ការលូតកូន គឺជារឿងមួយដ៏គួរឲ្យសោកស្តាតបំផុតសម្រាប់ស្ត្រីដែលជាម្តាយ ហើយក្រោយពីហេតុការណ៍នេះកើតឡើងភ្លាមៗ ពួកគេតែងតែមានអារម្មណ៍ក្រៀមក្រំ ឬគេងយំសឹងតែរាល់យប់។
មូលហេតុដែលបណ្តោលឲ្យរលូតកូន ភាគច្រើនបង្កឡើងដោយសារតែស្ត្រីមានផ្ទៃពោះ មនាសុខភាពមិនល្អ ការឆ្លងមេរោគ ការរងបួរសដូចជាដួល អ្នកម្តាយដែលមានអាយុច្រើនពេក ស្បូនមិនល្អ អតុល្យភាពអ័រម៉ូន។ល។
ប៉ុន្តែ ចំពោះការរលូតកូននេះ ស្រីៗភាគច្រើនតែងតែយល់ខុស ៣ចំណុច៖
ចំណុចទី១
ភាគច្រើនគិតថា បើពួកគេ ឬនរណាម្នាក់ធ្លាប់មានប្រវត្តិរលូតកូនម្តងហើយ ពួកគេច្បាស់ជាលូតម្តងជាមិនខានឡើយ។
តែនេះជារឿងផ្ទុយស្រលះ បើតាមអ្នកជំនាញបានផ្តល់អនុវសាសន៍ថា បើស្ត្រីមានបញ្ហារលូតកូនម្តងហើយ ហានិភ័យនៃការរលូតកូនជាលើកទីពីរ មានតិចតួចបំផុត។
ចំណុចទី២
នៅពេលដែលពួកគេមានការហូរឈាមអំឡុងពេលមានផ្ទៃពោះ ជាសញ្ញានៃការរលូត។ នេះមិនមែនជារឿងពិតឡើយ ការហូរឈាមតិចតួចអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ជាពិសេសនៅត្រីមាសដំបូង។ លុះត្រាតែអាការហូរឈាមធ្ងន់ធ្ងរ ហើយមានរយៈពេលយូរ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
ចំណុចទី៣
ស្ទើរតែ១០០ភាគរយយល់ថា យ៉ាងតិចបំផុតត្រូវចំណាយពេល ៣ ទៅ ៦ខែ បន្ទាប់ពីការរលូតទើបអាចមានកូនម្តងទៀត។ ប៉ុន្តែ ការសិក្សាថ្មីនេះបានបង្ហាញថា វាមិនមានគ្រោះថ្នាក់នោះសម្រាប់មនុស្សស្រីក្នុងការយកកូនម្តងទៀត ក្រោយពីការរលូតបានរយៈពេល ១ខែ ក្នុងករណីដែលនាងបានត្រៀមខ្លួន និងអារម្មណ៍រួចរាល់ហើយ។
ទោះជាយ៉ាងណា ក្រោយពេលរលូត ស្ត្រីគួរតែពិនិត្យតាមដានសុខភាពឲ្យបានទៀងទាត់ ដើម្បីជៀសវាងហានិភ័យផ្សេង៕