ប្រើ​ដៃ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មាន​សុវត្ថិភាព​ដែរឬទេ?

0
1

តើ​ការប្រើ​ដៃ​ដើម្បី​សម្រេច​កាម​ខ្លួនឯង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ មាន​សុវត្ថិភាព​ដែរឬទេ? ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​មួយ​ដែល​អ័រម៉ូន​ត្រូវបាន​បំផ្លាញ។ អ័រម៉ូន Estrogen, testosterone និង progesterone ជា​អ្នកទទួលខុសត្រូវ​ចំពោះ​អារម្មណ៍​ស្រេកឃ្លាន​ចំណង់ និង​មាន​អារម្មណ៍​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ។

 

ក្នុងពេល​ជាក់លាក់​ណាមួយ​នៃ​ដំណាក់កាល​មាន​ផ្ទៃពោះ ក៏​អាច​កើតមាន​អារម្មណ៍​ចង់​រួមភេទ​ផងដែរ ប៉ុន្តែ​ស្ត្រី​ជាច្រើន​បាន​បោះបង់​គំនិត​សម្រេច​កាម​ដោយ​ខ្លួនឯង​ចោល​វិញ ព្រោះ​ពួកគេ​យល់ថា​គ្មា​សុវត្ថិភាព។

 

ផ្ទុយទៅវិញ​ការសម្រេច​កាម​ដោយ​ខ្លួន​ឯ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​មាន​អត្ថប្រយោជន៍​ជាច្រើន ហើយ​ចំពោះ​ករណី​ហានិភ័យ​គឺមាន​កម្រិត​ទាប​បំផុត។

 

អត្ថប្រយោជន៍​ទាំងនោះ​រួមមាន៖ បញ្ចេញ​ភាព​តានតឹង បំបាត់​ការឈឺចាប់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ មាន​សុវត្ថិភាព​ជាង​កាយ​រួមភេទ មាន​អារម្មណ៍​រីករាយ​ជាង​ពេល​មិនទាន់មាន​ផ្ទៃពោះ ជួយ​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន មាន​សុវត្ថិភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ។

 

បើទោះបីជា​ការសម្រេច​កា​ម​ខ្លួនឯង​មាន​សុវត្ថិភាព​យ៉ាងណាក៏ដោយ អ្នក​កុំ​ភ្លេច​ពិគ្រោះ​យោបល់ ឬ​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​ជាមុនសិន៕

 

 

 

ជៀស៣ចំណុច​នេះ​បាន​ទោះ រួមភេទ​រាល់ថ្ងៃ​ក៏​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ

 

គូស្នេហ៍​ជាច្រើន​នៅតែ​ឆ្ងល់​ថា តើ​ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​ប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរឬទេ? ចំពោះ​គូស្នេហ៍​ថ្មោងថ្មី​ច្បាស់​ជា​មិន​ហ៊ាន​រួមភេទ​ក្នុងអំឡុង​ពេលនេះ​ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ តែ​ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​គេហទំព័រ thehealthsite បាន​បង្ហាញថា ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​ពិតជា​គ្មាន​ផលប៉ះពាល់​ឡើយ ប្រសិនបើ​អ្នក​អនុវត្តតាម​អនុសាសន៍​របស់​អ្នកជំនាញ​បាន​ត្រឹមត្រូវ។

តម​រួមភេទ​នៅ៣ខែ​ដំបូង និង១ខែ​ចុងក្រោយ

វា​ពិតជា​រឿង​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​គូស្នេហ៍​គ្រប់រូប​គួរ​ជៀសវាង ព្រោះ​ក្នុង​ដំ​ណោ​ក់៣ខែ​ដំបូង​ទារក​កំពុងតែ​អភិវឌ្ឍ។ បើ​ពុំ​ដូច្នោះ​ទេ ទារក​អាច​ប្រឈម​នឹង​បញ្ហា​របូត​ទងសុខ ហើយ​សូម្បីតែ​ខែ​ចុងក្រោយ​ក៏​ដូចគ្នា​ដែរ។

 

២.ប្រុសៗត្រូវ​នៅ​ពីក្រោម

បុរស​គ្រប់រូប​តែងតែ​ចង់​នៅ​ពីលើ​ដើម្បី​គ្រប់គ្រង​សកម្មភាព​ក្នុងពេល​រួមភេទ ក៏ប៉ុន្តែ​ក្នុងដំណាក់កាល​មាន​ផ្ទៃពោះ អ្នក​គួរតែ​ឲ្យ​ដៃគូ​គ្រប់គ្រង​វិញ។ ព្រោះ នាង​អាច​ដឹង​ពី​ដងស៊ីតេ​នៃ​សង្វាក់​រួមភេទ ហើយ​ជៀស​ផុតពី​ការដាក់​សម្ពាធ​មកលើ​ពោះ​ថែមទៀត។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព។

