រឿង​ដែល​គួរ​ដឹង មុននឹង​ឆុង​ទឹកដោះ​ឱ្យ​កូន

0
1

ទឹកដោះ​ម្តាយ​គឺជា​អាហារ​សម្រាប់​ទារក​ដែល​ល្អ​បំផុត​ដែល​អ្នក​ម្តាយ​ដឹង​ច្បាស់​ណាស់ តែ​ក៏មាន​អ្នក​ម្តាយ​មិនតិច​នាក់​ទេ​ដែល​មិនអាច​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯងបាន ឬ​បំបៅ​ទឹកដោះ​កូន​បានតែ​មិន​ប៉ុន្មាន​ខែ បន្ទាប់ពីនោះ​ក៏​ងាក​ទៅ​ពឹង​លើទឹក​ដោះ​ម្សៅ​វិញ​ម្តង តែ​ដើម្បី​សុខភាព និង​សុវត្ថិភាព​របស់​កូនតូច​ជាទី​ស្រឡាញ់ យើង​សូម​លើកយក​ចំណេះដឹង​ក្នុងការ​ជ្រើសរើស​ម្សៅ​ទឹកដោះ វិធី​ឆុង និង​ទុកដាក់​ថែរក្សា​មក​ជម្រាបជូន​ដូចខាងក្រោម។

 

 

ភាគច្រើន​របស់​ម្សៅ​ទឹកដោះ​គឺ​ច្នៃប្រឌិត​មកពី​ទឹកដោះគោ​ដែល​ធ្វើឱ្យមាន​ចំណែក​របស់​ប្រូតេអ៊ីន ខ្លាញ់ និង​ស្ករ ស័ក្តិសម​សម្រាប់​ក្មេងតូចៗដែល​ហៅថា “ម្សៅ​ទឹកដោះគោ​កែច្នៃ​សម្រាប់​ទារក” និង​បន្ទាប់ពី​ទារក​អាយុ​បាន 6 ខែ​ឡើងទៅ អ្នក​ម្តាយ​ក៏​អាច​នឹង​ប្តូរ​ជា​ម្សៅ​ទឹកដោះគោ​ដែលមាន​ប្រូតេអ៊ីន​កាន់តែ​ខ្ពស់​ឡើង ដើម្បីឱ្យ​កូនតូច​បានទទួល​ប្រូតេអ៊ីន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ដែល​នឹង​នាំយកទៅ​សាង​ជា​សាច់ដុំផ្សេងៗ ព្រោះ​ក្មេង​តូច​ក្នុង​វ័យ​នេះ​រាងកាយ​នឹង​ចម្រើន​ធំធាត់​លឿន​ណាស់។

មុនគេ​បង្អស់ នៅពេល​អ្នក​ម្តាយ​សម្រេចចិត្ត​ចិញ្ចឹម​កូន​ដោយ​ម្សៅ​ទឹកដោះគោ​ហើយ​នោះ រឿង​ដំបូង​គេ​ដែល​អ្នក​ម្តាយ​ត្រូវ​នឹក​ដល់ពេល​ទៅ​ទិញ​ម្សៅ​ទឹកដោះគោ​នោះ​គឺ ការពិនិត្យ​មើល​ម្សៅ​ទឹកដោះ​ដែលមាន​ស្តង់ដារ ជ្រើសរើស​ប្រភេទ​របស់​ម្សៅ​ទឹកដោះគោ​ឱ្យ​កូន​យ៉ាង​ត្រឹមត្រូវ ស័ក្តិសម​នឹង​វ័យ​របស់​កូន បន្ទាប់ពីនោះ​ត្រូវ​ពិនិត្យមើល​ថ្ងៃខែ​ឆ្នាំ​ផលិត និង​ថ្ងៃ​ផុតកំណត់​គ្រប់ពេល និង​អ្វីដែល​សំខាន់​គឺ​កុំ​ទិញ​មក​ស្តុក​ទុក​ច្រើន​ជ្រុល​ពេក​ដោយសារតែ​ឃើញ​មាន​តម្លៃថោក​ឱ្យសោះ ព្រោះ​ទុក​យូរ​អាច​នឹង​ខូចគុណភាព និង​មុនពេល​ទិញ​រៀងរាល់​លើក​អ្នក​ម្តាយ​គួរតែ​ពិនិត្យមើល​សភាព​របស់​កំប៉ុង​កុំឱ្យ​មាន​ស្នាម​ក្រ​ពិត ឬ​ទ្រុឌ​ខុស​ទម្រង់​ដើម​ឱ្យសោះ និង​រឿង​ដែល​សំខាន់​មួយទៀត​នោះ​គឺ នៅពេល​ទិញ​មកហើយ​គួរ​ទុកដាក់​នៅក្នុង​កន្លែង​ដែល​ស្អាត​មាន​អានា​ម័​យ មិនត្រូវ​កម្តៅថ្ងៃ និង​ស្ងួត។

