នៅក្នុងខ្យល់កខ្វក់ អាចមានភាពលាយឡំជាមួយនឹងបាក់តេរី មេរោគផ្សិត សត្វល្អិតចង្រៃ និងសារធាតុបំផុត ដែលធ្វើឲ្យយើងគ្រប់គ្នាពិបាកដកដង្ហើម ជាពិសេសកុមារតូចៗ ឬទារកទើបនឹងកើតតែម្តង។
នៅឆ្នាំ ២០០៤ ការសិក្សាថ្មីមួយទៅលើកុមារជិត ១,៨០០នាក់ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ New England Journal of Medicine បានរកឃើញថា ការបំពុលបរិយាកាស ដូចជា PM2.5 និងអាសូតឌីអុកស៊ីត ប្រសិនបើទារកស្រូបយក អាចប៉ះពាល់ដល់ការលូតលាស់សួត ធ្វើឲ្យសួតមានទំហំតូចជាងមុខ និងថយចុះសមត្ថភាពពេញមួយជីវិត។ លើសពីនេះ ការបំពុលខ្យល់មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺរលាកទងសួតផងដែរ។
ការសិក្សាក្នុងឆ្នាំ ២០១៧ បានរកឃើញថា ទារកនៅក្នុងផ្ទៃងាយនឹងខូច DNA ដោយសារតែការបំផុតបរិយាកាស ជាពិសេការបំពុលដូចជា PM2.5(ភាគល្អិតតូចជាង ២.៥មីក្រូន) និងភាគល្អិតជ្រុលដូចជាធូលីនៅក្នុងរថយន្ត។ ដោយសារតែការប៉ះពាល់នឹងការបំផុលបរិស្ថានបណ្តោលឲ្យ telomeres របស់ទារកខ្លីជាងមុន។ telomeres គឺជាសមាសធាតុសំខាន់មួយនៃក្រូម៉ូសូម ដែលបង្កើតជា DNA របស់មនុស្ស ជាធម្មតា telomeres មានអាយុខ្លី មនុស្សនឹងមានអាយុខ្លី ហើយមានហានិភ័យខ្ពស់នៃបញ្ហាសុខភាពពីកំណើត។
ដោយសារតែមើលឃើញពីផលប៉ះពាល់នេះហើយ ទើបក្រុមអ្នកជំនាញបានណែនាំឲ្យអ្នកម្តាយទាំងឡាយ ប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះ ដើម្បកាត់បន្ថយ ឬកម្ចាត់ភាពកខ្វក់ចេញពីខ្យល់ ធ្វើឲ្យកូនរបស់អ្នកដកដង្ហើមបានស្រួល លុបបំបាត់ហានិភ័យនៃជំងឺ និងការខូចខាត DNA៕
https://www.iqair.com/us/blog/new-parents/one-thing-your-baby-cant-live-wit