ហើមជើង​កំឡុងពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​អាសន្ន​រឺទេ?

0
1

១) មូល​ហេតុដែល​បណ្តាលអោយ​ហើម​កំឡុងពេល​មាន​ផ្ទៃពោះ​រួមមាន:

 

 

– លើស​ជាតិ​ទឹក​បណ្តាលមកពី​បម្រែបម្រួល​អរ​ម៉ូ​ន​កំឡុងពេល​មាន​ផ្ទៃពោះ (ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​កំឡុង​មាន​ផ្ទៃពោះ)។

– ការ​សង្កត់​ទៅលើ​សរសៃ​ឈាមធំៗរបស់​អាង​ត្រគៀក (pelvic veins) ដោយ​ទម្ងន់​កាន់តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើអោយ​លំហូរ​ឈាម​ពី​ចុងជើង​ត្រលប់មក​បេះដូង យឺត​ជាង​ធម្មតា​និង​ចាល់​ឈាម​បង្ក​ជាការ​ហើមជើង។ ដោយហេតុ​ផល​នេះ ការ​ហើម​ភាគច្រើន​កើតមាន​នៅ​កំឡុងពេល​ត្រីមាស​ទី៣នៃ​ផ្ទៃពោះ ចំពោះ​ស្ត្រី​ដែលមាន​ទឹកភ្លោះ​ច្រើន ឬ​ពរ​ពោះ​កូនភ្លោះ (ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​កំឡុង​មាន​ផ្ទៃពោះ)។

– កង្វះ​ជាតិ​អាល់ប៊ុយមីន (Albumin) ដែល​អាច​បណ្តាលមកពី​បាត់​ជាតិ​សាច់​តាម​ទឹកនោម (ជំងឺ​ទឹកនោមប្រៃ)។

– ជំងឺ​ខ្សោយតម្រងនោម ឬ ខ្សោយបេះដូង ។ល។

 

 

២) សញ្ញា​អាសន្ន​នៃ​ការ​ហើមជើង​កំឡុង​មាន​ផ្ទៃពោះ​ដែល​ត្រូវ​យកចិត្តទុកដាក់​រួម​មាន៖

នៅពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ហើមជើង​បូករួម​និង​សញ្ញា​មួយចំនួន​ដូចជា:

– លើស​សម្ពាធ​ឈាម

– ហត់​ដង្ហក់

– ទឹកនោម​តិច

– ជើង​ឡើង​ក្រហម​ហើយ​ឈឺ -ល។

 

 

៣) វិធី​ព្យាបាល៖

ក. បើជា​ការ​ហើម​មាន​សញ្ញា​អាសន្ន គួរ​ប្រញាប់​រួសរាន់​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​វិភាគ​រក​មូលហេតុ​អោយបាន​គ្រប់​ជ្រុងជ្រោយ និង​ដើម្បី​ទទួល​ដំបូន្មាន ឬ​ការព្យាបាល​ដ៏​ត្រឹមត្រូវ។

ខ. បើ​គ្រូពេទ្យ​រកឃើញថា​ជាការ​ហើម​ដោយ​មូលហេតុ​ធម្មតា​នៃ​ការ​មានគភ៌ នោះ​ស្ត្រី​យើង​គួរ​អនុវត្ត​ទំលាប់​មួយចំនួន​ដូចខាងក្រោម:

– គេង​ផ្អៀង​មក​ខាងឆ្វេង​ដៃ ដើម្បី​កាត់បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ លើ​សរសៃឈាមធំ។

 

 

– ដាក់​ជើង​របស់​អ្នក​ឲ្យ​បាន​ខ្ពស់ គ្រប់​ពេលដែល​អាចធ្វើ​បាន​ដូចជា នៅពេល​ធ្វើការ រឺ​ពេល​គេង រឺ​តម្រង់​ជើង​ឲ្យ​បាន​ញឹកញាប់​ពេល​អង្គុយលេង។

– ជៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​យូរ។

– ឧស្សាហ៍​ផ្លាស់ប្តូរ​ឥរិយាបទ រឺ​ដើរ​ហាត់ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បានល្អ។

– ចូរ​កុំ​បាក់​ទឹកចិត្ត ព្រោះ​វា​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាល​បុត្រ​រួច។

 

 

“ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​មក​តាមដាន និង​ពិនិត្យ​សុខភាព​អោយបាន​ទៀងទាត់​ជាប្រចាំ។ ក្នុងករណី​មានការ​ហើម​និង​ក្តី​បារ​ម្មណ៍​ណាមួយ គួរ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការប្រឹក្សា និង​ព្យាបាល​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា ប្រកបដោយ​សុវត្ថិភាព”

LEAVE A REPLY

Please enter your comment!
Please enter your name here