ចង់​ឲ្យ​កូន​របស់​អ្នក​ឆ្លា​ត​លើសគេ កុំ​ភ្លេច​ផ្តល់​អាហារ​ទាំងនេះ

0
1

ខួរក្បាល​របស់​ទារក ត្រូវការ​អាហារ​បំប៉ន​ដើម្បី​លូតលាស់​តាំងពី​នៅក្នុង​ផ្ទៃ​ម្តាយ​មកម្ល៉េះ រហូតដល់​កើតចេញ​មកហើយ​នៅតែ​អាហារ​បំប៉ន​ដដែល។ ប៉ុន្តែ​តើ អាហារ​បំប៉ន​អ្វី​ខ្លះទៅ​ដែល​អាចជួយ​ឲ្យ​កុមារ​មានការ​អភិវឌ្ឍ​ខួរក្បាល​បានល្អ? ប្រភេទ​អាហារ​ដែល​កូន​របស់លោក​អ្នកត្រូវកា​រ​ចាំបាច់​រាល់ថ្ងៃ គួរតែ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​ប្រូតេអ៊ីនសំខាន់។ ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ ដែល​កូន​របស់​អ្នកត្រូវការ​ជាប្រចាំ ដើម្បី​ជួយ​ជំរុញ​ឲ្យ​ខួរក្បាល​កាន់​តែមាន​ភាពវាងវៃ៖

 

១.ស៊ុត

ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា សារធាតុចិញ្ចឹម និង​ប្រូតេអ៊ីន នៅក្នុង​ស៊ុត អាចជួយ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​កុមារ​ឲ្យ​មនា​ភាពឈ្លាសវៃ។ ហេតុនេះ អ្នក​គួរតែ​ព្យាយាម​បន្ថែម ស៊ុត ទៅក្នុង​របប​អាហារ​របស់​កុមារ ឲ្យ​បាន​ទៀងទាត់។

២.ប្រភេទ​ត្រី​សមុទ្រ

ប្រភេទ​ត្រី​សាម៉ុន ត្រី​សា​ឌី​ន… សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា-៣ និង​វីតាមីន D ដែលជា​សារធាតុ​សំខាន់បំផុត ក្នុង​ការជួយ​បង្ការ​ការបាត់បង់ និង​ជួយ​លើកកម្ពស់​ដល់​មុខងារ​ខួរក្បាល​ឲ្យ​កាន់តែ​ប្រសើរឡើង។

 

 

៣.ទឹកដោះគោ​យ៉​អួ

ទឹកដោះគោ​យ៉ាង​អួ ត្រូវបានគេទទួលស្គាល់​ថា ជា​ផលិតផល​ដ៏​ល្អ​បំផុត​សម្រាប់​ថែរក្សា​សុខភាព និង​សម្រស់។ ក្រៅពីនេះ វា​ក៏មាន​ឥទ្ធិពល​ក្នុងការ​អភិវឌ្ឍ​មុខងារ​ខួរក្បាល​របស់​កុមារ​ផងដែរ ដោយសារតែ​វត្តមាន​ប្រូតេអ៊ីន​របស់​វា។

៤.ស្រូ​សាលី

ប្រភព ប្រូតេអ៊ីន ជាតិ​សរសៃ ដែលមាន​នៅក្នុង​ស្រូវ​សាលី ពិតជា​ល្អ​បំផុត​សម្រាប់​ខួរក្បាល និង​បេះដូង របស់​កុមារ។ ការសិក្សា​ជាច្រើន​បាន​រកឃើញថា បើ​អ្នក​ចង់​ឲ្យ​កុមារ​មាន​ភាព​ឆ្លាត​វៃ គួរតែ​ឲ្យ​ពួកគេ​ទទួលទាន​នៅពេល​ព្រឹក។

 

 

