មូល​ហេតុដែល​ស្ត្រី​មានគភ៌​ត្រូវ​តែបង្ខំចិត្ត​វះកាត់ ខុសពី​លក្ខខណ្ឌ​ធម្មជាតិ

0

បើទោះបីជា​ដឹងថា ការ​សម្រាល​កូ​នដោយយ​វះកាត់​មាន​បញ្ហា​ប៉ះពាល់​ច្រើន​ដល់​សុខភាព​ក៏ដោយ ក៏ប៉ុន្តែ​ស្ត្រី​មួយចំនួន នៅតែ​ជ្រើស​យក​វិធី​នេះ​ដដែល តើ​ប​ណ្តា​ល​មកពី​មូលហេតុ​អ្វី​ទៅ? តាម​ពិ​តអ្នកណា​ក៏​ចង់​សម្រាល​តាម​ធម្មជាតិ​ដែរ លុះត្រា​តែក្នុង​លក្ខខណ្ឌផ្សេងៗមិន​អំណោយផល។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលស្ត្រីពពោះគួរតែបង្ខំំចិត្តវះកាត់ ក្នុងការសម្រាលកូន៖

 

 

១.ត្រគាក​របស់​ម្តាយ​តូច មិន​បើក​នៅពេល​ដល់​ថ្ងៃ​សម្រាល

២.ស្ត្រី​ធ្លាប់មាន​បញ្ហា​រហែក​ទ្វារមាស​ខ្លាំង នៅបេល​សម្រាលកូន​លើក​មុន

៣.ស្ត្រី​ដែលមាន​ជំងឺ​បេះដូង

៤.កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល

៥.អ្នក​ដែលមាន​កូនភ្លោះ

៦.កូន​នៅ​ទទឹង​ពោះ មិន​បង្វិល​ក្បាល​មកក្រោម

៧.ក្នុងករណី​កូន​មិនអាច​រស់នៅក្នុង​ស្បូន​បាន​តទៅទៀត៕

 

 

 

ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់អាចឆក់យកអាយុជីវិតអ្នកម្តាយបាន

 

 

ជាទូទៅ ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​អោយ​សម្រាល​បុត្រ​តាមផ្លូវ​ធម្មជាតិ ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការវះកាត់។ ករណី​ក្រុមគ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាចមាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន។ ប៉ុន្តែ​បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការវះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរអោយ​ព្រួយបារម្ភ ជាពិសេស​ការវះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។ ស្ត្រី​មួយចំនួន​យល់​ខុស​ថា ការ​សម្រាលកូន​ដោយ​វះកាត់ មាន ភាពងាយស្រួល ដោយ​មិនចាំបាច់​ឆ្លងកាត់​ការឈឺ​ពោះ​សម្រាល និង​មើលរំលង​ផលវិបាកផ្សេងៗទៅ​ថ្ងៃ​អនាគត ដែល​បណ្តាលមកពី​ការវះកាត់​នេះ។ ដូច្នេះ តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយពេល​ការវះកាត់​សម្រាលកូន?

ក) ផលវិបាក​អំឡុងពេល​វះកាត់៖
– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)
– ការបាត់បង់​ឈាម​ច្រើន​ពេល​វះកាត់
– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង
– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ

 

 

ខ) ផលវិបាក​ក្រោយពេល​វះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
– ការបង្ក​រោគផ្សេងៗ មានដូចជាៈ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម។
– ការ​ហូរឈាម​ក្រោយពេល​វះកាត់ មាន​កកឈាម​លើ​ស្នាមរបួស​ស្បូន ឬ​ក្រោម​របួស​ស្បែក
– ភាពស្លេកស្លាំង
– ផលវិបាក​ស្ទះ​សរសៃឈាមតូចៗ ជាពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើអោយមាន​វិបត្តិ​ផ្លូវដង្ហើម

គ) ផលវិបាក​ក្រោយពេល​វះកាត់ នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង៖
– ការវះកាត់​យក​កូន​សារជាថ្មី
– ការ​ធ្លាយ​ស្បូន
– សុក​ពាំង​មាត់ស្បូន
– សុក​ចាក់​ឬ​ស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម

 

 

ផលវិបាក​ទាំងអស់នេះ​មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​ករណីខ្លះ​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​ស្ត្រី​បាន។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន។

“ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​ផ្តល់​ដំបូន្មាន និង​ពត៌មាន​លំអិត​បន្ថែម ជូន​លោកអ្នក ក្នុងការ​ជ្រើសរើស​វិធី​សម្រាល​បុត្រ”។