ការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា សម្ពាធឈាមឡើងខ្ពស់មុនពេលមានពពោះ និងក្នុងអំឡុងពេលចាប់ផ្តើមពពោះ អាចបង្កើហានិភ័យរលូតកូន។
ការស្រាវជ្រាវនេះបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Hypertension រកឃើញទៀតថា សម្ពាធឈាមឡើងខ្ពស់ មានការកើនឡើងហានិភ័យចំពោះស្ត្រីផ្ទៃពោះ ១៨ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់នៅសហរដ្ឋអាមេរិក។ ក្នុងនោះមានមនុស្សស្រីចំនួន ១,២០០ នាក់ ធ្លាប់មានបទពិសោធន៍រលូតកូន ម្តង ឬពីរដង ដោយសារតែសម្ពាធឈាមឡើងខ្ពស់ ហើយពួកគេកំពុងតែព្យាយាមយកកូនដដែល។
ការរកឃើញស្រៀងគ្នានេះដែលបានបង្ហាញថា ការឡើងសម្ពាធឈាមអំឡុងពេលពពោះដំណាក់កាលដំបូង អាចបណ្តោលឲ្យមានហានិភ័យនៃជំងឺបេះដូង ហើយវាក៏មានឥទ្ធិពលទៅលើសុខភាពបន្តជាផងដែរ។ ដូច្នេះ ស្ត្រីទាំងឡាយគួរតែយកចិត្តទុកដាក់ចំពោះការឡើងសម្ពាធឈាម ពេលមានផ្ទៃពោះ។
ម្យ៉ាងវិញទៀត អ្នកគួរតែព្យាយាមពិនិត្យតាមដានសុខភាពឲ្យបានទៀងទាត់ និងផ្លាស់ប្តូររបៀបរស់នៅ ដើម្បីការពារជំងឺបេះដូង និងបង្កើនសុខភាពបន្តពូជផងដែរ៕
ប្រយ័ត្ន! ម៉ាស្សាចុងសុដន់ក្នុងពេលមានផ្ទៃពោះ អាចរលូតកូន
ការម៉ាស្សា គឺជាវិធីសាស្ត្របែបបុរាណដែលគេប្រើសម្រាប់ព្យាបាលជំងឺមួយចំនួន ហើយអាចជួយឲ្យសរសៃដើមរត់បានស្រួល។ សូម្បីតែស្ត្រីមានផ្ទៃពោះក៏ត្រូវការម៉ាស្សាដែល ក៏ប៉ុន្តែត្រង់តំបន់ចុងសុដន់ អ្នកមិនត្រូវធ្វើម៉ាស្សាដាច់ខាត។
ហេតុអ្វីទៅបានជាស្ត្រីមានផ្ទៃពោះ ត្រូវហាមមិនឲ្យធ្វើការម៉ាស្សាចុងសុដន់? បើយោងតាមលោកវេជ្ជបណ្ឌិត Nupur Gupta ជាអ្នកជំនាញរោគស្ត្រីបានបង្ហាញថា ការម៉ាស្សាសុដន់អាចបណ្តោលឲ្យមានការរំញោច។ ការរំញោចនេះអាចបណ្តោលឲ្យអ័រម៉ូនអុកស៊ីតូស៊ីនចាប់ផ្តើមបញ្ចេញ ហើយអ្នកនឹងប្រឈមហានិភ័យនៃការរលូតកូន។
ដូច្នេះហើយ ស្ត្រីគ្រប់រូបគួរតែចង់ចាំកំហុសឆ្គងមួយនេះ ទោះកាលៈទេសៈបែបណាក៏មិនត្រូវធ្វើសកម្មភាពដែលបណ្តោលឲ្យចុងសុដន់មានការរំញោតខ្លាំងដែរ៕