៥.ផ្លែ​ប៉ោម

ផ្លែឈើ​ដ៏​ពេញនិយម​មួយ​នេះ មាន​ផ្ទុក​សារធាតុសំខាន់ៗមួយចំនួន ដែល​អាចជួយ​ជំរុញ​ឲ្យ​ខួរក្បាល​របស់​កុមារ កាន់តែ​មាន​ភាព​ឆ្លាត​វៃ​បន្ថែមទៀត។ យក​ល្អ អ្នក​គួរតែ​ប្រើ​ផ្លែ​ប៉ោម ធ្វើជា​អាហារសម្រន់​សម្រាប់​កុមារ​ជា​រៀងរាល់ថ្ងៃ៕

 

 

មនុស្ស​ស្រី​ដែលមាន​គូថ​ធំ កូន​កើតមក​ឆ្លាត​លើសគេ

ដំណឹង​មួយ​នេះ​ស្តាប់ទៅ​ហាក់ដូចជា​មិនគួរ​ឲ្យ​ជឿ​សោះ ក៏ប៉ុន្តែ​អ្នកជំនាញ អាមេរិក បានប្រកាសថា ស្ត្រី​ដែលមាន​គូថ​ធំ​អាច​ផ្តល់កំណើត​ឲ្យ​កូន មាន​ខួរក្បាល​ឆ្លាត​វៃ​ជាង​មនុស្ស​ស្រី​ដ៏ទៃទៀត។ នេះ​ក៏​ដោយសារតែ​ខ្លាញ់​នៅក្នុង​កំប៉េះគូថ​របស់​ស្ត្រី​ដែលមាន​គូថ​ធំ មាន​តួនាទី ជួយ​ជំរុញ​ដល់​ការ​វិត្ត​ខួរក្បាល​របស់​ទារក​តាំងពី​នៅក្នុង​ផ្ទៃ​មកម្ល៉េះ។

 

 

ជាតិ​ខ្លាញ់​នេះ ត្រូវបាន​គេ​រក​ឃើ​ង​ថា អាចជួយ​ចិញ្ចឹម​សរសៃប្រសាទ និង​សម្បូរ​ទៅដោយ​អាស៊ីត DHA ដែលជា​សមាសធាតុ​ពិសេស​សម្រាប់​ខួរក្បាល។

អ្នកជំនាញ​បាន​បន្ថែមទៀតថា នៅក្នុង​ថ្នាក់ថនិកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ មាន​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​នេះ នៅក្នុង​រាងកាយ​ប្រមាណ​ជា ៥ ទៅ ១០ភាគរយ ប៉ុន្តែ​សម្រាប់​មនុស្ស​វិញ មាន​រហូតដល់​ទៅ ៣០ភាគរយ​ឯណោះ។

ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​របស់​ស្ត្រី អាចរំលាយ​បន្តិចម្តងៗនៅពេល​បំ បៅដោះ ដែល​អាចជួយ​ជំរុញ​ដល់​ការវិវត្ត​នៃ​ភ្នែក និង​ខួរក្បាល​កុមារ ហេតុនេះ​អ្នក​ម្តាយ​អាច​ស្រក​ទម្ងន់ ០.៥គីឡូ​ក្នុង​មួយខែ។

 

 

ម្តាយ​គ្រប់រូប​គួរតែ​ច្រៀង​បំពេកូន​ដើម្បីអោយ​កូន​ឆ្លាត

តើ​អ្នក​ម្តាយ​ទាំងឡាយ​ធ្លាប់​សង្កេត​ដែរឬទេ​ថា ហេតុអ្វី​បានចាស់ៗបុរាណ​ផ្តល់​ភាព​សំខាន់​លើ​ការ​ច្រៀង​បំពេ​កូនតូច? យើង​អាច​សង្កេតឃើញ​បាន​តាមរយៈ​បទ​បំពេកូន​ដែល​នៅ​សេសសល់​មកដល់​ពេលបច្ចុប្បន្ន​នេះ អ្នកខ្លះ​និយាយថា មកពី​សម័យមុន​នៅ​មិនទាន់មាន​ឧបករណ៍​ទាន់សម័យ ទើប​បទ​ចម្រៀង​បំពេកូន​ក្លាយជា​វិធី​តែមួយគត់​ក្នុងកា​េ​ធ្វើឱ្យ​កូនតូច​បាន​គេង​លក់​យ៉ាង​សប្បាយ និង​មាន​សេចក្តីសុខ។ ការពិតទៅ បទ​ចម្រៀង​បំពេកូន​មិនបាន​ផ្តល់​ប្រយោជន៍​ចំពោះតែ​ទារក​ប៉ុណ្ណោះ​ទេ តែ​នៅ​ផ្តល់​ប្រយោជន៍​ចំពោះ​អ្នក​ម្តាយ​យ៉ាងច្រើន​ទៀតផង។ យើង​នាំគ្នា​តាមដាន​ជា​បន្តទៀតថា នៅ​រៀងរាល់ថ្ងៃ​ដែល​យើង​ច្រៀង​បទ​បំពេ​ឱ្យ​កូន​ស្តាប់​នោះ តើ​អ្នកណា​ទទួលបាន​ប្រយោជន៍​អ្វីខ្លះ?

