ផ្លែឈើ ដែល​ទារក​ទើប​ផ្តាច់ដោះ​ត្រូវ​ការខ្វះ​មិនបាន

0
1

នៅពេល​ទារក​មាន​អាយុ​មួយ​ខួប​ជាង អាច​ញ៉ាំ​បាន ឬ​ចំណីផ្សេងៗបាន​ហើយ​នោះ អ្នក​ម្តាយ​ភាគច្រើន​តែងតែ​ផ្តាច់ដោះ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រកប​របបផ្សេង។ ក៏ប៉ុន្តែ​ទន្ទឹមនឹង​ការ​ផ្តាច់ដោះ នេះ​អ្នក​គួរតែ​ផ្តល់​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ប្រូតេអ៊ីន ឲ្យ​កូន​ឲ្យ​បាន​ច្រើន។ ដោយសារតែ​សារធាតុចិញ្ចឹម​ទាំងនេះ អាចជួយ​ផ្តល់នូវ​ថាមពល ព្រមទាំង​ជួយ​ការពារ​ទារក​មិន​ឲ្យ​ឆ្លង​ជំងឺផ្សេង។

 

 

ដូច្នេះ ឪពុកម្តាយ​គ្រប់រូប​គួរតែ​បន្ថែម​ផ្លែឈើ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ ទៅក្នុង​របប​អាហារ​ទារក​ប្រចាំថ្ងៃ៖

ចេក

ប្រភព​សារធាតុ​កា​បុ​ន​អី​ដ្រា​ត ដែលមាន​នៅក្នុង​ផ្លែ​ចេក អាចជួយ​ផ្តល់​ថាមពល រក្សា​ពោះវៀន​ឲ្យ​មាន​សកម្ម​ភាពខ្លាំង និង​បន្ទោ​របង់​មក​ស្រួល។

ប៊ឺ​រ

តើ​អ្នកដឹង​ទេ ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​ខ្លាញ់​ឆ្អែត​ពី​ធម្មជាតិ? ខ្លាញ់​នៅក្នុង​ផ្លែ​ប៊ឺ​រ ត្រូវបាន​ទទួលស្គាល់ថា ពិត​ជាមាន​អត្ថប្រយោជន៍​ជួយ​ជំរុញ​ដល់​ខួរក្បាល​ទារក​ឲ្យ​កាន់តែ​មាន​ភាព​ឆ្លាត​វៃ។

 

 

 

ល្ហុង

ប្រភេទ​អាហារ​ដែល​សមស្រប​បំផុត​សម្រាប់​ទារក​ដែល​ទើបនឹង​ផ្តាច់ដោះ គឺ​ផ្លែ​ល្ហុង​ទុំ។ ល្ហុង​ទុំ មាន​ផ្ទុក​វីតាមីន C និង​បេ​តា​ការ៉ូ​ទីន ដែលជា​សារធាតុ​ដ៏​មាន​ប្រយោជន៍​សម្រាប់​គាំទ្រ​ដល់​សុខភាព​ទារក។ មិនតែប៉ុណ្ណោះ ជាតិ​សរសៃ​នៅក្នុង​ផ្លែឈើ​មួយ​នេះ ក៏​អាចជួយ​ជំរុញ​ដល់​ចលនា​របស់​ពោះវៀន​ផងដែរ។

ប៉ោម

ដោយសារតែ​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Pectin វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន ដែល​ទារក​ត្រូវការ​ដើម្បី​លូតលាស់។ ហេតុនេះ ទើប​អ្នកជំនាញ​បានចាត់ទុក​ផ្លែ​ប៉ោម គឺជា​អាហារ​មួយផ្នែក​ទៀត ដែល​ល្អ​បំផុត​សម្រាប់​ទារក​ទើបតែ​ផ្តាច់ដោះ៕

 

 

