កំលុង​ពេល​​បំបៅ​​ដោះកូន គួ​រ​ជៀស​វាង​​ឲ្យ​ឆ្ងាយ​​ផ្លែឈឺ​ទាំង​៣មុខ​នេះ

0
1

ការ​បំបៅ​ដោះ​កូន តែមួយ​មុខ​គត់​បន្ទាប់ពី​កើតមក​ភ្លាម​រហូតដល់​អាយុ ៦ខែ គឺជា​អនុសាសន៍​របស់​ក្រុមគ្រូពេទ្យ​គ្រប់រូប ព្រោះ​វា​អាចជួយ​ឲ្យ​ទារក​មាន​សុខ​ភាពល្អ ព្រមទាំង​ការលូតលាស់​លឿន​ផងដែរ។

ទោះជា​យ៉ាងណា អ្នក​ម្តាយ​ទាំងអស់​ត្រូវ​ដឹងថា មិនមែន​អាហារ​ទាំងអស់​សុទ្ធតែ​អាច​ញ៉ាំ​បាន​នោះទេ ក្នុងអំឡុងពេល​បំបៅ​ដោះ​កូន ព្រោះ​សារធាតុសំខាន់ៗពី​ធម្មជាតិ​មួយចំនួន​អាច​បង្ក​ឲ្យ​ទារក​ឈឺ​បាន។

 

 

ផ្លែក្រូច

អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ផ្លែក្រូច​គឺ​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត ហើយ​ប្រិ​ន​បើ​អ្នកទទួល​ទាន​អា​ចប​ណ្តោ​ល​ឲ្យ​ជាតិ​អាស៊ីត​ទាំងនោះ​កើនឡើង​នៅក្នុង​ទឹកដោះ ដែល​អាច​បង្ក​ឲ្យ​ទារក​ហើមពោះ។ ដូច្នេះ កុំ​ថា​ឡើង​ផ្លែក្រូច ឬ​ក្រូចឆ្មារ អ្នក​គួរតែ​ជៀសវាង​ទាំងអស់។

ផ្លែ​ម្នាស់

ម្នាស់ ក៏​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត​ធម្មជាតិ​ដូចជា​ក្រូច​ដែរ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​ក្នុងអំឡុង​ពេលនេះ អាចធ្វើ​ឲ្យ​ទឹកដោះ​ធុំក្លិន​អាក្រក់ ព្រមទាំង​ធ្វើ​ឲ្យ​ទារក​កើតមាន​បញ្ហា​កន្ទួល​រមាស់ ឬ​រលាក​ស្បែក។

ផ្លែ​ប៉ោម

បើទោះបីជា​ផ្លែ​ប៉ោម គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​ក៏ដោយ ប៉ុន្តែ​អ្នកជំនាញ​ហាម​មិន​ឲ្យ​ស្ត្រី​ទទួលទាន​អំឡុងពេល​បំបៅ​ដោះ​កូន​ឡើយ។ ដោយសារតែ​វត្ត​មាននៃ​ជាតិ​សរសៃ​ច្រើនពេក អា​ចប​ណ្តោ​ល​ឲ្យ​ទារក​ទល់លាមក​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here