 

ចំពោះ​កូនតូច ៈ

ស្តាប់​បទ​ច្រៀង​បំពេ នឹង​ឆ្លាត ហើយ​រឹងប៉ឹង​មាំមួន​ស្ថិតក្នុង​វ័យ​ដែល​ទើបនឹង​កើតចេញ​មក​ភ្លាមនោះ ទារក​ដែល​ទើបនឹង​បើកភ្នែក​មើល​ពិភពលោក​នេះ​នឹងមាន​ទាំង​ក្តី​ភ័យខ្លាច​ក្តីបារម្ភ​កង្វល់ និង​មិន​ទុកចិត្ត​ពិភពលោក​មួយ​នេះ ដោយ​សភាវ​ជុំវិញខ្លួន​ដែល​នៅ​មិនទាន់​ស៊ាំ​ធ្លាប់​នេះ មានតែ​សម្លេង​បទ​ចម្រៀង និង​ទំនុក​បទ​ច្រៀង​បំពេកូន​នេះហើយ​ដែល​ជួយ​ធ្វើឱ្យ​ទារក​មាន​អារម្មណ៍​ធូរស្រាល និង​សប្បាយចិត្ត​ឡើងវិញ​នោះ ជាពិសេស​នៅពេលដែល​វា​ជា​សម្លេង​របស់​ម្តាយ​ខ្លួន​ផង​នោះ ក្តី​ភ័យខ្លាច​ទាំងឡាយ​នោះ​នឹង​រលាយ​បាត់អស់ ក្លាយជា​ក្តី​កក់ក្តៅ​ក្នុង​ចិត្ត​ជំនួស​វិញ។

កូនតូច​ដែល​បាន​ស្តាប់​ម្តាយ​ច្រៀង​បំពេ នឹង​គេង​លក់​យ៉ាង​ស្រួល និង​លង់លក់​ខ្លាំង​ជាង​ការ​គេង​តែម្នាក់ឯង ដែល​រឹតតែ​គេង​លក់បាន​ខ្លាំង​ប៉ុនណា ការវិវឌ្ឍ​ន៍​របស់​ខួរក្បាល និង​ភាព​រឹងប៉ឹង​មាំមួន​របស់​រាងកាយ​នឹង​រឹត​តែមាន​ខ្លាំង​ឡើង​ប៉ុន​នោះដែរ។ មាន​ការងារ​ស្រាវជ្រាវ​វិភាគ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​មួយ​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​ញូវយ៉ក​បានធ្វើការ​អះអាងថា ការ​ច្រៀង​បទ​ចម្រៀង​បំពេកូន​នឹង​ធ្វើឱ្យ​ប្រព័ន្ធ​បេះដូង និង​ប្រព័ន្ធ​ដកដង្ហើម​របស់​ទារក​ធ្វើការ​បាន​កាន់តែ​ល្អ​ឡើង​ទៀតផង។

 

 

