Skip to content

មានដឹងអត់! ហេតុអ្វីទារកមួយចំនួនមានថ្ពាល់ខួច

មនុស្សមានថ្ពាល់ខួច ត្រូវបានគេចាត់ទុកជាមនុស្សដែលមានភាពទាក់ទាញ មានមន្តស្នេហ៍ និងគួរឲ្យខ្នាញ់ខុសពីមនុស្សធម្មតា។ អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា អ្នកដែលមានផែនថ្ពាល់បែបនេះមានប្រហែលជា ២០ភាគរយ នៃប្រជាជនទាំងអស់ទូទាំងសាកលលោក។

 

មនុស្សមួយចំនួនថ្វីត្បិតតែមានថ្ពាល់ខួចក៏ពិតមែន ប៉ុន្តែទាល់តែពួកគេសើច ឬញញឹម ទើបឃើញស្នាមខូងនៅលើថ្ពាល់ដែលគេហៅថាខួច រីឯអ្នកខ្លះទៀតអាចខួចតែម្ខាង ឬទាំងពីរ ទោះមិនសើចក៏មើលឃើញដែរ ប្រសិនបើស្នាមខួចជ្រៅ។

ក៏ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាទារកចំនួនកើតមកមានថ្ពាល់ខួច?

តាមពិត ថ្ពាល់ខួច កើតឡើងដោយសារតែសាច់ដុំអភិវឌ្ឍមិនបានគ្រប់គ្រាន់ ខណៈពេលបង្កកំណើត ទើបធ្វើឲ្យមានស្នាមខូង ដែលយើងគ្រប់គ្នាហៅថា ខួច។ ប្រសិនបើកង្វះសាច់ដុំនេះកើតឡើងលើថ្ពាល់តែម្ខាង វានឹងខួចតែម្ខាង តែបើកង្វះសាច់ដុំកើតឡើងលើថ្ពាល់ទាំងសងខាង វានឹងខួចទាំងសងខាង។

 

 

ក្នុងករណីមួយចំនួន ភាពខួចនេះអាចរលប់បាត់ទៅវិញ ប្រសិនបើសាច់ដុំលូតលាស់ពេញលេញនៅពេលពួកគេធំពេញវ័យ។

ដូចគ្នានេះផងដែរ អ្នកដែលមានថ្ពាល់ខួច ក៏អាចបណ្តោលមកពីតំណពូជផងដែរ។ ជាពិសេស ប្រសិនបើឪពុក ឬម្តាយរបស់អ្នកមានថ្ពាល់ខួច អ្នកនឹងមានឱកាសខួច ២៥ ទៅ ៥០ភាគរយ ហើយប្រសិនបើឪពុកម្តាយរបស់អ្នកខួចទាំងពីរ អ្នកអាចមានឱកាសខួចរហូតដល់ ១០០ភាគរយ៕

 

 

ហេតុអ្វី​បាន​ទារក​ចូលចិត្ត​ញញឹម​ពេល​គេង​លក់?​

ច្រើនដង​ណាស់​ដែល​យើង​តែង​បាន​ឮថា ទារក ឬកូនតូចៗញញឹម​ពេល​គេង​លក់ មានន័យថា កូន​កំពុងតែ​យល់សប្តិ​ល្អ ឬ​កូន​ញញឹម​ពេល​គេង​លក់​មានន័យថា កូន​កំពុងតែ​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន ដែល​ជំនឿ​ទាំងនោះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ម្តាយ​ជាច្រើន​នាក់​មាន​កង្វល់​ចិត្ត តែ​ការពិត​វិញ​យ៉ាងណា​នោះ យើង​នាំគ្នា​មក​មើល​ចម្លើយ​ទាំងអស់គ្នា។

 

កូនតូច​ញញឹម​ពេល​គេង​លក់​ព្រោះ​អ្វី?

ទារក​ក្នុងអំឡុង 0 – 1ខែ​ដំបូង​ក្រោយពេល​ប្រសូត ការ​ញញឹម​មិនបាន​កើតចេញពី​ការ​យល់សប្តិ​នោះទេ តែ​កើតចេញពី​ការ​បង្រួញ​ខ្លួន​របស់​សាច់ដុំ​ផ្ទៃមុខ ព្រោះ​ទារ​កនៅ​មិនទាន់​អាច​ញែក​អារម្មណ៍ល្អ ឬ​អាក្រក់​បាន​នៅឡើយ​ទេ។

ទារក​ក្នុងអំឡុង 2 – 5ខែ  ខណៈពេល​គេង​លក់​ទារក​នឹងមាន​អាការ​ខាង​ទឹកមុខ​ច្រើនយ៉ាង ដូចជា ទឹកមុខ​មាំ​ចង​ចិញ្ចើម ធ្វើ​មាត់​ជីប​អូចៗ និង​ញញឹម អាការ​ទាំងនេះ​មិនបាន​បណ្តាលមកពី​ការ​កំពុង​យល់សប្តិ ឬ​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​នោះទេ តែ​គឺជា​វិវឌ្ឍនាការ​សាច់ដុំ​ផ្ទៃមុខ​របស់​ទារក​ទៅវិញ​ទេ។

 

 

ទារក​ក្នុងអំឡុង 6 ខែ​ឡើងទៅ  នឹង​ចាប់ផ្តើម​ចេះ​យល់សប្តិ​ហើយ ដោយសារតែ​ទារក​ក្នុង​វ័យ​នេះ​មើលឃើញ​បាន​ពេញទំហឹង​ហើយ ទើប​កើតមាន​ការចងចាំ​ទុក​យកទៅ​យល់សប្តិ ដោយ​ការ​យល់សប្តិ​របស់​ទារ​កវ័យ 6 ខែ​នេះ​នៅ​មិនទាន់​ពេញ​ជា​រឿង​ជា​រ៉ាវ​ដូច​មនុស្ស​ធំ​ទេ តែ​ជា​រូបភាព​ស្លៃ​ដ៍​បែប​មិនជា​ប់លាប់ និង​ទារ​កនៅ​មិនទាន់​យល់ដឹង​ថា នេះ​គឺជា​សុបិន​ឡើយ។

កូនតូច​ចូលចិត្ត​ញញឹម​ពេល​គេង​លក់ មិនមែន​ព្រោះ​កូន​កំពុង​លេង​ជាមួយ​អ្នក​ឃុំគ្រង​ការពារ​ក្មេង​ក្នុង​សុបិន​តាម​ជំនឿ​ដែល​យើង​ធ្លាប់​បានឮ​នោះទេ តែ​កើតចេញពី​វិវឌ្ឍនាការ​របស់​សាច់ដុំ​ផ្ទៃមុខ​ដូចដែល​បាន​រឿប​រាប់​ពី​ខាងលើ​រួចហើយ​ប៉ុណ្ណោះឯង ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​មិនចាំបាច់​ព្រួយ​កង្វល់​ឡើយ ព្រោះ​វិវឌ្ឍនាការផ្សេងៗនឹង​ហុច​ផល​ល្អ​ឱ្យ​កូន​ក្លាយជា​ក្មេង​ឆ្លាត​នាពេល​អនាគត៕