ការមានផ្ទៃពោះ គេសង្កេតមើលតាមរយៈ ការឈប់មករដូវ បញ្ហាក្អួតចង្អោរនៅពេលព្រឹក ចេះតែអស់កម្លាំង និងឃ្លានតែរបស់ជូរៗ ជាដើម។ អាការទាំងនេះមិនមែនជាអ្វីដែលគួរឲ្យព្រួបារម្ភឡើយ ព្រោះវាជារឿងធម្មជាតិ ប៉ុន្តែមានរឿងសំខាន់២យ៉ាង ដែលស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត។
១.អាការហូរឈាមខុសប្រក្រតី
ក្នុងករណីហូរឈាមតិចតួចក្នុងពេលមនាផ្ទៃពោះ ត្រូវបានគេចាត់ទុកជារឿងធម្មតា ក៏ប៉ុន្តែប្រសិនបើអាការហូរឈាមច្រើនដូចពេលមករដូវ វាអាចបង្កឡើងដោយសារតែស្បូនត្រូវគ្របដណ្តប់ទៅដោយសុខ ឬអ្នកអាចជួបបញ្ហារលូតកូន។ មូលហេតុនេះហើយ ដែលស្ត្រីមានផ្ទៃពោះ គួរតែមានការប្រុងប្រយ័ត្ន ឬទៅជួបជាមួយគ្រូពេទ្យភ្លាម។
២.ហូរទឹករំអិល
អាការហូរទឹករំអិលចេញពីទ្វារមាស គឺជារឿងធម្មតាក្នុងពេលមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ។ ម្យ៉ាងវិញទឿត លំហូរទឹករំអិលចេញពីទ្វារមាសដំណាក់កាលចុងក្រោយ ដែលមានពណ៌លឿង ឬពណ៌ស មិនមែនជារឿងគួរឲ្យបារម្ភនោះទេ។
ក៏ប៉ុន្តែ ប្រសិនបើអាការហូរទឹករំអិលច្រើន ហើយមានអាការរមាស់ និងមានក្លិនមិនល្អ វាអាចបង្កឡើងដោយសារតែមេរោគផ្សិត ដូច្នេះកុំបណ្តោលអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់៕
២វិធីអាចជួយកាត់បន្ថយការឈឺចាប់ អំឡុងពេលសម្រាលកូន
ការឈឺចាប់ក្នុងអំឡុងពេលសម្រាលកូន គ្មានអ្នកណាយល់ចិត្តជាងស្ត្រីដូចគ្នាដែលធ្លាប់ឆ្លងកាត់បទពិសោធន៍មួយនេះនោះទេ។ ព្រោះអារម្មណ៍ពេលនេះមនុស្សស្រីទទួលបានគ្រប់រស់ជាតិ ទាំងហត់ ឈឺចាប់ ហើយស្ទើរតែដាច់ខ្យល់ម្តងៗទំរ៉ាំតែកូនរុញច្រានចេញមកផុត។ តែទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា ការឈឺចាប់នេះអាចជួយកាត់បន្ថយបានប្រសិនបើ អ្នកម្តាយអនុវត្តតាមវិធីសាស្ត្រណាមួយ ក្នុងចំណោមវិធីធម្មជាតិទាំងពីរយ៉ាងនេះ។
១.ការម៉ាស្សា
ការម៉ាស្សាថ្នមៗ អំឡុងពេលសម្រាលកូន អាចជួយកាត់បន្ថយភាពឈឺចាប់របស់ស្ត្រីបានមួយកម្រិត ហើយអាចជួយជំរុញឲ្យស្ត្រីមានកម្លាំងប្រឹងបង្កើតកូនកាន់តែខ្លាំង។ តែទោះជាយ៉ាងណា ការម៉ាស្សាខ្នងគួរតែអនុវត្តដោយអ្នកជំនាញ ឬគិលានុប្បដ្ឋាយិកា ដែលមានធ្លាប់មានបទពិសោធន៍។ ប្រសិនបើធ្វើសកម្មភាពមិនបានត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកដល់ការសម្រាលកាន់តែខ្លាំង។
២.សម្រាលក្នុងទឹក
តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចូលចិត្តសម្រាលកូនក្នុងទឹក? ដោយសារតែភាពត្រជាក់នៃទឹក អាចជួយកាត់បន្ថយការឈឺចាប់ ហើយជួយឲ្យការរុញច្រានកូនមកក្រៅមានភាពងាយស្រួល និងប្រកបទៅដោយសសុវត្ថិភាព៕
