ផលប៉ះពាល់​នៃ​ផ្លែ​ទទឹម ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ បើ​ទទួលទាន​មិនបាន​ត្រឹមត្រូវ

0
1

អ្នកណាខ្លះ​ចូលចិត្ត​ទទួលទាន​ផ្លែ​ទទឹម ? ទទឹម គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ហើយ​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សុខភាព។ សូម្បីតែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏ត្រូវ​ការខ្វះ​មិនបាន​ដែរ ព្រោះ​វា​អាចជួយ​ការពារ​បញ្ហា​កង្វះ​ជាតិ​ដែក និង​បញ្ហា​ទល់លាមក យ៉ាង​ពូកែ។ ក៏ប៉ុន្តែ​ក្នុងករណី​មួយចំនួន ស្ត្រី​មាន​ផ្ទៃពោះ​មិនចេះ​តែ​ទទួលទាន​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក ក្នុង​ផ្ទៃ។

 

 

១.គួរ​កំណត់​ការទទួល​ទាន

ថ្វីបើ​ទទឹម ជា​ផ្លែឈើ​ធម្មជាតិ​ក៏ពិតមែន ប៉ុន្តែ​អ្នកមាន​ផ្ទៃពោះ​មិន​អា​ចេះតែ​ញ៉ាំ​ផ្តេសផ្តាស់​បាន​នោះទេ ព្រោះ​វា​មាន​ផ្ទុក​កាឡូរី​ច្រើន ដែល​បង្ក​គ្រោះថ្នាក់។

២.ជៀសវាង​ទទួល​ទានពេល​ជិត​សម្រាល

ក្រៅពី​កំណត់​ការទទួល​ទាន​ហើយ អ្នក​ក៏​គួរតែមាន​ការប្រុងប្រយ័ត្ន​នៅពេល​ជិត​ឆ្លងទន្លេរ​ផងដែរ ព្រោះ​ការទទួល​ទាន​ទឹក​ទទឹម ក្នុងដំណាក់កាល​នេះ អា​ចប​ណ្តោ​ល​ឲ្យ​ស្បូន​កន្ត្រាក់ខ្លាំងៗ ធ្វើ​ឲ្យ​ទងសុក​របូត​ចេញពី​ទារក​បាន។

 

 

៣.ហាម​ទទួលទាន​ពេលដែល​ប្រើ​ថ្នាំ

ការប្រើប្រាស់​ថ្នាំ​បំប៉ន​មួយចំនួន​ដូចជា ថ្នាំ​គ្រាប់​ជាតិ​ដែក និង​កាល់​ស្បូន​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព។ យក​ល្អ អ្នក​គួរតែ​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ ឬ​ជៀសវាង​ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​ទាំងនេះ សូម្បីតែ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ក៏ដោយ៕

 

 

អាហារ៣ប្រភេទ បើ​ស្ត្រី​មាន​ផ្ទៃពោះ​រឹង​នៅតែ​ទទួលទាន ប្រយ័ត្ន​រលូត​កូន

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​របប​អាហារ​គុណ​ឡើង​ទ្វេ​រដង ដើម្បី​បំពេញតម្រូវការ​មនុស្ស​ពីរ​នាក់ ហើយ​អាហារ​ទាំងនោះ​ក៏ត្រូវ​តែមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ផងដែរ។ ប៉ុន្តែ អ្នក​ត្រូវ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ញ៉ាំ​អាហារ​តាមតែ​អំពើ​ចិត្ត​ដូច​មនុស្ស​ធម្មតា​បាន​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារ​ក្នុង​ផ្ទៃ។ ជាពិសេស នៅក្នុង ៣ខែ​ដំបូង អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន ព្រោះនេះ​ជា​ពេលដែល​ទារក​កំពុងតែ​លូតលាស់ ហើយក៏​ងាយ​ប្រឈម​នឹង​ញ្ហា​ផងដែរ។

 

ខាងក្រោម​នេះ គឺជា​អាហារ ៣ប្រភេទ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ជៀសវាង៖

សាច់​ឆៅ
ជាទូទៅ​មនុស្ស​មួយចំនួន​ចូលចិត្ត​ទទួលទាន​សាច់​ឆៅ ព្រោះ​យល់ថា ប៉ូវ​កម្លាំង ក៏ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដូចគ្នា​នោះទេ។ សាច់​ឆៅ មាន​ផ្ទុក​ប៉ារ៉ាស៊ីត បាក់​តរី ឬ​មេរោគ​ផ្សិត​ជាច្រើន ដែល​អាច​នាំ​ឲ្យ​មាន​ផល​លំបាក​ដល់​សុខភាព ហើយ​បើ​ធ្ងន់ធ្ងរ​អាច​រលូត​កូន​បាន។ ដូច្នេះ សូម​ព្យាយាម​ទទួលទាន​សាច់​ដែល​ត្រូវ​ឆ្លងកាត់​ការ​ចម្អិន​ត្រឹមត្រូវ ទើប​មាន​សុវត្ថិភាព។

