មូលហេតុ​ពិត នៃ​ការ​ទទួលទាន​ល្ហុង​អា​ចប​ណ្តោ​ល​ឲ្យ​រលូត​កូន!

0
1

ល្ហុង ត្រូវបានគេទទួលស្គាល់​ជា​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ខ្ពស់ ដែល​អាចជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ និង​ជំរុញ​ដល់​ការរំលាយ​អាហារ​ឲ្យ​ដំណើរការ​បានល្អ។ សំខាន់​ជាងនេះទៅទៀត ល្ហុង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​ផងដែរ។

 

តែ​ទោះជា​យ៉ាងណាក៏ដោយ ល្ហុង​មិនត្រូវ​បានផ្តល់​អនុ​សាស្ត្រ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ លើកលែងតែ​ល្ហុង​ទុំ ឬ​ល្ហុង​ខ្ចី​ដែល​ត្រូវបាន​ចម្អិន។

ជាតិ​ជ័រ នៅក្នុង​ល្ហុង​ខ្ចី មាន​ផ្ទុក​អង់ស៊ីម​ជាច្រើន ដូចជា Prostaglandin និង oxytocin។ អង់ស៊ីម​ទាំងពីរ​នេះ ត្រូវបាន​គេ​ប្រើ​ដើម្បី​ជួយ​ព​ន្លឿ​ន​ដល់​ការ​សម្រាលកូន ព្រោះ​វា​មាន​ឥទ្ធិពល​អាចជួយ​រុញ​ឲ្យ​ទារក​ឆាប់​ចេញមកក្រៅ។ ហេតុនេះ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​ល្ហុង​ខ្ចី ទាំង​ឆៅ ឱកាស​នៃ​ការ​រលូត​កូន​កាន់តែច្រើន ហើយ​ទារក​ដែល​កើតមក​អាចមាន​អាការ​មិន​ប្រក្រតី​មួយចំនួន។

 

 

បើ​យោងតាម​ការ​ស្រាវ​ជ្រាន​ជាច្រើន​បានបង្ហាញ​ថា ល្ហុង​ខ្ចី មាន​ផ្ទុក​អង់​ហ្ស៊ី​ម​ច្រើន ដែល​ស្បូន​ទន់ខ្សោយ​មាន​សភាព​ទន់ខ្សោយ ហើយ​ករណី​រលូត ក៏​អាច​កើតមានឡើង​គ្រប់ពេល។ ផ្ទុយទៅវិញ អង់ស៊ីម prostaglandin និង oxytocin ដែលមាន​វត្តមាន​នៅក្នុង​ល្ហុង​ខ្ចី ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​រាងកាយ​របស់​ទារក​នៅពេល​កើតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here