ភាគច្រើនទារកដែលជិតគ្រប់ខែតែងតែបង្វិលក្បាលចុះក្រោមម្តងៗ រហូតដល់ចុងបញ្ចប់នៃការមានផ្ទៃពោះ។ ក៏ប៉ុន្តែ ករណីមួយចំនួន ទារកមិនបង្វិលក្បាលឡើយ បើទោះបីជាដល់ថ្ងៃកើតក៏ដោយ។ ទារកដែលកើតក្នុងទីតាំងបែបនេះ ត្រូវបានគេហៅថា កើតបញ្ជ្រាស។
ជួនកាលទារកដែលមិនបង្វិលក្បាល ក្រុមគ្រូពេទ្យអាចជួយបានដោយប្រើបច្ចេកទេសបង្វិលដោយដៃពីខាងក្រៅ។ តែប្រសិនបើគ្រូពេទ្យ មិនអាចជួយបានទេ មានតែវិធីវះកាត់ទើបមានសុវិត្ថិភាព ចំពោះអ្នកម្តាយ និងទារក។
តើការកើតបញ្ជ្រាស អាចបង្កឲ្យមានផលលំបាកអ្វីខ្លះ?
បើយោងតាមអ្នកជំនាញបានបង្ហាញថា ការកើតបញ្ជ្រាស់ខុសពីច្បាប់ធម្មជាតិមិនមែនជារឿងល្អឡើយ ជួនកាលវាអាចបង្កឲ្យមានបញ្ហាមួយចំនួន។
-ពិបាកក្នុងការបង្កើត ធ្វើឲ្យអ្នកម្តាយមានការឈឺចាប់ខ្លាំង
-ទងសុខរបស់ទារកអាចដាច់ មុនពេលទារកកើតមក
-ទារកអាចមានបញ្ហាឆ្អឹងត្រគាក ដោយសារតែសម្ពាធអំឡុងពេលកើត
-ទារកអាចកើតមិនចេញ នាំឲ្យមានហានិភ័យស្លាប់ក្នុងពោះ
អំឡុងពេលកើត ប្រសិនបើជើងរបស់ទារកទាំងពីរចេញមកទន្ទឹមគ្នា វាមិនសូវមានបញ្ហាចោទនោះទេ ប៉ុន្តែប្រសិនបើគូថចេញមកមុនវិញនោះ ទារកអាចជួយបញ្ហាធ្ងន់ធ្ងរ ដូចអ្វីដែលបានរៀបរាល់ខាងលើ៕
សូមទស្សនាវីដេអូ ដែលក្រុមអ្នកជំនាញបានធ្វើការវះកាត់ទារក ដែលស្ថិតនៅទីតាំងបញ្ជ្រាស់៖
ពិតមែនទេ!!មើលរូបក្មេងស្អាតៗពេលពពោះ កូនប្រសូតមកស្អាតដូច?
ជឿឬទេ ស្ត្រីតាំងគភ៌ទាំងឡាយៗអើយ អ្នកធ្លាប់បានស្ដាប់ឮពាក្យពេជ្រអស់ទាំងនោះដែរឬទេ? ឮចេញពីមនុស្សចាស់ទាំងពួងថា នៅក្នុងអម្លុងពេលតាំងគភ៌ ឱ្យត្រូវទិញរូបក្មេងស្អាតៗ គួរឱ្យស្រលាញ់ មកបិទជាប់ជញ្ជាំងបន្ទប់ ជាច្រើនរូប ដើម្បីឱ្យអ្នកម្ដាយកំពុងពពោះ បានសម្លឹងមើលឃើញជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃប្រសូត នឹងធ្វើឱ្យកូនប្រសូតមកមានមុខមាត់ស្អាតដូចនៅក្នុងរូបនោះ និងហាមរិះគន់ ក្មេងណាដែលមានភាពមិនប្រក្រតី និងពិកា ឬអន់សតិបញ្ញា ព្រោះថា តាមការចំណាំនេះ ខ្លាចកូនកើតមកមានសភាពដូចក្មេងទាំងនោះ។
ខាងផ្នែកវិទ្យាសាស្ត្របានពិសោធន៍រកឃើញថា ការដែលកូនកើតមកមានមុខមាត់ រូបរាង យ៉ាងណានោះ គឺស្ថិតនៅលើតំណពូជរបស់ឪពុក និងម្ដាយ និងស្ថិតនៅលើកូនត្រង់ថា ហ្សែនដែលខ្លាំង និងមករួមចាប់កំណើតនៅក្នុងរាងកាយនោះប្រភេទយ៉ាងណា។ ហើយចំពោះការដែលម្ដាយត្រូវឱ្យសម្លឹងមើលរូបក្មេងស្អាត គួរឱ្យស្រលាញ់ គឺជាការបញ្ជូននូវសតិអារម្មណ៍របស់ឱ្យទៅកាន់កូន ដែលមិនឱ្យម្ដាយមានអារម្មណ៍ខ្វាយខ្វល់ និងព្រួយបារម្ភពីមុខមាត់ រូបរាងកូនតែប៉ុណ្ណោះ ក៏ប៉ុន្ដែជាការចំលងរូបពីម្ដាយទៅកូនទៅវិញ ហើយអាចជាផ្នែកមួយជំរុញបន្ថែមឱ្យហ្សែនរបស់កូនបានចំលងផ្នែកណាមួយនៃរូបភាព។
ជាចុងក្រោយមានស្ត្រីជាច្រើននាក់ដែលបានពិសោធន៍របៀបនេះ ព្រមទាំងសម្រេចដូចប្រាថ្នានៅផ្នែកខ្លះ នៃមុខមាត់ រូបរាងកាយរបស់កូនផងដែរ៕