ការ​ឈ្លក់ទឹក​ភ្លោះ​មាន​លាមក​ព្រៃរបស់​ទារក!

0
1

គ្រប់​ម្តាយ​ទាំងអស់ តែង​សង្ឃឹមថានឹង​ទទួលបាន​កូន​មួយ​មាន​សុខ​ភាពល្អ​ក្រោយ​ការ​សម្រាល។ ប៉ុន្តែ​ការ​សម្រាល​ទារក​តែង​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ បញ្ហា​មួយ​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ត្រង់​ការ​ឈ្លក់ទឹក​ភ្លោះ​មាន​លាមក​ព្រៃ ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទារក។ ផល​លំបាក​នោះ គឺ​កើតចេញពី​ការ​ឈ្លក់ ដែល​ធ្វើឱ្យ​ទារក​អាច​លេបទឹក​ភ្លោះ​មាន​លាមក​ព្រៃ​កំឡុង​ពេលមុន​សម្រាល កំឡុងពេល​សម្រាល ឬ​កំឡុងពេល​កំពុង​សម្រាល។

១)អ្វី​ទៅជា​ការ​ឈ្លក់​ទឹកភ្លោះ​មាន​លាមក​ព្រៃ ហើយ​វា​បង្ក​ផលវិបាក​អ្វីខ្លះ?
ជាការ​លេបទឹក​ភ្លោះ​មាន​លាមក​ព្រៃ​ចូលក្នុង​ផ្លូវដង្ហើម​របស់​ទារក​មុនពេល​សម្រាល កំឡុងពេល​សម្រាល ឬ​កំឡុងពេល​កំពុង​សម្រាល ដែល​អាច​បង្ក​ផលវិបាក​ឱ្យ​ទារក​ស្ទះផ្លូវ​ដង្ហើម រលាក​ផ្លូវដង្ហើម និង​លំបាក​ដកដង្ហើម។

២)កត្តា​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ទឹកភ្លោះ​មាន​លាមក​ព្រៃ?
មូល​ហេតុដែល​ធ្វើឱ្យ​ទឹកភ្លោះ​ទៅជា​លាមក​ព្រៃ៖
– កង្វះ​អុកស៊ីសែន​ក្នុង​ឈាម​ទារក(ទារក​ខ្សោយ)
– ការ​សម្រាល​មាន​រយៈពេល​យូរ
– ទារក​មាន​អាយុ​លើស​ខែ(> ៤១អាទិត្យ)
– ម្តាយ​មាន​ជម្ងឺ​ទឹកនោមផ្អែម ជម្ងឺលើសឈាម ជម្ងឺ​បេះដូង ជម្ងឺ​សរសៃឈាម វិបត្តិ​ផ្លូវដង្ហើម និង​មាន​ទម្លាប់​ជក់បារី​ច្រើន
– វិបត្តិ​ការលូតលាស់​ក្នុង​ផ្ទៃ​ម្តាយ។

៣)តើ​រោគសញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់ថា​ទារក​លេបទឹក​ភ្លោះ​មាន​លាមក​ព្រៃ?
– ទឹកភ្លោះ​មាន​ល្បាយ​លាមក​ព្រៃ ឬ​មាន​ពណ៌​បៃតង ឬ​ទឹកភ្លោះ​មាន​ពណ៌​ខុសធម្មតា
– ទារក​កើតមក​មានព​ណ៌​សម្បុរ​ស្វាយ
– មាន​វិបត្តិ​ផ្លូវដង្ហើម​ដូចជា ដកដង្ហើម​ញាប់​ខុសធម្មតា លំបាក​ដកដង្ហើម ឬ​មិន​ដកដង្ហើម
– ចង្វាក់បេះដូង​របស់​ទា​រក​ដើរ​យឺត​មុនពេល​កើត
– ពិន្ទុ​នាទី​មាស​ទាប(ពិន្ទុ​អាប់​ហ្គា​រ ជា​ពិន្ទុ​វាយតម្លៃ​ទារក​ទើប​កើត)
– ទារក​ទារក​មាន​អាយុ​លើស​ខែ(> ៤១អាទិត្យ)

៤)តើ​ត្រូវ​ព្យាបាល​ការ​ឈ្លក់​ទឹកភ្លោះ​មាន​លាមក​ព្រៃ​យ៉ាងដូចម្តេច?
ការព្យាបាល​ការ​ឈ្លក់​ទឹកភ្លោះ​មាន​លាមក​ព្រៃ មាន​ច្រើន​សណ្ឋាន​ទៅតាម​កម្រិត​ធ្ងន់ធ្ងរ​នៃ​ការ​លេបទឹក​ភ្លោះ​មាន​លាមក​ព្រៃ​នោះ។ជាទូទៅ គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ដាក់​ទារក​ឲ្យ​សំរាក​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ដោយ៖
– ផ្តល់​អុកស៊ីសែន
– ផ្តល់​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ការឆ្លង​រោគ
– ផ្តល់ Surfactant (ថ្នាំ​ជំនួយ​សូត)
– ផ្តល់ Nitric Oxide
– ក្នុងករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​លើ​ទារក។

«មន្ទីរពេទ្យ​កាល់ម៉ែត​ដែលមាន​ផ្នែក​សំរាល និង​ផ្នែក​សង្គ្រោះ​ទារក មាន​ក្រុមគ្រូពេទ្យ​ជំនាញ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រទំនើបៗ ត្រៀម​ជួយសង្គ្រោះ​កូន​របស់​លោកអ្នក ប្រកបដោយ​ជោគជ័យ និង​ទំនុកចិត្ត​ខ្ពស់»

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here