ប្រយ័ត្ន​ស្ត្រី​មាន​ផ្ទៃពោះ កុំ​ស្ពាយ​កាបូបធ្ងន់!

0
1

ការ​ថ្នមខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​វា​អាចជួយ​ឲ្យ​អ្នកនឹង​កូន​មាន​សុខ​ភាពល្អ។

ក៏ប៉ុន្តែ បើ​យោងតាម​អ្នកជំនាញ​បានបង្ហាញ​ថា មាន​ទ្វើ​ម្យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ធ្វើ​ដោយ​មិនដឹង​ខ្លួន ដែល​អាច​បង្ក​ឲ្យ​មានការ​ឈឺចាប់​កើនឡើង។ ការ​ស្ពាយ​កាបូប មិនមែនជា​ទម្លាប់​ល្អ​ឡើយ ព្រោះ​ការបែងចែក​ទម្ងន់​មិន​ស្មើគ្នា ដែល​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ឈឺ​ក និង​ឈឺ​ឆ្អឹងខ្នង។

 

ការឈឺចាប់​តំបន់​ក និង​ឆ្អឹងខ្នង​មិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ជាពិសេស​នៅពេលដែល​ពោះ​កាន់តែ​ធំ អ្នក​អាច​កាន់តែ​ជួប​ទុក្ខលំបាក។

យក​ល្អ អ្នក​គួរតែ​ជៀសវាង​ការ​ស្ពាយ ឬ​យួរ របស់ធ្ងន់ៗ ហើយ​បើ​ចង់​ដើរ​ផ្សា គួរតែមាន​មនុស្ស​ទៅជា​មួយ ឬ​មាន​វត្តមាន​ស្វាមី​របស់​អ្នក​តែម្តង ដើម្បី​ងាយស្រួល​ក្នុងការ​យួរ​របស់របរ៕

 

 

ឈប់​ស្លៀកខោ​ខូវ​ប៊ូ​យ​ទៀត បើ​អ្នកមាន​ផ្ទៃពោះ

ទោះបីជា​ខោ​ខូវ​ប៊ូ​យ ពិតជា​ពេញនិយម​សម្រាប់​យុវវ័យ​សម័យនេះ​ក៏ដោយ ក៏ប៉ុន្តែ​វា​មិន​សាក​សម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​ទារក​កំពុងតែ​លូតលាស់។

 

 

អ្នក​ត្រូវ​ដឹងថា អំឡុងពេល​មាន​ផ្ទៃពោះ​ស្បូន​ត្រូវ​ទទួលរង​នូវ​សម្ពាធ​ជាច្រើន​រួចមកហើយ ដើម្បី​ការពារ​ទារក​ពី​ការឈឺចាប់ផ្សេងៗ ប៉ុន្តែ​ប្រសិនបើ​អ្នក​ស្លៀកខោ​ខូវ​ប៊ូ​យ នៅពេលនេះ​ទៀត ស្បូន​នឹង​ទទួល​សម្ពាធ​កាន់តែខ្លាំង ហើយ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ចរាចរ​ឈាម​ពី​ម្តាយ ទៅកាន់​ទារក។

នេះហើយ​ជាហេតុ​ផល​ដែល​អាចធ្វើ​ទារក ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់ ជាពិសេស អំឡុងពេល​ពពោះ ត្រីមាស​ទី២ និង​ទី៣ តែម្តង។

ម្យ៉ាងវិញទៀត អំឡុង​ពេលនេះ​ឱកាស​នៃ​ការឆ្លង​មេរោគ​ផ្សិត​ទៅ​ទ្វារមាស ក៏​កាន់តែ​ខ្ពស់​ដែរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្លៀក​រឹប​ចង្អៀត។ ដូច្នេះ សូម​ទុក​ខោ​ខូវ​ប៊ូ​យ​ម្តុំ​សិន ហើយ​ព្យាយាម​ស្លៀក​រ៉ូ​ប​ដែលរលុងៗ ជំនួស​វិញ ទើប​មាន​ផាសុខភាព​ទាំង​ម្តាយ និង​ទារក៕

 

 

ឧបត្តិ​ហេតុដែល​ស្ត្រី​មានគភ៌​គួរតែ​ប្រយ័ត្ន!!

