ស្ត្រី​តាំង​គភ៌​គួរតែ​កោរ​រោម​ប្រដាប់ភេទ មុន​សម្រាល​ដែល​ឬទេ?

0
1

ការ​កោរ​រោម​ប្រដាប់​ភេទស្ត្រី និង​ការ​សុល​មុនពេល​សម្រាល គឺជា​ការត្រៀម​ជាមុន​នៃ​ការ​ប្រសូត ដែល​កំពុងតែ​កើតឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​ប្រសូត ដោយ​ការត្រៀម​ជាស្រេច​នូវ​វិធី​ទាំងពីរ​យ៉ាងនេះ តើ​ធ្វើ​ដើម្បី​អ្វី មាន​ហេតុផល​អ្វី?

 

 

១.ការ​កោរ​រោម​ប្រដាប់ភេទ​មុន​សម្រាល៖
ដើម្បីឱ្យ​គ្រូពេទ្យ​បានធ្វើការ​វះកាត់​ទ្វា​មាស​បាន​ដោយ​ងាយស្រួល មិនមាន​សរសៃ​រោម​មក​រំខាន និង​ពេល​ក្រោយ​ប្រសូត​ស្ត្រី​តាំង​គភ៌ ងាយស្រួល​ធ្វើការ​សម្អាត​បាន​ស្អាត​ផងដែរ ព្រោះ​ក្រោយ​ប្រសូត​ហើយ​អ្នក​ម្ដាយ​មាន​សំណល់​ទឹកភ្លោះ ហូរ​ចេញ​មកជា​លក្ខណៈ​មួយខែ ទើប​អាច​បណ្ដាលឱ្យ​កើត​អាការ​រលាក​បាន ប្រសិនបើ​សម្អាត​មិនបាន​ស្អាត​ល្អ។

 

 

ការ​កោរ​រោម​ប្រដាប់​ភេទស្ត្រី​មុន​សម្រាល គ្រូពេទ្យ​និង​កោរ​នៅ​ម្ដុំ​បរិវេណ​ក្បាល​ផ្លោក និង​ជុំវិញ​មាត់ទ្វា​មាស ហើយ​ស្ត្រី​ខ្លះ​អាច​និង​កោរ ខ្លះទៀត​មិនបាច់​កោរ ជាពិសេស​ស្ត្រី​បរទេស​ភាគច្រើន​មិនសូវ​និយម​ការ​កោរ​រោម​នៅលើ​ប្រដាប់ភេទ​មុន​ប្រសូត ព្រោះ​មិនមែនជា​ប្រទេស​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម​ដូច​កម្ពុជា ហើយ​ពួកគេ​មិនសូវមាន​រោម​ច្រើន ដែលជា​ការងាយ​ធ្វើការ​សម្អាត​ជាជាង ហើយ​មាន​ស្ត្រី​ខ្លះទៀត នាង​ភ័យខ្លាច​រោម​ដែល​ដុះ​មកវិញ​និង​ក្រាស់​ជាមុន។

ប្រសិនបើ​អ្នក​ម្ដាយ​មិន​ចង់​ធ្វើការ​កោរ​រោម​ប្រដាប់ភេទ​មុន​សម្រាល​ទេនោះ គឺអាច​ប្រាប់​គ្រូពេទ្យ​បាន ព្រោះ​មន្ទី​ពេទ្យ​ឯកជន​មួយចំនួន មាន​បច្ចេកទេស​ទំនើប និង​សម្រាលកូន​ដោយ​មិនបាច់​ធ្វើការ​កោរ​រោម​ប្រដាប់ភេទ​បាន​ផងដែរ ព្រមទាំង​សម្អាត​ទ្វា​មាស​បាន​យ៉ាង​ល្អ​ទៀតផង។

 

 

២.ការ​សុល​មុនពេល​សម្រាល៖
ការ​សុល ឬ​មិន​សុល​នៅ​មុនពេល​សម្រាល​បុត្រ គឺ​អាស្រ័យទៅលើ​កម្លាំង​និង​ថាមពល​របស់​អ្នក​ម្ដាយ ដែល​ត្រូវ​ប្រឹង​ក្នុងពេល​ប្រសូត ហើយ​ការដែល​មិន​សុល​មុន​ប្រសូត គឺអាច​និង​មាន​វត្ថុ​សំណល់​មិន​ស្អាត កខ្វក់ បញ្ចេញ​មក​មាន​ក្លិនស្អុយ ដែល​ធ្វើឱ្យ​អ្នក​ម្ដាយ​ពុល ឬ​ចាញ់​ក្លិន​នៅ​អម្លុងពេល​ប្រសូត ។ ជាការ​ប្រសើរ​អ្នក​ម្ដាយ​គួរតែ​ធ្វើការ​សុល​មុនពេល​ប្រសូត ព្រោះ​ដើម្បី​ជៀសវាង​ការពុល​ក្លិន​លាមក និង​ក្លិនស្អុយ​របស់​ម្ដាយ​ចំពោះ​ទារក​បាន និង​មិន​បណ្ដាលឱ្យ​ទារក​ចាញ់​ក្លិន​ហើយ​បាត់បង់​ជីវិត​ផងដែរ៕