អាហារ​ដែល​ទារក​ក្រោម​អាយុ ១២ខែ ត្រូវការ​ចាំបាច់

មិនមែន​ទារក​ទើបនឹង​កើតមក​ភ្លាម​ត្រូវ​ឲ្យ​ទទួលទាន​អាហារ​ភ្លាម​នោះទេ មានន័យថា ទារក​ដែល​អាយុ ៦ឡើងទៅ​ទើប​អាច​ទួល​អាហារ​បំប៉នបន្ថែម​បាន។ ក៏ប៉ុន្តែ​ក្នុង​ចន្លោះ​ទារក​មាន​អាយុ​ចាប់ពី ៦ទៅ ១២ខែ ពួកគេ​ត្រូវការ​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ជា​ចាំបាច់ ដើម្បី​លូតលាស់ និង​ពង្រឹង​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​រឹងមាំ។

 

 

ដូច្នេះ អ្នក​ម្តាយ​គួរតែ​ផ្តល់​អាហារ​មួយចំនួន​នេះ ឲ្យ​ទារក​ទទួលទាន​រាល់ថ្ងៃ៖

ស៊ុត៖ស៊ុត មិន​ត្រឹមតែ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​មនុស្ស​ធំ​នោះទេ វា​ក៏មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ទារក​ផងដែរ។ អ្នក​ត្រូវ​ផ្តល់​ស៊ុត​ស្ងោរ​ឲ្យ​ទារក​មួយ​សប្តាហ៍ ៣ដង ប៉ុន្តែ​ក្នុង​មួយពេល​ត្រឹម​តែមួយ​ចំហៀង​បាន​ហើយ ព្រោះ​ស៊ុត​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​អាចជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ពង្រឹង​ដល់​សរសៃប្រសាទ​ផងដែរ។

ផ្ទី៖បន្លែ​ផ្ទី ជា​ប្រភព​នៃ​ជាតិ​ដែក ដែលមាន​សារៈសំខាន់​បំផុត​ក្នុង​ការកសាង​កោសិកា​ឈាមក្រហម​ចំពោះ​ទារក ដែល​កំពុងតែ​លូតលាស់។ ដូច្នេះ អ្នក​ម្តាយ​គួរតែ​ឧស្សាហ៍​បន្ថែមបន្លែ​បៃតង មួយ​នេះ​ឲ្យ​កូន​ជាប្រចាំ។

 

 

ម្សៅ​ស្រូវ​សាលី៖អាហារ​ពេលព្រឹក​ដ៏​ល្អ​បំផុត សម្រាប់​ទារក​ក្រោម​អាយុ ១២ខែ គឺ​ស្រូវ​សាលី​នេះហើយ ព្រោះ​វា​មា​ផ្ទុក​សា​ធាតុ​កាបូន​អ៊ី​ដ្រា​ត ដែល​រាងកាយ​ទារក​ត្រូវការ​ចាំបាច់។

ផ្លែ​ប៉ោម៖ផ្លែឈើ​មួយ​ប្រភេទ​នេះ មាន​ផ្ទុក​សារ​ធ​តុ​ប្រឆាំងនឹង​អុកស៊ីតកម្ម ដែល​អាចជួយ​រក្សា​ស្បែក និង​ប្រព័ន្ធ​ភាពស៊ាំ​ទារក​ឲ្យ​មាន​សុខភាព​ល្អ។ ហេតុនេះ អ្នក​គួរតែ​កិន​ផ្លែ​ប៉ោម ធ្វើ​បន្ថែម​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​សម្រាប់​ទារក។

 

 

 

 

 

ខ្ទឹមបារាំង៖អ្នក​អាច​បន្ថែម​ខ្ទឹមបារាំង តិចតួច​ទៅក្នុង​របប​អាហារ​ទារក​ជាប្រចាំ ព្រោះ​វា​អាចជួយ​ការពារ​រាងកាយ​ទារក ទប់ទល់​ជាមួយនឹង​ការឆ្លង​មេរោគ​មួយចំនួន​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here