ផ្លែ​ម្នាស់
ម្នាស់​ជា​ផ្លែឈើ​ធម្មជាតិ​ដែលមាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​សុខភាព ក៏ប៉ុន្តែ​វា​មិនល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ។ ម្នាស់​ត្រូវបាន​គេ​រកឃើញថា មា​ផ្ទុក​សារធាតុ Bromelain ដែល​អាចធ្វើ​ឲ្យ​ស្បូន មាន​សភាព​ទន់ខ្សោយ និង​ក​ន្ទ្រា​ក់។ ហេតុនេះ​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ជៀសវាង​ផ្លែ​ម្នាស់ ជាពិសេស​អំឡុងពេល​ត្រីមាស​ដំបូង​តែម្តង។

 

 

 ផ្លែ​ល្ហុង
ទន្ទឹមនឹង​ផ្តល់​អត្ថប្រយោជន៍​មិនអាច​កាត់ថ្លៃ​បាន ផ្លែ​ល្ហុង​ក៏​ផ្តល់​មក​នូវ​គុណ​វិ​ប​ត្ត​វិញ​ផងដែរ ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ។ ជាពិសេស ស្ត្រី​មាន​ផ្ទៃពោះ​អំឡុងពេល ៣ខែ ដំបូង ត្រូវតែ​ជៀសវាង​ល្ហុង​ខ្ចី ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​រលូត​បាន។

ដូច្នេះ​ក្នុងចំណោម​អាហារ​ទាំង៣យ៉ាង​នៅ​ខាងលើនេះ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​តម ហើយ​ព្យាយាម​បន្ថែម​អាហារ​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​វីតាមីន ជំនួស​វិញ៕

 

 

ស្ត្រី​ពពោះ​ហាម​ដាច់ខាត​ទទួលទាន​ផ្លែ​ល្ហុង

ល្ហុង គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែសំខាន់ៗ ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់។ ក៏ប៉ុន្តែ ទន្ទឹម​នឹងមាន​ផល​ល្អ​សម្រាប់​រាងកាយ ផ្លែ​ល្ហុង​ក៏​ផ្តល់នូវ​ផល​អាក្រក់​វិញ​ផងដែរ សម្រាប់​មនុស្ស​មួយចំនួន។

 

គ្រោះថ្នាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

កម្រិត​ខ្ពស់​នៃ​ជាតិ​ជ័រ​នៅក្នុង​ល្ហុង​ខ្ចី និងស្រស់ៗ អា​ចប​ណ្តោ​ល​ឲ្យ​ស្បូន​មានការ​ឈឺចាប់ ហើយ​នាំ​ឲ្យ​រលូត​កូន​យ៉ាង​ងាយ។ ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​តែ​ទទួលទាន​ខ្ចី​ទាំង​ឆៅ​នោះទេ។

ជំងឺ​ផ្លូវដង្ហើម

ប្រសិនបើ​អ្នក​កំពុង​តែមាន​ជំងឺ​ផ្លូវដង្ហើម​ដូចជា ហឺត ឬ​ប្រតិកម្ម​អា​ឡែ​ស៊ី ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ផ្លែ​ល្ហុង។ ពេលខ្លះ​លំអងល្អិតៗដែល​នៅជាប់​នឹង​សំបក​ខាងក្រៅ​នៃ​ផ្លែ​ល្ហុង ក៏​អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​ស្បែក​ផងដែរ។

 

 

ឈឺពោះ

ការ​ញ៉ាំ​ផ្លែ​ល្ហុង​ច្រើនពេក​អា​ចប​ណ្តោ​ល​ឲ្យ​ឈឺពោះ ជាមួយនឹង​រោគសញ្ញា​ដូចជា​ក្អួត ចង្អោរ ឬ​ឈឺចាប់​ជាដើម។ វត្តមាន​នៃ​ជាតិ​សរសៃ និង​ប្លា​ស្ទិ​ច​នៅក្នុង​សំបក​ល្ហុង គឺជា​អ្នកគាំទ្រ​នៅ​ពីក្រោយ​រោគសញ្ញា​ទាំងនេះ។

បញ្ហា​អា​ឡែ​ស៊ី

ចំពោះ​មនុស្ស​មួយចំនួន​ដែល​កើតមាន​បញ្ហា​អា​ឡែក​ស៊ី អាច​ជួបប្រទះ​នូវ​បញ្ហា​ហើម​មាត់ ហើម​មុខ រមាស់​នៅ​ជុំវិញ​មាត់​បំពង​ក ក្នុង​មាត់ និង​អណ្តោត កន្ទួល វិលមុខ ឈឺក្បាល ឈឺពោះ ពិបាក​ដកដង្ហើម។

 

ដូច្នេះហើយ ចំពោះ​អ្នក​ដែល​កំពុងតែ​ជួប​បញ្ហា​ដូចដែល​បានបង្ហាញ​ខាងលើនេះ គួរ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ល្ហុង​ខ្ចី ជាពិសេស​ល្ហុង​ឆៅ​តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here