មានឆ្ងល់ទេ ហេតុអ្វីទារកគេងលើកដៃទាំងពីរឡើងលើ? មនុស្សភាគច្រើនតែងតែយល់ថា ការគេងបែបនេះគឺជាទម្លាប់របស់ទារកនីមួយៗ ក៏ប៉ុន្តែតាមការស្រាវជ្រាវបានរកឃើញថា ឥរយាបទមួយនេះមិនមែនមកពីទម្លាប់នោះទេ វាអាចបណ្តោលមកពីកត្តាមួយចំនួន។
១.នៅពេលមានអារម្មណ៍ក្តៅស្អុះ
នៅពេលកំពុងគេង ប្រសិនបើទារកមានអារម្មណ៍ក្តៅស្អុះ ពួកគេនឹងលើកដៃឡើងលើ ដើម្បីជួយសម្រួលឲ្យខ្យល់ចូលក្រោមក្លៀកទាំងសងខាង កុំឲ្យបែកញើស។ ដូច្នេះ ឪពុម្តាយមិនចាំបាច់ជ្រៀតជ្រៀកឥរិយាបទរបស់ពួកគេនោះទេ ព្រោះវាអាធ្វើឲ្យពួកគេភ្ញាក់។
២.ជាឥរយាបទដ៏ស្រួលសម្រាប់ទារក
ឥរិយាបទមួយនេះ ក៏អាចជួយឲ្យទារកគេងបានស្រួល និងគេងលក់យ៉ាងឆាប់រហ័ស។
៣.ជាសញ្ញានៃការគេងលង់លក់
អ្នកអាចចាំសង្កេតមើល ប្រសិនបើកំពុងតែបំបៅដោះ ទារកស្រាប់តែបញ្ចេញឥរិយាបទដាក់ដៃឡើងលើបន្តិចម្តងៗ ជាសញ្ញាបង្ហាញថា ពួកគេកំពុងតែគេងលក់។ ខណៈនេះ ទារកអាចបន្លឺសំលេងខ្លះ ប៉ុន្តែពួកគេមិនភ្ញាក់នោះទេ។
៤.ជាការភ្ញាក់
ពេលកំពុងគេងលក់ ស្រាប់តែលឺសំលេងរំខានខ្លាំងៗអ្វីមួយ ពួកគេងអាចលើកដៃទាំងពីរឡើលើភ្លាម ហើយបន្ទាប់ពីពីរបីនាទី ពួកគេនឹងភ្ញាក់ដឹងខ្លួនជាពុំខាន៕
មានដឹងអត់! ហេតុអ្វីទារកមួយចំនួនមានថ្ពាល់ខួច
មនុស្សមានថ្ពាល់ខួច ត្រូវបានគេចាត់ទុកជាមនុស្សដែលមានភាពទាក់ទាញ មានមន្តស្នេហ៍ និងគួរឲ្យខ្នាញ់ខុសពីមនុស្សធម្មតា។ អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថា អ្នកដែលមានផែនថ្ពាល់បែបនេះមានប្រហែលជា ២០ភាគរយ នៃប្រជាជនទាំងអស់ទូទាំងសាកលលោក។
មនុស្សមួយចំនួនថ្វីត្បិតតែមានថ្ពាល់ខួចក៏ពិតមែន ប៉ុន្តែទាល់តែពួកគេសើច ឬញញឹម ទើបឃើញស្នាមខូងនៅលើថ្ពាល់ដែលគេហៅថាខួច រីឯអ្នកខ្លះទៀតអាចខួចតែម្ខាង ឬទាំងពីរ ទោះមិនសើចក៏មើលឃើញដែរ ប្រសិនបើស្នាមខួចជ្រៅ។
ក៏ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាទារកចំនួនកើតមកមានថ្ពាល់ខួច?
តាមពិត ថ្ពាល់ខួច កើតឡើងដោយសារតែសាច់ដុំអភិវឌ្ឍមិនបានគ្រប់គ្រាន់ ខណៈពេលបង្កកំណើត ទើបធ្វើឲ្យមានស្នាមខូង ដែលយើងគ្រប់គ្នាហៅថា ខួច។ ប្រសិនបើកង្វះសាច់ដុំនេះកើតឡើងលើថ្ពាល់តែម្ខាង វានឹងខួចតែម្ខាង តែបើកង្វះសាច់ដុំកើតឡើងលើថ្ពាល់ទាំងសងខាង វានឹងខួចទាំងសងខាង។
ក្នុងករណីមួយចំនួន ភាពខួចនេះអាចរលប់បាត់ទៅវិញ ប្រសិនបើសាច់ដុំលូតលាស់ពេញលេញនៅពេលពួកគេធំពេញវ័យ។
ដូចគ្នានេះផងដែរ អ្នកដែលមានថ្ពាល់ខួច ក៏អាចបណ្តោលមកពីតំណពូជផងដែរ។ ជាពិសេស ប្រសិនបើឪពុក ឬម្តាយរបស់អ្នកមានថ្ពាល់ខួច អ្នកនឹងមានឱកាសខួច ២៥ ទៅ ៥០ភាគរយ ហើយប្រសិនបើឪពុកម្តាយរបស់អ្នកខួចទាំងពីរ អ្នកអាចមានឱកាសខួចរហូតដល់ ១០០ភាគរយ៕
ហេតុអ្វីបានទារកចូលចិត្តញញឹមពេលគេងលក់?
ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់ មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។
កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។
ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។
ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។
កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