តើប្រេងត្រី ល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរទេ?

0
1

មនុស្សជាច្រើនយល់ច្រឡំថា ប្រេងត្រី ក៏មិនល្អដូចជាខ្លាញ់សត្វដទៃទៀតដែរ។ ប៉ុន្តែប្រេងត្រី ដែលជាអាស៊ីតខ្លាញ់ឆ្អែត គឺសំខាន់ណាស់សម្រាប់រាងកាយ ព្រោះវាស្ថិតក្នុងក្រុមខ្លាញ់អូមេហ្គា៣។ ត្រីសមុទ្រ ដែលរស់នៅក្នុងអាកាសធាតុត្រជាក់មានបរិមាណអាស៊ីតចាំបាច់ខ្ពស់ កូលេស្តេរ៉ុលទាប និងត្រីគ្លីសេរីដ ដូច្នេះត្រីសមុទ្រទាំងនេះត្រូវបានគេប្រើជាទូទៅដើម្បីទាញយកប្រេង។

តើប្រេងត្រីមានអត្ថប្រយោជន៍យ៉ាងណាចំពោះស្ត្រីមានផ្ទៃពោះ?

ប្រេងត្រី អាចជួយបង្កើតសមាសធាតុសំខាន់ៗនៃកោសិកា ឬជាលិការបស់រាងកាយ។ រួមទាំងជាលិកាខួរក្បា កោសិកាឈាមផ្សេងៗ គ្រប់គ្រងការកកឈាម និងបង្កើតប្រព័ន្ធការពាររាងកាយ ជាពិសេស អូមេហ្គា៣ នឹងជួយកាត់បន្ថយការកកើតកំណកឈាមដែលធ្វើឲ្យស្ទះសរសៃឈាមបេះដូង។

ការទទួលទានប្រេងត្រី ពីរដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយការរលាកនៅក្នុងសន្លាក់របស់ស្ត្រីមានផ្ទៃពោះ។ ទោះជាយ៉ាងណាស្ត្រីមានផ្ទៃពោះ គួរតែចាប់ផ្តើមទទួលទានប្រេងត្រីចាប់ពីពេលមានគភ៌ ៧សប្តាហ៍ដំបូង។

ថ្វីបើអូមេហ្គា៣ ជាអាស៊ីតខ្លាញ់ដែលរាងកាយមិនអាចបង្កើតបានដោយខ្លួនឯង ប៉ុន្តែប្រសិនបើស្ត្រីមានគភ៌ទទួលទានច្រើនពេក វានឹងកកកុញនៅក្នុងរាងកាយ ដែលអាចបង្កគ្រោះថ្នាក់ទៅវិញ ហើយប្រសិនបើការប្រើប្រាស់លើពីតម្រូវការ អាចចបង្កឲ្យមានពិការភាពដល់ទារកក្នុងផ្ទៃ។ លើសពីនេះស្ត្រីមានផ្ទៃពោះ គួរឈប់ប្រើប្រេងត្រី នៅពេលមានផ្ទៃពោះ ៦ទៅ៧ខែ ព្រោះវានឹងកាត់បន្ថយការកើតកំណកឈាម។ នេះគឺជាលទ្ធផលល្អ ដែលជួយការពារការស្ទះសរសៃឈាម ប៉ុន្តែវាអាចបន្ថយល្បឿននៃការកកឈាមត្រង់មុខរបួសដែលវះកាត់។

ដូច្នេះស្ត្រីមានផ្ទៃពោះ គួរតែជៀសវាការទទួលទានប្រេងត្រីជាទម្រង់ថ្នាំគ្រាប់ ហើយងាកមកទទួលទានប្រេងត្រីពីអាហារជំនួសវិញ ព្រោះនៅក្នុងរបបអាហារមានតុល្យភាពនៃអាស៊ីតខ្លាញ់ផ្សេងៗ។

អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជាសមាសធាតុនៃប្រេងត្រី មានវត្តមាននៅក្នុងប្រភេទត្រីផ្សេងៗដូចជា ត្រីសាឌីន ត្រីសាម៉ុន ត្រីធូណា។ លើសពីនេះ វាក៏ត្រូវបានគេរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិមួយចំនួនដូចជា សណ្តែកសៀង គ្រាប់អាម៉ុន គ្រាប់ល្ពៅ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here