មិន​ចង់​ឲ្យ​គេ​ហៅ​កូន​ថា (អា​តឿ) កុំ​មើលរំលង​អត្ថបទនេះ

0
1

ស៊ុត គឺជា​អាហារ​មួយ​ប្រភេទ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​ក្នុង​ការជួយ​ជំរុញ​ឲ្យ​ឆ្អឹង​របស់​កុមារ​លូតលាស់​បានល្អ និង​ជៀស​ផុតពី​បញ្ហា​ក្រិន​មិន​ព្រម​ធំ។ បើ​យោងតាម​ការសិក្សា​ដែល​បាន​ផ្សាយ​នៅក្នុង​ទ​ស្សាវ​ដ្តី Pediatrics បាន​បង្ហាញថា ការបន្ថែម​ស៊ុត​ទៅក្នុង​របប​អាហារ​កុមារ​មួយថ្ងៃ​មួយគ្រា​ប់​ជាប្រចាំ អាច​កាត់បន្ថយ​ភាព​ក្រិន​រហូតដល់​ទៅ ៤៧ភាគរយ។

 

 

ការសិក្សា​នេះ ក្រុម​អ្នកជំនាញ​បានធ្វើការ​ពិសោធន៍​ទៅលើ​កុមារ​ដែលមាន​អាយុ៦ខែ​ដល់៩ខែ ដោយ​មួយក្រុម​បន្ថែម​ស៊ុត​មួយថ្ងៃ​មួយគ្រា​ប់​ចូលទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ហើយ​មួយក្រុម​ទៀត​មិនបាន​បន្ថែម​ស៊ុត​ឡើយ។ បន្ទាប់ពី​រយៈពេល៦ខែ បាន​បង្ហាញថា កុមារ​ដែល​បានទទួល​ទាន​ស៊ុតមាន​ការលូតលាស់​ជា​មធ្យម០,៦៣ភាគរយ​នៃ​ទំហំ​រាងកាយ​ទាំងមូល។ ចំណែកឯ​កុមារ​ដែល​មិនបាន​ទទួលទាន​ស៊ុត​វិញ មានការ​លូតលាស់​ត្រឹមតែ០,៣៩ភាគរយ​ប៉ុណ្ណោះ​នៃ​ទំហំ​រាងកាយ​ទាំងមូល។

អ្នកជំនាញ Lannotti មានប្រសាសន៍​ទៀតថា ស៊ុត​សម្បូរ​ទៅដោយ​អាហារូបត្ថម្ភ​ដ៏​ចំ​បាច់​បំផុត​ដែល​ឪពុកម្តាយ​គ្រប់រូប​គួរតែ​ឲ្យ​កូន​ទទួលទាន​រាល់ថ្ងៃ៕

 

 

ខុស​ហើយ​បើ​ចិញ្ចឹម​កូន​តាម 6វិធី​ខាងក្រោម​នេះ

ឪពុកម្តាយ និង​អាណាព្យាបាល​ជាច្រើន​នាក់​អាច​នឹង​នៅ​មិនទាន់​ដឹងខ្លួន ឬ​សង្កេតឃើញថា​ទង្វើ ឬ​រឿង​ដែល​អ្នក​អប់រំ​បង្រៀន​ដល់​កូន​នោះ ក្លាយជា​ការធ្វើ​បាប​គេ​ទាំង​ដោយ​ត្រង់ និង​ទាំង​ប្រយោល​បែប​យល់​មិន​ដល់​ទៅវិញ ដូច្នេះ​យើង​នាំគ្នា​មក​មើលថា តើ​មាន​ទង្វើ​ណាខ្លះ​ដែល​អ្នក​មិនគួរ​នាំយកទៅ​បង្រៀន ឬ​ប្រើ​ជាមួយ​កូន​របស់​អ្នក?

 

 

1.កុំ​យកក្តី​ស្រមៃ​កាលពី​នៅ​ក្មេង​របស់​អ្នក​មក​ដាក់​ធ្វើជា​គោលដៅ​ឱ្យ​កូន​ដើរ​តាម

គ្រប់គ្នា​មាន​ក្តី​ស្រមៃ​ដែល​អាច​នឹង​ដូច និង​មិន​ដូចគ្នា កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ គេ​អាច​នឹងមាន​ក្តី​ស្រមៃ និង​ការ​នឹកគិត​របស់គេ ការនាំ​ក្តី​ស្រមៃ​របស់​អ្នក​មក​ធ្វើជា​គោលដៅ​ឱ្យ​កូន​ធ្វើតាម​នោះ​ជា​រឿង​មួយ​ដែល​ខុស ធ្វើឱ្យ​កូន​មាន​អារម្មណ៍​ទើសទាល់ និង​អាច​នឹងធ្វើ​ឱ្យគេ​ត្រូវ​ទ្រាំ​ធ្វើ​នូវ​អ្វីដែល​គេ​មិន​ចូលចិត្ត​នោះ​អស់​មួយជីវិត។

