទឹកដោះនឹងធ្លាក់ដល់សូន្យ ដូច្នេះទឹកដោះមិនអាចផលិតបានទៀតឡើយ។

ហេតុអ្វីបានជាទឹកដោះឈប់ផលិត?
ការផលិតទឹកដោះ គឺអាស្រ័យទៅតាមតម្រូវការរបស់ទារក តែប្រសិនបើទារកបៅដោះតិច ការផលិតទឹកក៏ធ្លាក់ចុះផងដែរ។

ហេតុអ្វីទឹកដោះឈប់ផលិត?
ប្រសិនបើអ្នកម្តាយមិនបំបៅដោះកូនទេ នោះរាងកាយនឹងស្រូបយកជាតិទឹកច្រើន ហើយបញ្ឈប់ការផលិតតែម្តង។

តើមានផលប៉ះពាល់អ្វីខ្លះទៅ?
ស្ត្រីខ្លះអាចមានការឈឺចាប់នៅលើសុដន់ បំពងក និងរលាកដុសន់។

តើអ្នកគួរធ្វើអ្វី?
ដំណោះស្រាយល្អបំផុត គួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីការសម្រេចចិត្តមិនបំបៅដោះកូន ព្រោះគ្រូពេទ្យអាចផ្តល់ដំបូលន្មានល្អៗដើម្បីទប់ទល់ ឬការពារការជះឥទ្ធិពលអាក្រក់ផ្សេងៗ៕

ដកស្រង់ចេញពី៖ boldsky