ក្នុងអំឡុង​ពេលដែល​ប​ទ​ចម្រៀង​ត្រូវបាន​ច្រៀង​បំពេ​នោះ គឺជា​ពេលវេលា​ដែល​កោសិកាផ្សេងៗក្នុង​រាងកាយ​របស់​កូន​កំពុង​ក​ជា​រូបរាង និង​អភិវឌ្ឍ ការចងចាំ​តូច​មួយ​បានកើត​ឡើង​យ៉ាងសន្សឹមៗខណៈដែល​យើង​សុទ្ធតែ​មិនដឹង​ខ្លួន​ថា សម្លេង​ច្រៀង​ទាំង​នោះបាន​ក្លាយជា​វត្ថុ​ជុំវិញខ្លួន​មួយ​សម្រាប់​ការរៀន​យល់ដឹង​របស់​កូន​ដែល​វា​បានក្លាយ​ជាហេតុ​ផល​មួយ​ដែលថា រឹតតែ​កូន​បាន​ស្តាប់​ម្តាយ​ច្រៀង​បំពេ​ញឹកញាប់​ប៉ុនណា កូន​រឹតតែ​អាច​ចេះ​បែងចែក​សម្លេង​ម្តាយ​ចេញពី​សម្លេង​របស់​អ្នកដទៃ​បាន​កាន់​ខ្លាំង និង​លឿន​ប៉ុន​នោះដែរ​បទ​បំពេកូន​បានទទួល​នូវ​ការ​សឹ​ក្សា​ស្រាវជ្រាវ​ជា​យូរ​មកហើយ​ថា មាន​ផល​ដល់​ការ​សាង​សម្ព​នភា​ព​ដ៏​ស៊ីជម្រៅ​រវាង​ម្តាយ និង​កូន និង​ជួយ​អភិវឌ្ឍ​ខាង​ផ្លូវចិត្ត​ឱ្យ​កាន់តែ​រឹងមាំ​ឡើង នោះ​គឺ ការដែល​ទារក​នឹងមាន​អត្ត​ច​រឹក​រួសរាយ អារម្មណ៍ល្អ មាន​ទំនុកចិត្ត និង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នៅពេល​បានឮ​សម្លេង​ច្រៀង​បំពេ​របស់​ម្តាយ។ ការ​សឹ​ក្សា​ស្រាវជ្រាវ​នៅបាន​រកឃើញ​ទៀតថា កូន​ដែល​បាន​ស្តាប់​ម្តាយ​ច្រៀង​បំពេ​ជាប្រចាំ នឹង​ធ្វើឱ្យ​កាន់តែ​ឆាប់​ចេះ​និយាយ យល់​ពី​វាក្យ​ស័ព្ទ​បានល្អ និង​ឆ្លើយតប​ការទំនាក់ទំនង​បានល្អ​ទៀតផង។

ក្រៅពីនេះ ការ​បាន​ស្តាប់​បទ​ច្រៀង​បំពេ​ញឹកញាប់ នៅ​ធ្វើឱ្យ​កូនតូច​មាន​អារម្មណ៍​ស្រឡាញ់​សម្លេង​បទ​ភ្លេង​ដែល​អាច​ក្លាយទៅជា​មាន​និស្ស័យ​ស្រឡាញ់​តូរ្យតន្ត្រី ស្រឡាញ់​ការ​ច្រៀង​នៅពេល​ធំ​ឡើង​បាន​ទៀតផង។

 

 

ចំពោះ​អ្នក​ម្តាយ ៈ

ច្រៀង​បទ​បំពេកូន អ្នក​ម្តាយ​សុខកាយ​សប្បាយចិត្ត គ្មាន​រោគា​សម្លេង​អឺ​ង​អើ​ុ​យ​ចេញពី​បំពង់ក​របស់​អ្នក​ម្តាយ មិន​ថា​ច្រៀង​ពិ​រោះ ឬ​មិន​ពិ​រោះ ឬ​ចាំ​ទំនុកច្រៀង​បាន​ច្រើន​តិច​ប៉ុនណា​នោះទេ​តែ​បទ​ចម្រៀង​ដែល​ម្តាយ​ច្រៀង​បំពេ​ឱ្យ​កូន​ស្តាប់​នោះ​ប្រៀបដូចជា​ការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ដល់​កូន ហើយ​សម្រាប់​អ្នក​ម្តាយ​វិញ​នោះ​គឺជា​ការផលិត​សារធាតុ​អាហារ​ដ៏​ល្អ​ដល់​រាងកាយ​ដូចគ្នា។

 