2.ប្រៀបធៀប​កូន​ជាមួយ​ក្មេង​ដទៃ​ជាប្រចាំ

ការប្រៀបធៀប​កូន​ខ្លួនឯង​ជាមួយ​ក្មេង​ដទៃ​គ្រប់ពេលវេលា មិន​ថា​ក្នុង​ផ្នែក​ណាក៏ដោយ នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ថា​រង​សម្ពាធ មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​ចំណុច​អន់ មាន​អារម្មណ៍​ថា​ឪពុក-ម្តាយ​មិន​ស្រឡាញ់​គេ តែ​ទៅ​ស្រឡាញ់​អ្នកដទៃ​ខ្លាំង​ជាង ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ទន់ជ្រាយ និង​សម្តែង​អាការ​ចេញមក​ក្នុង​បែប​តតាំង។

 

3.រៀន​គួរ​ពិសេស​ច្រើន​ហួសពេក

ត្រឹមត្រូវ​ហើយ​ការរៀន​គួរ​ពិសេស ឬ​ការរៀន​ជំនាញ​ពិសេស ជា​រឿង​ដែល​ល្អ តែ​ត្រូវ​សួរ​ពី​ការស្ម័គ្រចិត្ត​អំពី​កូន​ជាមុនសិន មិនមែន​ឱ្យគេ​គិតតែ​ពី​រៀន​រហូត​គ្មាន​ពេល​សម្រាក ឬ​ធ្វើ​អ្វី​ផ្សេង​នោះឡើយ។ ចូរ​កុំ​លួច​ពេលវេលា​ក្នុង​ជីវិត​របស់​កូន​ទៅ ដោយ​កូន​មិន​យល់ព្រម​ឱ្យសោះ។

4.ការពារ​កូន​ជ្រុល​ពេក ប្រៀប​ដូច​កែវ​ក្នុង​កញ្ច្រែង​ថ្ម

ការថែរក្សា​ការពារ​កូន​ជា​រឿង​ដែល​ឪពុកម្តាយ​គួរតែ​ធ្វើ តែ​ត្រូវការពារ​គេ​បែប​ផ្លូវកណ្តាល រឿង​ខ្លះ​ត្រូវតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង​ដោយ​ខ្លួនឯង ឱ្យគេ​ស្គាល់​ចាញ់ និង​ឈ្នះ និង​ចេះ​កែខៃ​បញ្ហា​ដោយ​ខ្លួនឯង​មុននឹង​ស្រែក​សុំ​ការជួយ​ពី​អ្នកដទៃ។ អ្នក​មិនអាច​ការពារ​កូន​បាន​គ្រប់ពេលវេលា រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់គេ​បានឡើយ ដូច្នេះ​រឿង​ដែល​ល្អ​បំផុត​គឺ ឱ្យគេ​ចេះ​ថែរក្សា ការពារ​ខ្លួនឯង​ពី​សង្គម​ដែល​សាហាវឃោរឃៅ​នេះ​ឱ្យបាន​ដោយ​ខ្លួនឯង។

 

 

5.មើលឃើញ​អ្វីដែល​កូន​ស្រឡាញ់ អ្វីដែល​កូន​ចូលចិត្ត​ថា ជា​រឿង​ឥតប្រយោជន៍

ចំណង់​ចំណូលចិត្ត និង​ភាព​ជំនាញ​ថ្នឹក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ កូន​របស់​អ្នក​ក៏​អី​ុ​ចឹ​ង​ដែរ ការដែល​គេ​មាន​ភាព​ជំនាញ​ថ្នឹក ឬ​ចូលចិត្ត​ធ្វើ​រឿង​អ្វីមួយ​ជាពិសេស​នោះ អ្នក​គួរតែ​បណ្តោយ​ឱ្យគេ​រៀន​យល់ដឹង និង​ធ្វើ​នូវ​រឿង​នោះ តែបើ​ស្ថិតនៅក្នុង​វ័យ​រៀន ឬ​អំឡុង​ពេលដែល​មិន​សមរម្យ​ក៏​អាច​នឹង​ប្រាប់​គេ ឬ​អធិប្បាយ​ពន្យល់​គេ​ដោយ​ហេតុផល មិនមែន​ហាមប្រាម​ដាច់ខាត ឬ​មើលងាយ-មើលថោក​លើ​អ្វីដែល​កូន​គិតភ្លាមៗនោះទេ។