 

 

 

វី​ធី៧យ៉ាង​ដែល​អ្នក​ម្ដាយ​ត្រូវធ្វើ​មុនពេល​សម្រាលកូន

 

ភាព​អស្ចារ្យ​រក​អ្វី​មក​ប្រៀបផ្ទឹម​មិនបាន​នៅក្នុង​ជីវិត​មនុស្ស​ស្រី នោះ​គឺ​ការ​ក្លាយជា​ម្ដាយ​របស់​មនុស្ស​ម្នាក់ ទើបស្រីៗគ្រប់រូប​ត្រូវការ​មាន​ភាព​អត់ធ្មត់ និង​ការលះបង់​រយៈពេល​ជាង ៩ខែ ហើយ​ជាពិសេស​ទៅទៀត​នៅ​អំឡុង​ខែ​ទី ៧ ទៅ​ខែ​ទី ៩ ដែលជា​រយៈពេល​ចុងក្រោយបង្អស់​ហើយ​សំខាន់​ជាងគេ​សម្រាប់​ស្ដ្រី​មាន​ផ្ទៃពោះ ព្រោះថា​នោះ​ជា​ពេលដែល​ត្រូវ​ជិត​ផ្ដល់កំណើត​ដល់​កូនតូច​មក​ចាប់កំណើត អ្នក​ម្ដាយ​គ្រប់រូប​ត្រូវ​មានរឿង ៧ យ៉ាង​គួរ​ធ្វើ​មុនពេល​សម្រាលកូន។

 

 

១. ត្រៀម​រក​ឈ្មោះ​ដាក់​ឲ្យ​កូន
លោកឪពុក និង​អ្នក​ម្ដាយ​គួរតែ​ពិភាក្សាគ្នា​រក​នឹក​ដាក់ឈ្មោះ​ឲ្យ​កូន​ជាមុនសិន ព្រោះ​ថាបើ​រងចាំ​រហូត​ពេល​កើត​តែម្ដង គឺ​មិន​បានឡើយ ព្រោះ​ខាង​មន្ទីរពេទ្យ​អាច​នឹង​សួរ​បញ្ជាក់ភ្លាមៗ អ៊ីចឹង​ហើយ​អាចធ្វើ​ឲ្យ​អ្នក​ម្ដាយ និង​លោកឪពុក មាន​ភាពច្របូកច្របល់​ក្នុង​ការគិត​ដាក់ឈ្មោះ​ឲ្យ​កូន។ ការត្រៀម​ឈ្មោះ​កូន​ទុកជាមុន​ជា​រឿង​ដ៏​ប្រពៃ​បំផុត ព្រោះ​អ្នក​ត្រូវ​គិតដល់​និយមន័យ​ឈ្មោះ​របស់​កូន និង​ឈ្មោះ​ណា​ដែលមាន​រាសី​សម្រាប់​កូន​ផងដែរ ។

២. កំណត់​ថ្ងៃ​ដែល​ត្រៀម​កើត
ចំនុច​នេះ​អ្នក​ម្ដាយ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ តើ​ត្រូវការ​ថែរក្សា​គភ៌​រយៈពេល​ប៉ុណ្ណា​បន្ថែមទៀត​ទើប​ល្អ​សម្រាប់ អ្នក​ម្ដាយ និង​កូន​ដែល​រៀបនឹង​កើត ប្រសិនបើ​មិនមាន​បញ្ហា​ខាង​ផ្នែក​សុខភាព​ទេ នោះ​មិនចាំបាច់​កើត​ដោយ​វិធី​វះកាត់​ឡើយ គួរតែបង្កើត​តាមបែប​ធម្មជាតិ​ល្អជា​ជាង ដើម្បី​ឲ្យ​កូនតូច​កើតមក​រឹងមាំ ហើយ​អ្នក​អាចមាន​ពេលវេលា​ត្រៀម​មុន​ឆ្លងទន្លេ​ពិតប្រាកដ​មែន។

 

 

៣. ថតរូប​ខណៈដែល​ពោះ​កំពុងធំ
នេះ​ជាការ​រក្សាទុក​នូវ​ភាព​ចងចាំ អ្នក​ម្ដាយ​អាច​ថតរូប​មាន​ផ្ទៃពោះ​ជាមួយ ក្រុមគ្រួសារ ឬ ស្វាមី និង​មិត្តភក្ដិ​បាន ដើម្បី​រំលឹក​ការចងចាំ​ល្អ រួមទាំង​បានបង្ហាញ​ដល់​កូន​ខណៈដែល​កូន​ធំ​ឡើង ក្នុងការ​បង្កើត​អនុស្សាវរីយ៍ល្អៗជាមួយ​ក្រុមគ្រួសារ ។

