ប្រយ័ត្ន! កុមារតូចៗក៏​អាច​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដែរ

0
2

មនុស្ស​ជាច្រើន​គិតថា មានតែ​មនុស្សពេញវ័យ​ប៉ុណ្ណោះ​ដែលមាន​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ដោយសារតែ​ជំងឺ​នេះ​កើតឡើង​ជាធម្មតា​នៅ​វ័យ ៣៥ទៅ ៦០ឆ្នាំ។ ប៉ុន្តែ​ការពិត កុមារតូចៗ ក៏​អាច​កើតមាន​ជំងឺ​នេះ​ដូចគ្នា​ដែរ។

 

 

មាន​មូលហេតុ​ជាច្រើន​នៃ​ជំ​តឺ​តម្រងនោម​ចំពោះ​កុមារ  គឺ​ដោយសារតែ​បញ្ហា​មេ​តា​ប៉ូលីស ដូច​ជំងឺ​អង់ស៊ីម និង​កើត​ជំងឺ​តម្រងនោម។ សព្វថ្ងៃនេះ កុមារ​ដែល​ទទួលទាន​អំបិល​ច្រើន ផឹកទឹក​តិច និង​ខ្ជិល​ហាត់ប្រាណ ក៏បង្ក​ឲ្យ​មាន​ការវិវត្ត​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​យ៉ាង​ឆាប់រហ័ស ជាពិសេស​ចំពោះ​កុមារ​ដែលមាន​បញ្ហា​មេ​តា​ប៉ូលីស។

លើសពីនេះទៅទៀត កុមារ​ជា​ញឹកញាប់​មានការ​ឆ្លង​មេរោគ​លើផ្លូវ​បង្ហូរ​នោម ភាពមិនប្រក្រតី​នៃ​ការថយចុះ​នៃ​បំពង់​ទឹកនោម(ការរួម​តូច​នៃ​បំពង់​តម្រងនោម) ធ្វើ​ឲ្យ​ឱកាស​នៃ​ក្រួស​កើតមានឡើង។

 

 

រោគសញ្ញា​ទូទៅ​នៃ​ក្រួស​ក្នុង​តម្រងនោម គឺ​ការឈឺចាប់​នៅត្រង់​ត្រគាក នោម​តិច ចង្អោរ ស្លេកស្លាំង និង​បែកញើស​ច្រើន។ សម្រាប់​កុមារ ដែលមាន​ប្រវត្តិ​គ្រួសារ ក៏​ប្រឈម​នឹង​ជំងឺ​នេះដែរ។

ដូច្នេះ ប្រសិនបើ​អ្នក​សង្ស័យថា កូន​របស់​អ្នកមាន​សភាព​ដូចខាងលើ ត្រូវ​ប្រញាប់​នាំ​ពួកគេ​ទៅ​ជួប​អ្នកឯកទេស​ដើម្បី​ពិគ្រោះ​យោបល់ និង​ព្យាបាល​ជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here