សម្រាប់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌ អាច​នឹងត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន​ឱ្យ​កាន់តែខ្លាំង​ជាង​មុន​បន្តិច​ហើយ ព្រោះ​អាច​នឹង​កើតមាន​ឧបត្តិហេតុ​ឡើង​បាន​ក្នុងអំឡុងពេល​មានគភ៌​នេះ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ពី10ឧបត្តិ​ហេតុដែល​ស្ត្រី​មានគភ៌​ច្រើនតែ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​ដែល​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​កាន់តែខ្លាំង​ឡើង។

 

 

1.ត្រូវគេ​ដើរ​បុកខ្លាំងៗនៅក្នុង​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​នឹង ហាម​មិនឱ្យ​ស្ត្រី​មានគភ៌​ដើ រ​ទៅណា​មក​ណា​សោះ ក៏​ប្រហែលជា​មិនអាច​ទៅរួច​ឡើយ ហើយ​ជួន កាល​ក៏​អាច​នឹង​រឹតតែ​ពិបាក​ទៅទៀត ក្នុង ការចៀស​ពី​ទីប្រជុំជន កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ ដែល​អាច​នឹងធ្វើ​ឱ្យមាន​ឱកាស​ដែល​ស្ត្រី​មានគភ៌​ត្រូវ​ប៉ះ ឬ​បុក​ចំក្បាល​ពោះ ខណៈពេល​ដើរ​បញ្ច្រាស់ នឹង​អ្នកដទៃ​កាន់តែ​ច្រើនឡើង​ដែរ។

2.ធ្លាក់​ពីលើ​កាំជណ្តើរ ឬ​ក្រឡាច់​ស្បែកជើងកែងចោត​ស្ត្រី​មានគភ៌​ដែល​ស្រឡាញ់​ភាពស្រស់ស្អាត​តែងតែមាន​កង្វល់​ថា ខ្លាច​នឹងមិន​ស្អាត រួមទាំង​ស៊ាំ​ធ្លាប់ និង​ប្រាកដ​ក្នុង​ចិត្ត​ថា អាច​នៅ​ពាក់បាន​គ្មាន​បញ្ហា​ទៀតផង ទើប​នៅតែ​ពាក់​ស្បែកជើងកែងចោត​ដូច​ធម្មតា។ ដូច្នេះ​សូម​ប្រាប់ថា មួយ​អំឡុង​ពេលនេះ​ប្រហែលជា​ត្រូវ​ផ្អាក​មួយរយៈ​សិន​ហើយ ព្រោះ​ការពាក់​ស្បែកជើងកែងចោត​ស្ត្រី​មានគភ៌​ត្រូវតែ​ខំ​ពង្រឹង​ជើង​ទាំងមូល និង​ក្បាលពោះ ដើម្បី​ព្យាយាម​ទប់​លំនឹង​ខ្លួន​ឱ្យ​ដើរ​បាន​ស្រួល ដែល​អាការ​ទាំងនេះ​នឹង​ក្លាយជា​លទ្ធផល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​ឈឺ​ជើង ឈឺ​ខ្នង ដែល​នឹង​ហុច​ផល​អាក្រក់​ដល់​សុខភាព​កាយ និង​ដែល​សំខាន់​កែង​ស្បែកជើង​ដែល​រាវ​តូច និង​ខ្ពស់​នោះ ប្រហែលជា​មិនអាច​ទ្រ​ទម្ងន់​ខ្លួន​ដែល​កើន​ឡើងជា​បន្តបន្ទាប់រ​បស់​ស្ត្រី​មានគភ៌​បានឡើយ ទើប​អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ក្រឡាច់​ជើង និង​ធ្លា​ក់លើ​ពី​ស្បែកជើងកែងចោត​រហូត​ធ្វើឱ្យ​រងរបួស​បាន។

 

 

