នៅពេលដែលកូនមានអាការក្អក អ្នកអាចពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីដឹងពីមូលហេតុ ក៏ដូចជាទទួលបានការណែនាំអំពីវិធីព្យាបាលដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែក្រៅពីទៅជួបគ្រូពេទ្យ នៅមានវិធីធម្មជាតិម្យ៉ាងទៀត អាចព្យាបាលបញ្ហាក្អក សម្រាប់កុមារតូចៗបាន។
បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា ទឹកឃ្មុំ គឺជាឱសថធម្មជាតិដ៏ល្អបំផុតក្នុងការទប់ស្កាត់បញ្ហាឆ្លងមេរោគលើផ្លូវដង្ហើមរបស់កុមារ ហើយមិនប៉ះពាល់ដល់សុខភាពឡើយ។
ការសិក្សាមួយបានបង្ហាញថា កុមារដែលមានអាយុពី១ឆ្នាំ ដល់ ៥ឆ្នាំ ងាយនឹងទទួលរងនូវការឆ្លងមេរោគលើផ្លូវដង្ហើមណាស់ ដូច្នេះ អ្នកគួរតែប្រើប្រាស់ទឹកឃ្មុំ១ស្លាបព្រាកន្លះ ឲ្យកូនទទួលទានមុនពេលចូលគេង។ ថ្នាំធម្មជាតិនេះ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងមេរោគ ដែលអាចជួយបំបាត់អាការក្អក ហើយធ្វើឲ្យកុមារគេងលក់ស្រួល៕