វិធី​ការពារ​កុំ​ឲ្យ​ខ្វះ​ឈាម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

0
1

តើ​អ្នកដឹង​ទេ សារធាតុ​អ្វីដែល​មាន​សារសំខាន់​បំផុត ដើម្បី​ការពារ​បញ្ហា​ខ្វះ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ? ជាទូទៅ ជាតិ​ដែក​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក មិនអាច​ខ្វះ​បាន​សម្រាប់​រាងកាយ​រប​ស់​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ប្រសិនបើ​ខ្វះ​សារធាតុចិញ្ចឹម​មួយ​នេះ ទារក​កើតមក​អាច​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​ខ្វះ​ឈាម។

 

ដូច្នេះហើយ ដើម្បី​កា​ពារ​ហានិភ័យ​ដោយសារតែ​ជំងឺ​ខ្វះ​ឈាម អ្នក​ម្តាយ​ត្រូវតែ​ព្យាយាម​អាហារ​ដូចខាងក្រោម​នេះ៖

១.ផ្លែឈើ​ដែល​អ្នក​គួរតែ​ទទួលទាន គឺ​ផ្លែ​ប៉ោម ការ៉ុត ឬ​ផ្លែឈើផ្សេងៗទៀត ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក។

២.ក្នុងករណី​ដែល​អ្នក​ចង់​ញ៉ាំ​សាច់ គួរ​ជ្រើសរើស​សាច់​ក្រហម និង​សាច់ជ្រូក​ជា​របប​អាហារ តែ​ត្រូវមាន​ដែន​កំណត់។

៣.ចំពោះ​ផ្លែឈើ​ស្ងួត ដែល​សម្បូរ​ទៅដោយ​ជាតិ​ដែក និង​សារធាតុចិញ្ចឹម ក៏​អាចជួយ​ឲ្យ​ប្រសើរឡើង​នូវ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែ​ឬ។

 

 

៤.អាហារ​ដែល​សម្បូរ​ទៅដោយ​កាបូន​អ៊ី​ដ្រា​ត ដូចជា នំប៉័ង​ដែល​ផលិត​ចេញពី​ស្រូវ​សាលី ឬ អង្ក​សំរូប … សុទ្ធតែជា​អាហារ​ដែល​អាចជួយ​ជំរុញ​ដល់​ការ​ស្រូប​យកជាតិ​ដែក សម្រាប់​ទ្រ​ង​ទ្រ​ង​រាងកាយ។

៥.ក្រៅពី​ជាតិ​ដែក វីតាមីន C ដែលមាន​នៅក្នុង​ផ្លែក្រូច ឬ​ថ្នាំ​គ្រាប់​វីតាមីន C ក៏​អាចជួយ​ឲ្យ​រាងកាយ​ជៀស​ផុតពី​ជំងឺ​ស្លេកស្លាំង​ផងដែរ។

៦.អាហារ​ចុងក្រោយ​នោះ​គឺ ការបន្ថែម​គ្រប់​ល្ង និង​ស្លឹក​ជី​វ៉ាន់ស៊ុយ ទៅក្នុង​របប​អាហារ​ជាប្រចាំ ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​ខ្វះ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​បានដែរ៕

 

 

អាហារ៤ប្រភេទ ជួយ​ប៉ូវ​កម្លាំង និង​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មាន​សុខភាព​ល្អ

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ត្រូវការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ជំរុញ​ដល់​ការលូតលាស់​កូន​នៅក្នុង​ផ្ទៃ ហើយ​ព្រមទាំង​ជួយ​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ​ផងដែរ។ ហេតុ​ដូច្នេះហើយ ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​គួរតែ​ចេះ​ជ្រើសរើស​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ទទួលទាន​ប្រចាំថ្ងៃ។

 

 

 

១.ផ្តា​ខាត់ណា​ពណ៌​ខៀវ

បន្លែ​ពណ៌​បៃតង​មួយ​ប្រភេទ​នេះ សម្បូរ​ទៅដោយ​កាល់ស្យូម អាស៊ីត​ហ្វូ​លិ​ក ជាតិ​សរសៃ និង​វីតាមីន​C ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ជា​ចាំបាច់។

២.ចេក

ចេក ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែ​ដ៏​ល្អ​បំផុត​សម្រាប់​ជំនួយ​សុខភាព ជាពិសេស​សារធាតុ​ប៉ូ​តា​ស្យូ​មរ​ប​ស់វាង អាច​ផ្តល់​ថាមពល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

៣.ស៊ុត

ស៊ុត​ស្ងោរ គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់​ជួយ​ជំរុញ​បន្ថែម​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ហេតុនេះ​អ្នក​ម្តាយ​គួរតែ​ទទួលទាន​មួយថ្ងៃ​ឲ្យ​បាន ១០ក្រាម។

៤.សណ្តែក

ពពួក​សណ្តែក មិន​ថា​សណ្តែក​គួរ ឬ​សណ្តែកបារាំង​នោះទេ សុទ្ធតែ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ខ្ពស់​ដូចគ្នា។ សារធាតុ​ទាំងនេះ អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ទល់លាមក ហើយ​អាចជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​សុខ​ភាពល្អ​ថែមទៀត៕

 

 

វិធី​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​ស្ត្រី​ពពោះ

ក្រុម​អ្នកជំនាញ​បាន​យល់ស្រប​ថា ស្ត្រី​ដែល​ហាត់ប្រាណ​ក្នុងពេល​មានគភ៌ អាច​កាត់បន្ថយ​ការឈឺ​ខ្នង ទទួលបាន​ថាមពល​ច្រើន ល្អប្រសើរ​សម្រាប់​រាងកាយ និង​ពេល​សម្រាល ហើយ​អាច​ឆាប់​មានគភ៌​ម្តងទៀត។

ទា​ម្លា​ប់​ហាត់ប្រាណ​ជា​ទៀងទាត់ អាចជួយ​ឲ្យ​ស្ត្រី​មាន​សុខភាព​ល្អ និង​មាន​អារម្មណ៍​ស្រស់ស្រាយ​បំផុត។ មិនតែប៉ុណ្ណោះ វា​អាចជួយ​កាត់បន្ថយ​ការឈឺចាប់​ទូទៅ​ដូចជា ឈឺចង្កេះ និង​អស់កម្លាំង​ថែមទៀត។

មាន​ភស្តុតាង​ជាច្រើន​បានបង្ហាញ​ថា ការធ្វើ​លំ​ហាត់ប្រាណ​ក្នុងពេល​តាំង​គភ៌ អាចជួយ​ការពារ​អ្នក​ម្តាយ​មិន​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម បំបាត់​ភាព​តានតឹង និង​កសាង​ថាមពល​កាន់តែ​ច្រើនឡើង​សម្រាប់​ពេល​សម្រាល។

 

 

សូម​ធ្វើ​លំ​ហាត់ប្រាណ​តាម​វីដេអូ​ខាងក្រោម​នេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here