នៅពេលដែលពោះរបស់អ្នកកាន់តែធំ រាងកាយត្រូវទទួលរងនូវបន្ទុកកាន់តែខ្លាំង ហើយអ្នកម្តាយអាចប្រឈមនឹងអាការៈហើមជើង កជើង ឈឺខ្នងចង្កេះ និងមានអារម្មណ៍អស់កម្លាំងច្រើន។ ហេតុនេះ អ្នកត្រូវសម្រាកឲ្យបានច្រើន គឺជាវិធីដ៏ល្អបំផុត។
ប៉ុន្តែបើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា ប្រសិនបើអ្នកមានទម្លាប់ធ្វើលំហាត់ប្រាណពីមុនមក គួរតែអនុវត្តបន្តទៀត បើទោះបីជាមានផ្ទៃពោះ ត្រីមានទី ៣ ឬក៏ទី៤ក៏ដោយ គ្រាន់តែអ្នកត្រូវកំណត់រយៈពេលធ្វើលំហាត់ប្រាណឲ្យបានច្បាស់។
ការធ្វើលំហាត់ប្រាណតាមបែបយូហ្គា ឬការធ្វើលំហាត់ប្រាណស្រាលៗដូចជាដើរ បានទៀងទាត់ អាចជួយឲ្យកូនកើតមកបានស្រួល។
ទោះជាយ៉ាងណា ក្នុងករណីដែលអ្នកកំពុងតែកើតមានបញ្ហាមួយចំនួន ដូចជា៖ វិលមុខ ឈឺក្បាល ឈឺដើមទ្រូង ពិបាកដកដង្ហើម ហូរឈាមចេញពីទ្វារមាស គួរតែផ្អាកធ្វើលំហាត់ប្រាណភ្លាម៕
ឈប់ស្លៀកខោខូវប៊ូយទៀត បើអ្នកមានផ្ទៃពោះ
ទោះបីជាខោខូវប៊ូយ ពិតជាពេញនិយមសម្រាប់យុវវ័យសម័យនេះក៏ដោយ ក៏ប៉ុន្តែវាមិនសាកសមសម្រាប់ស្ត្រីមានផ្ទៃពោះឡើង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកកំពុងតែលូតលាស់។
អ្នកត្រូវដឹងថា អំឡុងពេលមានផ្ទៃពោះស្បូនត្រូវទទួលរងនូវសម្ពាធជាច្រើនរួចមកហើយ ដើម្បីការពារទារកពីការឈឺចាប់ផ្សេងៗ ប៉ុន្តែប្រសិនបើអ្នកស្លៀកខោខូវប៊ូយ នៅពេលនេះទៀត ស្បូននឹងទទួលសម្ពាធកាន់តែខ្លាំង ហើយធ្វើឲ្យរាំងស្ទះដល់ចរាចរឈាមពីម្តាយ ទៅកាន់ទារក។
នេះហើយជាហេតុផលដែលអាចធ្វើទារក ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ ជាពិសេស អំឡុងពេលពពោះ ត្រីមាសទី២ និងទី៣ តែម្តង។
ម្យ៉ាងវិញទៀត អំឡុងពេលនេះឱកាសនៃការឆ្លងមេរោគផ្សិតទៅទ្វារមាស ក៏កាន់តែខ្ពស់ដែរសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលស្លៀករឹបចង្អៀត។ ដូច្នេះ សូមទុកខោខូវប៊ូយម្តុំសិន ហើយព្យាយាមស្លៀករ៉ូបដែលរលុងៗ ជំនួសវិញ ទើបមានផាសុខភាពទាំងម្តាយ និងទារក៕