កំហុស៣យ៉ាង ធ្វើឲ្យអ្នកម្តាយអស់កម្លាំងខ្លាំងនៅពេលសម្រាល
ដំណាក់កាលសម្រាលកូន គឺជាពេលវេលាដ៏មានការឈឺចាប់ខ្លាំងបំផុត ហើយក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ ទាំងអ្នកម្តាយ និងកូន។ ប៉ុន្តែ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាស្ត្រីមួយចំនួនចេះតែអស់កម្លាំងខ្លាំងនៅពេលសម្រាលកូន? តាមពិតភាពអស់កម្លាំងតែងតែកើតមានចំពោះស្ត្រីគ្រប់រូបក្នុងពេលសម្រាលកូន ក៏ប៉ុន្តែមនុស្សស្រីមួយចំនួនអាចអស់កម្លាំងខ្លាំង ដោយសារតែកំហុសឆ្គង ៣ចំណុច។
១.គេងផ្ងោរពោះ ហើយក្តាប់ដៃ
នៅក្នុងអំឡុងពេលសម្រាលកូន ជារឿយៗស្ត្រីតែងតែមានការឈឺចាប់ខ្លាំងនៅក្នុងតំបន់ចង្កេះ ដូច្នេះហើយដើម្បីបន្ធូរបន្ថយភាពឈឺចាប់ពួកច្បាស់ជាគេង ហើយលើកដៃឡើងលើប្រឹងក្តាប់យ៉ាងណែន។ តាមពិតទីតាំងបែបនេះ មានមិនមានសុវត្ថិភាពនោះទេ ពីព្រោះទម្ងន់របស់ទារកដាក់សម្ពាធទៅលើឆ្អឹងខ្នងរបស់អ្នកម្តាយ និងរាំងស្ទះដល់លំហូរឈាម។
លើសពីនេះទៅទៀត ទីតាំងបែបនេះអាចបណ្តោលឲ្យម្តាយមានការឈឺចាប់កាន់តែខ្លាំង ហើយមានពិបាកក្នុងការបង្កើតកូន។ ក្នុងអំឡុងពេលសម្រាល អ្នកម្តាយគួរជ្រើសរើសយកវិធីឈរឲ្យត្រង់ខ្លួនតាមដែលអាចធ្វើទៅបាន តែប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំង អាចគេងបាន។
២.ស្រែកយំ
កំហុសទូទៅមួយទៀតនៅក្នុងចំណោមកំហុសដែលអ្នកម្តាយតែងតែធ្វើនៅពេលសម្រាលកូន គឺការស្រែ ឬយំ ខណៈកំពុងតែមានការឈឈចាប់។ តាមការពិតសកម្ មភាពមួយនេះ ធ្វើឲ្យអ្នកម្តាយឆាប់ខ្សោយកម្លាំងទៅវិញទេ។លើសពីនេះទៅទៀត សំលេងស្រែកដែលបន្លឺឡើងពេញបន្ទប់សម្រាល នឹងធ្វើឲ្យប៉ះពាល់ដល់ការជួយសង្គ្រោះពីគិលានុបដ្ឋាយិកា ឬវេជ្ជបណ្ឌិតទៅវិញនោះទេ។
៣.ដកដង្ហើមខ្លីៗ
នៅពេលដែលមានការឈឺចាប់ អស់កម្លាំង អ្នកម្តាយភាគច្រើនតែងតែបាត់បង់នូវការគ្រប់គ្រងដង្ហើមរបស់ខ្លួន ដូច្នេះការដកដង្ហើមនឹងមានលក្ខណៈញាប់ខ្លី។ ទៅះជាយ៉ាងណា ការដកដង្ហើមបែបនេះ នឹងនាំទៅរកភាពតានតឹងសាច់ដុំ ដែលបង្កើនការឈើចាប់ពេលសម្រាល។
លើសពីនេះទៅទៀត អ្នកម្តាយដែលដកដង្ហើមមិនទៀងទាត់ ក៏អាចនាំឲ្យកើនឡើងជាតិស្ករនៅក្នុងឈាមផងដែរ តើស្ត្រីគួរធ្វើអ្វីខ្លះមុនពេលសម្រាល?
មុនពេលសម្រាលកូន យកល្អអ្នកម្តាយគួរតែយកទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយកុំលាក់លៀម ឬនិយាយបំផ្លើសចំពោះបញ្ហាផ្សេងៗដែលកើតមានប្រាប់ទៅគ្រូពេទ្យឲ្យសោះ។ ជាពិសេសស្ត្រីមានផ្ទៃពោះ មិនត្រូវគិតរឿងអវិជ្ជមានពេកនោះទេ ព្រោះការសិក្សាមួយបានបង្ហាញថា ភាពភ័យខ្លាចក៏អាចរារាំងដល់អ័រម៉ូន ដែលគ្រប់គ្រប់ដល់ដំណើរការសម្រាលផងដែរ៕