ហេតុផលសំខាន់ៗ ដែល​អ្នក​ម្តាយ​គួរ​លាយ​ទឹកឃ្មុំ​ទៅក្នុង​រប​អាហារ​កុមារ

0
1
Portrait of Baby Being Fed

ឱសថ​ធម្មជាតិ​ដ៏​ល្អ​បំផុត គ្មានអ្វី​ល្អប្រសើរ​ជាង​ទឹកឃ្មុំ នោះទេ ព្រោះ​វា​ត្រូវបាន​ផលិត​ពី​លំអងផ្កាផ្សេងៗ ដោយ​សត្វ​ឃ្មុំ។ ទឹកឃ្មុំ ត្រូ​វា​បាន​គេ​ប្រើ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺផ្សេងៗយ៉ាង​ពូកែ​បំផុត ហើយ​អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​អាហារផ្សេងៗផងដែរ ព្រោះ​វា​អាច​ផ្តល់នូវ​អត្ថប្រយោជន៍​លើសលប់​ដល់​សុខភាព។ ខាងក្រោម​នេះ គឺជា​ហេតុផលសំខាន់ៗដែល​អ្នក​គួរតែ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​របប​អាហារ​របស់​កុមារ៖

 

 

ជួយ​ឲ្យ​ទារក​ឆាប់​ធំ

ទឹកឃ្មុំ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន ដូចជា វីតាមីន ខនិជ ដដែល​អាចជួយ​ជំរុញ​ឲ្យ​ទារក​មានការ​លូតលាស់​លឿន ជាពិសេស​ទារក​ទើបនឹង​ចេះ​ដើរ។

 

ជួយ​រក្សា​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ

បើ​យោងតាម​ការសិក្សា​បាន​បង្ហាញថា ឱសថ​គឺជា​អាវុធ​មុខ​ពីរ ប្រសិនបើ​អ្នក​ប្រើ​ច្រើនពេក​អា​ចប​ណ្តោ​ល​ឲ្យ​ខូច​ថ្លើម។ តែ​ការ​លាយ​ទឹកឃ្មុំ​ទៅក្នុង​អាហារ អាចជួយ​ថែរក្សា​ថ្លើម​ឲ្យ​មាន​សុខ​ភាពល្អ និង​ជៀស​ផុតពី​ជំងឺថ្លើមផ្សេង។

 

 

ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

អ្នក​ត្រូវ​ដឹងថា កុមារ​នៅតូចៗអាច​ងាយ​ប្រឈម​នឹង​ការឆ្លង​មេរោគផ្សេងៗ ព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​នៅ​ទន់ខ្សោយ។ ដួ​ច្នេះ​ហើយ អ្នក​ម្តាយ​គ្រប់រូប​គួរតែ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​របប​អាហារ​កុមារ​រាល់ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ។

 

ការពារ​ជំងឺ​ក្អក

អាការ​ក្អក ងាយ​នឹង​ប៉ះពាល់​ដល់​កុមារ​បំផុត ជាពិសេស​នា​រដូវរងា ប៉ុន្តែ​ប្រសិនបើ​អ្នក​ឲ្យ​កុមារ​ទទួលទាន​ទឹកឃ្មុំ បញ្ហា​អាច​ដោះស្រាយបាន។

 

រក្សា​ស្ថិរភាព​ឈាមស

ចំពោះ​កុមារ​ដែល​ព្យាបាល​ដោយ​ប្រើ គីមី អាចធ្វើ​ឲ្យ​បរិមាណ​នៃ​ឈាមស​របស់​ពួកគេ​មាន​កម្រិត​តិចតួច។ នេះ​ជា​មូលហេតុ មួយ​ដែល​ប​ណ្តោ​ល​ឲ្យ​កុមារ​ត្រូវ​ប្រឈម​នឹង​ជំងឺមហារីក​ឈាម។ ក៏ប៉ុន្តែ ប្រសិនបើ​កុមារ​ទទួលទាន​ទឹកឃ្មុំ​បាន​ទៀង វា​អាចជួយ​ការពារ​បរិមាណ​ឈាមស​មិន​ឲ្យ​ចុះ​ទាប​ពេក​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here