3.ពោះ​បោក​ប៉ះ​នឹង​ដៃចង្កូត​ឡាន​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បើកឡាន​ដោយ​ខ្លួនឯង ទោះជា​មិនកើត​មាន​ឧបត្តិហេតុ​មែន តែ​ក៏​អាច​កើតមាន​ពេលខ្លះ​ដែល​ឡាន​ត្រូវ​ជាន់​ហ្វ្រាំង​បន្ទាន់ និង​ខ្លាំង រហូត​ពោះ​ដែលមាន​ទំហំ​ធំ​នោះ​អាច​នឹង​បោក​ប៉ះ​នឹង​ដៃចង្កូត​ឡាន​បាន ដែល​ទោះជា​មិនមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​មែន តែ​បើសិនជា​បោក​ប៉ះ​ញឹកញាប់ ឬខ្លាំងៗ ក៏​ច្បាស់​ជា​កើតមាន​គ្រោះថ្នាក់​ដល់​ទាំង​ខ្លួន​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​មិន​ខាន។

4.ជិះ​ម៉ូតូ ឬ​បើកឡាន​ធ្លាក់​ជង្ហុក​រណ្តៅ​ញឹកញាប់​បើ​ស្ត្រី​មានគភ៌​ត្រូវ​ជិះ​ម៉ូតូ ឬ​បើកឡាន​ដោយ​ខ្លួនឯង​នោះ ការបើក​ធ្លាក់​ជង្ហុក ឬ​ការបោក​ប៉ះ​រញ្ជួយ​គឺជា​រឿង​ដែល​ពិបាក​នឹង​ចៀសវាង​បាន​ណាស់ តែបើ​បាន​ទទួលរង​ការបោក​ប៉ះ​រញ្ជួយ​យ៉ាងធ្ងន់ធ្ងរ ដូចជា ធ្លាក់​ជង្ហុកជ្រៅៗ និងខ្លាំងៗនោះ ក៏​ជា​គ្រោះថ្នាក់​មិនតិច​តួច​ឡើយ។

 

 

5.ខ្សែក្រវាត់​សុវត្ថិភាព​រថយន្ត​រឹត​ពោះ​បើ​ស្ត្រី​មានគភ៌​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​មិនបាន​ត្រឹមត្រូវ ក្រៅពី​នឹងមិន​អាចជួយ​ការពារ​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ហើយ​នោះ​នៅ​ទទួលរង​អាការ​ឈឺចាប់​ដែល​កើតឡើង​បាន និង​អាច​បណ្តាលឱ្យមាន​បញ្ហា​ដល់​គភ៌​ទៀតផង។

6.អង្គុយ​ហើយ​ក្រោកឈរឡើង​លឿន​ពេក​អាការ​ធ្វើ​អ្វីលឿនៗ រហ័សៗនេះ គឺជា​ឥរិយាបថ​ដែល សន្សំ​ធ្លាប់​មក​យូរហើយ បើ​ចង់ឱ្យ​ផ្លាស់ ប្តូរ​ក្នុងអំឡុង2-3ខែ​ដំបូង​នោះ ប្រហែលជា​ត្រូវ​ប្រើ ពេលវេលា​បន្តិច​ហើយ ហើយ​ភាគច្រើន​ការ​ងើប​ក្រោកឈររហ័សៗនេះ ច្រើនតែ​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌ដំបូងៗនេះឯង។

 

 

7.ជំពប់ជើង​នឹង​កៅអី ជាយសំពត់ ជើងខោ វត្ថុ ឬ​របស់របរផ្សេងៗឧបត្តិ​ហេតុដែល​ច្រើនតែ​ជួប​ញឹកញាប់​នៅក្នុង​ក្រុម​នេះ​គឺ ដើរ​បុក​តុ បុក​កៅអី ទាត់​ឡាំង​ដែល​ដាក់​នៅលើ​ឥដ្ឋ ឬ​បើ​ស្លៀកខោ ឬ​សំពត់វែងៗស្ត្រី​មានគភ៌​អាច​នឹង​ទាក់​ជើង ឬ​ជំពប់ជើង​នឹង ជើងខោ ឬ​ជាយសំពត់​ខ្លួនឯង​ហ្នឹងឯង។