អ្នក​ម្តាយ​ដែល​ច្រៀង​បំពេកូន​ជាប្រចាំ នឹង​បានទទួល​ការ​ស្នង​តប​ពី​ខួរក្បាល​ឱ្យ​បញ្ចេញ​សារធាតុ​នៃ​សេចក្តីសុខ​ចេញមក​ក្រោយពី​ច្រៀង​បទ​បំពេកូន​បាន​មួយស្របក់​មក អ្នក​ម្តាយ​នឹង​បានដឹងថា អាការ​នឿយ​ល្វើយ តានតឹង​ធុញថប់​ដែល​បណ្តាលមកពី​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នោះ នឹង​ធូរស្រាល​ឡើងជាបណ្តើរៗ ក្តី​វិតក្ក​កង្វល់​នឹងត្រូវ​រលាយ​អស់​បន្តិចម្តងៗ អារម្មណ៍​របស់​អ្នក​ម្តាយ​នឹង​ស្រស់ស្រាយ​ឡើងវិញ​ដោយ​មិនដឹង​ខ្លួន។

 

 

សម្រាប់​អ្នក​ម្តាយ​ដែលមាន​សភាវ​សោកសៅ​ក្រោយពេល​ប្រសូត​បុត្រ​នោះ គឺជា​ក្រុម​មុខសញ្ញា​ដំបូង​គេ​ដែល​គួរតែ​ហ្វឹក​ហាត់រៀន​ច្រៀង​បទ​បំពេកូន ព្រោះ​ការ​បាន​បញ្ចេញ​សម្លេង​ច្រៀង ការរាប់​ចង្វាក់ ការ​យោគខ្លួន​ទៅមកតិចៗនេះហើយ គឺជា​ឱសថ​ព្យាបាល​អាការ​សោកសៅ​បាន​យ៉ាង​ល្អ។ បទ​បំពេកូន​ដែលមាន​ទំនុក​បទ​ស្រទន់​ផ្អែម​ពិ​រោះ នឹង​ជួយ​ឱ្យ​អ្នក​ម្តាយ​បាន​ទម្លាយ​ក្តី​សោកសៅ​ចេញ​បាន​យ៉ាងយឺតៗម្តងបន្តិចៗរហូត​ត្រឡប់​មកជា​រីករាយ​ស្រស់ស្រាយ​ឡើងវិញ​នៅ​ទីបំផុត។

 

 

វិធី​ការ​បំពេកូន​ដែល​ល្អ​បំផុត​នោះ​គឺ ការ​ឱប​កូន​នៅក្នុង​រង្វង់​ដៃ​ជាប់​នឹង​ដើមទ្រូង ច្រៀង​បំពេតិចៗរហូតដល់​កូន​លង់លក់​បន្ទាប់ពីនោះ​សឹម​ដាក់ចុះថ្នមៗនៅលើ​ពូក​របស់​កូន និង​ច្រៀង​បំពេ​បន្តទៀត​មួយស្របក់ កូនតូច​នឹង​គេង​លក់​ទៅ​ព្រម​ជាមួយនឹង​សេចក្តីសុខ គឺ​ក្នុងអំឡុងពេល​នេះឯង​ដែល​ប្រព័ន្ធ​ប្រសាទ​របស់​កូន​នឹង​បានទទួល​ការជំរុញ និង​អភិវឌ្ឍ ចំណែក​អ្នក​ម្តាយ​ខ្លួនឯង​ក៏បាន​ដឹង​ពី​ភាពកក់ក្តៅ និង​បានដឹង​ពី​ក្តី​ស្រឡាញ់​ដែល​ខ្លួន​មាន​ចំពោះ​កូន​ដែរ។

អ្វី​ទាំងអស់នេះ នឹង​នាំនូវអារម្មណ៍ល្អៗមកដល់​ខ្លួនឯង ដល់​ក្រុមគ្រួសារ និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើជា​បន្ត​ដោយ​កម្លាំងចិត្ត​ក្នុងការ​ធ្វើឱ្យ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ទៀត​កាន់តែ​ល្អប្រសើរ​ឡើង​ប្រកបដោយ​សេចក្តីសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here