6.ឱ្យដៃ​កូន

កូន​អ្នកចេះ​ធ្វើ​ត្រូវបាន ក៏​ច្បាស់​ជា​ចេះ​ធ្វើ​ខុស​បាន​ដូចគ្នា អ្នកមាន​តួនាទី​ចង្អុល​ណែនាំ​បង្ហាញ​ឱ្យគេ​បានរស់នៅ​ក្នុង​ជីវិត​ដែល​ត្រឹមត្រូវ​តាម​គន្លង​ធម៌។ ការ​ឱ្យដៃ​កូន ឬ​ពន្យុះ​កូន​ឱ្យធ្វើ​នូវ​អ្វីដែល​មិន​ត្រឹមត្រូវ ឬ​កាន់ជើង​កូន​ក្នុង​រឿង​ដែល​មិន​សមរម្យ​ជំនួស​ឱ្យ​ការបង្ហាត់បង្រៀន ឬ​ដាស់តឿន​នឹងធ្វើ​ឱ្យគេ​បានចិត្ត និង​មិន​ខ្លាចក្រែង ឬ​លែង​ចេះ​កោត​គោរព​អ្នកណា​ជាដើម។

6 ចំណុច​ខាងលើ​ដែល​បាន​រៀបរាប់​មកនេះ​លោកឪពុក​អ្នក​ម្តាយ​សម័យថ្មី​គួរតែ​ចៀសវាង និង​មិនគួរ​មើលរំលង​ឡើយ ដើម្បី​ជីវិត និង​អនាគត​ដ៍​ល្អ​របស់កូនៗនាពេល​អនាគត៕

 

 

មនុស្ស​ដែល​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ពេល​នៅ​កុមារ អាច​កើតមាន​ជំងឺផ្លូវចិត្ត ឬ​វិកល​ច​រិ​ក

បើ​យោងតាម​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ជួប​បញ្ហា​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ធ្ងន់ធ្ងរ ក្នុង​វ័យ​កុមារភាព អាច​កើតមាន​វិបត្តិ​ផ្លូវចិត្ត ឬ​ជំងឺ​វិកល​ច​រិ​ក ទ្វេដង​នៅ​ថ្ងៃ​អនាគត។ អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford University បាន​ថ្លែងថា «ការ​ប៉ះ​ទ​ង្គិះ​ខួរក្បាល​ក្នុង​វ័យ​កុមារភាព អាច​កើតមាន​ជំងឺផ្លូវចិត្ត ឬ​វិកល​ច​រិ​ក ជាពិសេស​សម្រាប់​អ្នក​ដែល​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ឬ​របួស​ម្តង​ជា​ពីរដង»។

 

 

ការស្រាវជ្រាវ​បានបង្ហាញ​ថា ក្នុងចំណោម​មនុស្ស​ដែល​រងរបួស​ក្បាល ៨០ភាគរយ អាច​ពិការភាព (៤ ទៅ៦ភាគរយ) ហើយ​ក្នុ​ចំណោម ៧០ភាគរយ អាច​ស្លាប់​នៅ​អាយុ ៤១ឆ្នាំ (មាន០,៨ ទៅ ១,៦ភាគរយ)។

សម្រាប់​មនុស្ស​ដែល​រងរបួស​ម្តង​ជា​ពីរដង អាច​ជួបនឹង​ហានិភ័យ​ពិការភាព (កើនឡើង​ពី ៦ ទៅ ១២ភាគ)។ ជាងនេះទៅទៀត នៅក្នុង​ចំណោម​មនុស្ស ៦០ភាគរយ អាច​រៀន​មិនចេះ (កើនឡើង​ពី ៩ ទៅ ១៤ភាគរយ) ឬ​មាន​សុខភាព​មិនល្អ (កើនឡើង​ពី ១២ ទៅ ១៩ភាគរយ)។

បើតាម​ការវិភាគ​ទិន្នន័យ​របស់​ក្រុម​អ្នកជំនាញ ទៅលើ​មនុស្ស​ជាង១លាន​នាក់ នៅ​ប្រទេស​ស៊ុយអែត ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ ១៩៧៣ ទៅ ១៩៨៥ បាន​រកឃើញថា អ្នក​ដែល​ធ្លាប់​រងរបួស​ក្បាល​កាលពី​កុមារភាព នឹង​កើតមាន​បញ្ហា​ខួរក្បាល​មុន​អាយុ ២៥ឆ្នាំ។ ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​បាន​ដាស់តឿន​ដល់​ឱ​ពុក​ម្តាយ​គ្រប់រូប ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាពកូនៗឲ្យ​បានល្អ ដើម្បី​គេចផុត​ពី​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here