8.រ​អឹ​ល​ដួល (ក្នុង​បន្ទប់ទឹក ឬ​នៅ​ជណ្តើរ)ដោយ​ទម្ងន់​ខ្លួន​ដែល​កើនឡើង បូក​ជាមួយ​ការធ្វើ​ចលនា ដែល​មិនសូវ​ជា​រហ័សរហួន​ដូច​កាលពី​មិន​ទា ន់​មានគភ៌ ស្ត្រី​មានគភ៌​អាច​នឹង ភ្លេចខ្លួន​ដើរលឿនៗ ឈាន​ជើង​ទៅ​យ៉ាង​មិន បាន​ប្រយ័ត្ន និង​មិនបាន​មើលផ្លូវ អាចធ្វើឱ្យ​ការ ប៉ាន់ស្មាន​រយៈ​ចម្ងាយ​ខុសឆ្គង​បាន បើ​ក្នុង អំឡុង​ពេលដែល​មិន​បា ន​តាំង​គភ៌​នោះ ក៏​ប្រហែលជា​អាច​នឹង​ចាប់​កាន់ តោង ឬ​ទប់ខ្លួន​នឹង អ្វីៗជុំវិញខ្លួន​មិនឱ្យ​ដួល​បាន តែបើ​ក្នុងពេល​មានគភ៌​វិញ​រឹតតែ​ពោះធំ​ឡើង​នៅពេលណា ភាពរហ័សរហួន​ក៏​នឹង​ថយចុះ​ពេលនោះ​ដែរ ដូច្នេះ​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរ​ប្រយ័ត្ន​លើ​ចំណុច​នេះ​ឱ្យបាន​ខ្ពស់។

 

 

 

9.ក្បាលពោះ​បុក​នឹង​តុ បុក​នឹង​ទ្វារ​ពី​ដើម​ដែល​ក្បាលពោះ​ធ្លាប់តែ​រាប​សំប៉ែត​តែ​ពេល​មានគភ៌​ដែល​ពោះ​កាន់តែ​ធំ​ឡើង​ក្នុងមួយខែៗ និង​ដោយ​ភាព​ដែល​មិនទាន់​ស៊ាំ​ធ្លាប់​ជាពិសេស​ស្ត្រី​មានគភ៌​ថ្មោងថ្មី​ផង​នោះ អាច​នឹង​ធ្វើឱ្យ​ការប៉ានស្មាន​ចម្ងាយ​ពី​ក្បាលពោះ​របស់ខ្លួន​នឹង​វត្ថុផ្សេងៗមានការ​ខុសឆ្គង ទើប​ធ្វើឱ្យ​យើង​ធ្លាប់​ឃើញ​ស្ត្រី​មានគភ៌​ជាច្រើន​ដើរ​បុក​នេះ​បុក​នោះ​ជាប្រចាំ ដោយសារតែ​មិនទាន់​ស៊ាំ​ធ្លាប់​ហ្នឹងឯង។

10.ភ្លេចខ្លួន​លើក​របស់ធ្ងន់ៗ លើស​កម្លាំង ឬ​ភ្លេចខ្លួន​ឱន​ចុះ​ទាំង​ក្បាល​ពោះធំ​ច្រើនតែ​កើត ឡើង​ចំពោះ​ស្ត្រី​មានគភ៌​ដែល​សម្បូរ​កម្លាំង ដែល​ស៊ាំ​ធ្លាប់​ជាមួយ​ទង្វើ​ការលើក​នេះ​លើក​នោះ​ដោ យ​ខ្លួនឯង តែ​នៅពេល​មានគភ៌​ហើយ ស្ត្រី​មានគភ៌​មិនគួរ​លើក​របស់របរធ្ងន់ៗដោយ​ខ្លួនឯង​ឡើយ គួរ​ហៅ​លោក​ប្តី ឬ​មិត្ត​រួម​ការងារ​ដែលជា​មនុស្ស​ប្រុស​ឱ្យមក​ជួយ​វិញ​ទើប​ប្រសើរ​ជាង។ ចំណែក​ការ​ភ្លេចខ្លួន​ឱន​ពាក់​ស្បែកជើង ឬ​ធ្វើ​អ្វីមួយ​ភ្លែតលឿនៗជ្រុល​ហួសហេតុ​ពេក​នោះ ភាគច្រើន​តែង​កើតចេញពី​ភាពស៊ាំ​ធ្លាប់​កាលពីពេល​មិនទាន់មាន​ផ្ទៃពោះ និង​ច្រឡំ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here