 

៣.សុក​បាំង​មាត់ស្បូន

អ្នក​មិនចាំបាច់​សួរថា តើ​ធ្វើយ៉ាងណា​ទើប​ដឹងថា​សុខ​បាំង​មាត់ស្បូន​ឬក៏​អត់​នោះទេ? នៅពេលដែល​អ្នកធ្វើការ​រួមភេទ​សម្រាប់​តែមាន​អ្វីមួយទើសៗ មិន​ដូច​សព្វមួយដង គឺ​ហ្នឹងហើយ។ ប៉ុន្តែ បើ​អ្នក​នៅតែ​រឹងទទឹង​ធ្វើ​សកម្មភាព​ទៀត​នោះ កូន​នៅក្នុង​ផ្ទៃ​ច្បាស់​ជា​ជួប​បញ្ហា​ធំ​ជាមិនខាន៕

 

 

 

៤ហេតុផល ស្ត្រី​គួរ​រួមដំណេក​ពេល​មាន​ផ្ទៃពោះ

 

មនុស្ស​ស្រី​មួយចំនួន​តែងតែមាន​ការព្រួយបារម្ភ​ថា ការរួម​ដំណេក​ក្នុងពេល​ពរ​ពោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ តែ​ខុសពី​អ្វីដែល​ស្ត្រី​បានគិត អ្នកជំនាញ​បានបង្ហាញ​ថា ការរួម​ដំណេក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ទទួលបាន​អត្ថប្រយោជន៍សំខាន់ៗដល់​ទៅ ៤ចំណុច​ឯណោះ។

 

កាត់បន្ថយ​សម្ពាធ​ឈាម  

ហេតុអ្វី​បានជា​ការរួម​ដំណេក អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈម? នេះ​ក៏​ដោយសារតែ អ័រម៉ូន អុក​ស៊ី​តូ​ស៊ីន ត្រូវ​បញ្ចេញ​ក្នុងការ​រួមដំណេក ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយរីករាយ បាត់បង់​នូវ​ភាព​តានតឹង​ទាំងអស់។ លើសពីនេះ ការរួម​ដំណេក​ក្នុង​ពេលនេះ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ថែមទៀត។

 

គេង​លក់​ស្រួល

បញ្ហា​គ្រប់​ប្រភេទ ស្ត្រី​នឹងត្រូវ​ឆ្លងកាត់​ពេល​មាន​ផ្ទៃពោះ រួមទាំង​ការឈឺចាប់​រាងកាយ ឧស្សាហ៍​លេច​នោម និង​ភ្ញាក់​ដោយសារ​ទារក​ក្នុង​ផ្ទៃ​រើ​បំរាស់។ ក៏ប៉ុន្តែ ក្រោយពេល​រួមដំណេក​ដល់​កម្រិត​កំពូល អ្នក​ច្បាស់​ជាង​លែងមាន​អារម្មណ៍​បែបនេះ​ទៀតហើយ ហើយ​ការ​គេង​ក៏បាន​លក់​ស្រួល​ដែរ។

 

បង្កើន​ភាព​ស្និត​ស្នាល​កាន់តែខ្លាំង

មនុស្ស​ភាគច្រើន​មិន​ចង់​រួមដំណេក​នៅពេលនេះ​ទេ ព្រោះ​យល់ថា​គួរ​ឲ្យ​ធុញទ្រាន់ តែ​តាមពិត​ការរួម​ដំណេក​អំឡុងពេល​នេះ អាចជួយ​ឲ្យ​អ្នក និង​ដៃគូ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​កាន់តែខ្លាំង។

 

 

 

 

 

កាត់បន្ថយ​ការឈឺចាប់​រាងកាយ

 

ការរួម​ដំណេក​ជាមួយ​ស្វាមី ក្នុង​ពេលនេះ អាចជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន ដោយសារតែ​អ័រម៉ូន អឺ​ស្ត្រូ​ជែ​ន និង​ប្រូ​ហ្គេ​ស្ទើ​រ៉ូ​ន ត្រូវបាន​បញ្ចេញ ដើម្បី​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​អាង​ត្រគាក រួមទាំង​ទ្វារមាស។ មិនតែប៉ុណ្ណោះ អ័រម៉ូន​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ញាប់​ញ័រ​ខ្ពស់ ហើយ​ឆាប់​ដល់​កំពូល​ផងដែរ។

 

 

 

ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​មាន​សុវត្ថិភាព គូស្នេហ៍​ទាំងពីរ​គួរតែ​ជៀសវាង​ឥរិយាបទ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពោះ ហើយ​យក​ល្អ​គួរ​ឲ្យ​ខាង​ស្រី​ជា​អ្នកគ្រប់គ្រង​សកម្មភាព​វិញ​ប្រសើរ​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here