 

 

រឿង​ដែល​អ្នក​ម្តាយ​គួរ​ដឹង​មុននឹង​ឆុង​ទឹកដោះគោ​ឱ្យ​កូនតូច ករណី​ដំបូង សម្រាប់​អ្នក​ម្តាយ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខ្លួនឯង​រួមជាមួយ​ម្សៅ​ទឹកដោះគោ​នោះ ដើម្បីឱ្យ​កូនតូច​បានទទួល​គុណប្រយោជន៍​ច្រើន​បំផុត និង​ជាការ​សន្សំសំចៃ​ផង​នោះ អ្នក​ម្តាយ​គួ​រៈ – ឱ្យ​កូនតូច​បៅ​ទឹកដោះគោ​ឆុង​ចំពោះតែ​ពេលណា​ដែល​ចាំបាច់​បាន​ហើយ ដូចជា ពេល​អ្នក​ម្តាយ​មានធុរៈ​ត្រូវ​ចេញទៅ​ក្រៅ និង​ពេល​ត្រឡប់មកផ្ទះ​វិញ​គួរឱ្យ​កូន​បាន​បៅ​ទឹកដោះ​ម្តាយ​តាម​ប្រក្រតី។

 

– ឆុង​ទឹកដោះគោ​ឱ្យ​ត្រូវ​តាម​ក្បួន ដោយ​អាន​ពាក្យ​ណែនាំ​នៅលើ​កំប៉ុង​ម្សៅ​ទឹកដោះគោ ព្រោះ​ម្សៅ​ទឹកដោះគោនីមួយៗមាន​ចំណែក​ផ្សំ​មិន​ដូចគ្នា​ទេ។

 

– ភាព​ស្អាត​មាន​អនាម័យ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​ទារក ឧបករណ៍ផ្សេងៗដែល​ប្រើ​សម្រាប់​ឆុង​ទឹកដោះគោ​ត្រូវ​លាង​ឱ្យបាន​ស្អាត​គ្រប់ពេល និង​ត្រូវដាក់​ចំហុយ ឬ​ស្ងោរ​សម្លាប់​មេរោគ​គ្រប់ពេល។

 

 

– ឆុង​ក្នុង​បរិមាណ​ដែល​ល្មម​នឹង​តម្រូវការ​របស់​កូនតូច មិនគួរ​ឆុង​ទុកចោល​យូរពេក​ទេ ទឹកដោះ​ដែល​សល់​ពី​ការឱ្យ​ទារក​បៅហើយ​នោះ ចូរ​ចាក់ចោល មិនគួរ​យកមក​ឱ្យ​កូនតូច​បៅ​ម្តង​ទៀតឡើយ។

 

– ក្នុងអំឡុងពេល​បៅ​ទឹកដោះ​គ្រប់ពេល បើ​កូនតូច​បៅ​ឈប់ បៅ​ឈប់​នោះ ពេល​អ្នក​ម្តាយ​ទុក​ដប​ទឹកដោះគោ អ្នក​ម្តាយ​ត្រូវតែ​បិទ​គម្រប​ភ្លាម និង​ត្រូវ​លាង​សម្អាត​ដប​ទឹកដោះគោភ្លាមៗនៅពេល​ឈប់​ឱ្យ​កូនបៅ​ហើយ ព្រោះ​បើ​ទុល​ចោល​វា​នឹង​ក្លាយជា​កំណក ធ្វើឱ្យ​ពិបាក​លាង​សម្អាត ងាយ​នឹង​កើត​មេរោគ និង​នៅពេល​លាង​ស្អាត និង​ស្ងោរ​សម្លាប់​មេរោគ​រួចហើយ គួររៀបចំ​ទុកដាក់​នៅក្នុង​កន្លែង​ដែល​ស្ងួត និង​ស្អាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here