នៅក្នុងកំឡុងពេលពរពោះ ទឹកដោះនឹងមានការផលិតឡើង ដើម្បីបំពេញតម្រូវការរបស់ទារកនៅពេលកើតមក។ ប៉ុន្តែប្រសិនបើអ្នកមិនបានបំបៅដោះកូន តើមានបញ្ហាអ្វីខ្លះកើតឡើង? ប្រសិនបើអ្នកមិនបំបៅដោះកូន ការផលិតទឹកដោះ នឹងមានការធ្លាក់ចុះ ហើយទីបំផុតអាចឈានដល់ចំណុចមួយ ដែលគ្មានការផលិតទឹកដោះកើតមានទៀតឡើយ។
តើរយៈពេលប៉ុន្មានទើបទឹកដោះឈប់ផលិត?
ប្រសិនបើអ្នកមិនបានបំបៅដោះរយៈពេល ៦ទៅ៧ថ្ងៃ ការផលិតទឹកដោះនឹងធ្លាក់ដល់សូន្យ ដូច្នេះទឹកដោះមិនអាចផលិតបានទៀតឡើយ។
ហេតុអ្វីបានជាទឹកដោះផលិតតិច?
ការផលិតទឹកដោះ គឺអាស្រ័យទៅតាមតម្រូវការរបស់ទារក តែប្រសិនបើទារកបៅដោះតិច ការផលិតទឹកក៏ធ្លាក់ចុះផងដែរ។
ហេតុអ្វីទឹកដោះឈប់ផលិត?
ប្រសិនបើអ្នកម្តាយមិនបំបៅដោះកូនទេ នោះរាងកាយនឹងស្រូបយកជាតិទឹកច្រើន ហើយបញ្ឈប់ការផលិតតែម្តង។
តើមានផលប៉ះពាល់អ្វីខ្លះទៅ?
ដោយសារតែការមិនបានបញ្ចេញមកខាងក្រៅ ធ្វើឲ្យទឹកដោះត្រូវបានកកុញនៅក្នុងសុដន់ច្រើនឡើងៗ ហើយទីបំផុតការឈឺចាប់ ហើម និងការរលាក ចាប់ផ្តើមកើតមានឡើង។
តើអ្នកគួរធ្វើអ្វី?
ដំណោះស្រាយល្អបំផុត គួរតែពិគ្រោះជាមួយគ្រូពេទ្យ មុននឹងសម្រេចចិត្តមិនបំបៅដោះកូន ព្រោះគ្រូពេទ្យអាចផ្តល់ដំបូលន្មានល្អៗ ដើម្បីទប់ទល់ ឬការពារការជះឥទ្ធិពលអាក្រក់ផ្សេងៗ៕