៤. ត្រៀម​របស់របរ​កូន​ទុក​មុន​កើត
អ្នក​ម្ដាយ​គ្រប់រូប​មិនត្រូវ​ជិត​ដល់​ថ្ងៃ​បង្កើតកូន ទើប​ត្រៀម​របស់របរ ឬ​ឧបករណ៍​ទារកផ្សេងៗនោះឡើយ ត្រូវ​ត្រៀម​ទុកជាមុន​យ៉ាងហោចណាស់់​ក៏បាន ២ ខែ​មុន​ឆ្លងទន្លេ​ផងដែរ ហើយ​របស់​សំខាន់​ដែល​គួរ​ត្រូវ​ត្រៀម​រួមមាន ភួយ ស្រោមដៃ ស្រោមជើង ក្រណាត់​ផ្ដិត មុង កន្សែង​តូច ប្រដាប់​ងូតទឹក ប្រេងខ្យល់ ក្រដាស់អនាម័យ​ជាដើម ។

 

 

៥.ត្រូវ​រក​អ្នក​សម្អាត​អនាម័យ​ផ្ទះ
នៅក្នុង​រយៈពេល​ត្រីមាស​នេះ អ្នក​ម្ដាយ​គឺ​មិនត្រូវ​អនុញ្ញាតិ​ឲ្យ​ធ្វើ​កិច្ចការងារ​ផ្ទះ​ឡើយ ព្រោះ​មាន​ផល​អាក្រក់​ចំពោះ​កូន​នៅក្នុង​ផ្ទៃ អ្នក​ម្ដាយ​គ្រប់រូប​ត្រូវ​រក​អ្នក មក​បំពេញការងារ​ផ្ទះ​ជំនួស ដូចជា​ស្ដ្រី​មេផ្ទះ ឬ តែ​អ្នក​សំអាត​អនាម័យ​នៅក្នុង​ផ្ទះ ព្រោះថា​ពេល​សំអាតផ្ទះ អ្នក​ម្ដាយ​អាច​ប្រឈម​និង​ភាព​រអិលដួល ដែលជា​ហេតុ​ប៉ះពាល់​អាក្រក់​ដល់​កូន​ក្នុង​ផ្ទៃ ជាពិសេស​ងាយ​រលូត​តែម្ដង ។

៦. ត្រៀម​ឯកសារ​ពេទ្យ
មុនពេល​កើតកូន អ្នក​ម្ដាយ​អាច​នឹងមាន​អារម្មណ៍​មិន​នៅ​នឹង​ខ្លួន ឬ​អាចមាន​ស្មារតី​ភ័យ​អរ កើតមានឡើង​បើ​ចំពោះ​អ្នក​ម្ដាយ​ដែលមាន​កូន​ជា​លើកដំបូង ដូច្នេះហើយ អ្នក​ម្ដាយ​គួរតែ​សហការ​ជាមួយ​ស្វាមី ក្នុងការ​តៀម​របស់រ​បរ​នានា ដូចជា គ្រឿង​អាហារ​បំ​រ៉ុង ឯកសារ​ពិនិត្យ និង​តាមដាន​ពោះ ឯកសារ​ប្រ​វិត្ត​ផ្ទាល់ខ្លួន ដើម្បី​ជា​ភាពងាយស្រួល​នៅពេល​ទៅ​មន្ទី​ពេទ្យ ។

 

៧. មុនពេល​កើត​ត្រូវធ្វើ​ចិត្ត​ឲ្យ​សប្បាយ
អ្នក​ម្ដាយ​ភាគច្រើន​មាន​ភាព​កង្វល់​ច្រើន​នៅពេល​ជិត​ដល់​ថ្ងៃ​បង្កើតកូន ដើម្បី​រំសាយ​អារម្មណ៍​មួយ​នោះបាន អ្នក​ម្ដាយ​អាច​ឈ្លៀត​ពេល​ទៅ មើល​កុន ញ៉ាំ​បាយ​នៅ​ខាងក្រៅ​ជាមួយ​ស្វាមី ស្ដាប់​តន្ដ្រី​នៅ​ទីកន្លែង​ខ្យល់អាកាស​បរិសុទ្ធ ឬ​ដើរលេង​លំហែ​តាម​សួន​សាធារណៈ​នានា ព្រោះ​ការធ្វើ​បែបនេះ​អាចជួយ​រំសាយ​អារម្មណ៍​អ្នក​ម្ដាយ​បាន​មួយកំរិត​ផងដែរ ឲ្យ​មាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here