ជាទូទៅ ក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីនឹងចាប់ផ្តើមផលិតជាតិទឹក និងឈាមកាន់តែច្រើនឡើងដើម្បីបំពេញតម្រូវការ។ សារធាតុរាវដើរតួនាទីយ៉ាងសំខាន់ក្នុងការរំអិលជាលិកា និងសន្លាក់ ដើម្បីជួយសម្រួលដល់ការដំណើរការនៃការពពោះ។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនៃសារធាតុរាវជាង ៥០ភាគរយនេះ តំបន់មួយចំនួននៃរាងកាយរបស់ពួកគេអាចមានអាការៈហើម។
ជើង និងកជើង
អាការហើមជើង និងកជើង គឺជាបញ្ហាទូទៅមួយក្នុងចំណោមបញ្ហាជាច្រើនរបស់ស្ត្រីមានផ្ទៃពោះ ជាពិសេសនៅក្នុងត្រីមាសទី។ មូលហេតុដែលបណ្តោលហើមជើង គឺសារធាតុរាវនៅខាងក្នុងកំពុងតែបង្កើនជាលិកា ទើបធ្វើឲ្យជើង ឬតំបន់ផ្សេងទៀតមានសភាពហើម។
សុដន់
សុដន់ហើម ឬតឹងណែន គឺជារឿងធម្មតាមួយ ដែលកើតឡើងស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់។ ក្នុងរយៈពេល ១០ ទៅ ១៥ថ្ងៃ នៃការមានផ្ទៃពោះ សុដន់ចាត់ផ្តើមហើម និងធ្វើឲ្យសុដន់មើលទៅធំជាងមុន។ ប៉ុន្តែ វាអាចត្រលប់មកភាពដើមវិញ ក្នុងដំណាក់កាលសម្រាលកូនរួច។
មុខ
តើស្ត្រីមានផ្ទៃពោះទាំងឡាយធ្លាប់មានអាការហើមមុខទេ បន្ទាប់ពីភ្ញាក់ពីគេង? កត្តាមួយនេះអ្នកពុំចំបាច់ទៅជួបជាមួយនឹងគ្រូពេទ្យនោះទេព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង ក៏ប៉ុន្តែប្រសិនបើអ្នកមានការឈឺចាប់កុំបណ្តោល។
អញ្ចាញធ្មេញ
តាមការសិក្សាមួយបានបង្ហាញថា អាការហើមអញ្ចាញធ្មេញ គឺបណ្តោលមកពីបញ្ហារលាក។ ករណីខ្លះ អាចមានការឈឺចាប់ រង្គើ ឬហូរមានជាដើម។ ដូច្នេះ បើស្ថានភាពឈឺចាប់ខ្លាំង ឬហូរឈាមច្រើន អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់។
សរសៃ
ក្នុងពេលមានផ្ទៃពោះ ស្ត្រីមួយចំនួនអាចមានអាការប៉ោមសរសៃពណ៌ខៀវ លេខឡើងនៅលើស្បែក។ នេះដោយសារតែសរសៃឈាម មានសភាពហើម ប៉ុន្តែវាក្រមនឹងកើតមានខ្លាំងណាស់៕