អាហារ​បំប៉ន​ដែល​ទារក​ត្រូវការ​ជា​ចាំបាច់​ចាប់ពី​អាយុ ៧ខែ

0
1

ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​មានការ​លូតលាស់​ត្រូវ​តាម​ស្តង់ដារ ឪពុកម្តាយ​គ្រប់រូប​ត្រូវតែ​ដឹង​ពី​របប​អាហារ​ដែល​ត្រូវ​ផ្តល់​ឲ្យ​កូន​ទៅ​តាន​ដំណាក់កាលនីមួយ។ ម្យ៉ាងវិញទៀត អ្នក​មិនត្រូវ​ផ្តល់​អាហារដដែលៗនោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​របស់​អ្នកធំ និង​មិន​ចង់​ញ៉ាំ​ឡើយ។ ដូច្នេះ​នៅពេល​កូន​របស់​អ្នកមាន​អាយុ ៧ខែ​ឡើងទៅ គួរតែ​ផ្តល់​អាហារ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ។

 

 

១.ចំហុយ​ផ្លែ​សារី និង Raspberries

ដំបូង​អ្នក​ត្រូវយក​ផ្លែ​សារី​មួយ​ផ្លែ​ចិន​សំបក​ចេញ ហើយ​កាត់​ជាកង់ៗទៅ​ចំហុយ​ឲ្យ​ឆ្អិន​ល្អ។ ក្រោយមក​យក​ផ្លែ​សារី នេះ​ទៅ​លាយ​ជាមួយ​ផ្លែ Raspberries  ៣ទៅ៤ផ្លែ ក្រឡុក​ឲ្យ​ក្លាយទៅជា​ល្បាយ។ អ្នក​អាច​បញ្ចុក​កូន​តាម​លទ្ធ​ល​ភាព​ដែល​អាចធ្វើ​ទៅបាន ចំណែកឯ​ល្បាយ​ដែល​នៅសល់ អ្នក​អាច​ទុក​ក្នុង​ទូទឹកកក​បាន ៣ថ្ងៃ។

 

 

២.ចេកទុំ ផ្លែ​ប៉ោម និង​ម្សៅ​ស្រូវ​សាលី

អ្នក​ត្រូវយក​ចេក​មួយ​ផ្លែ ផ្លែ​ប៉ោម​មួយ​ចំហៀង ហាន់​ជា​ចំណិតតូចៗ រួច​យកទៅ​ចំហុយ។ បន្ទាប់មក​យក​ចេក ផ្លែ​ប៉ោម ដែល​ចំហុយ ទៅ​លាយ​ជាមួយនឹង​ស​ម្សៅ​ស្រូវ​សាលី ហើយ​ក្រឡុក​ឲ្យ​រលាយ​ចូលគ្នា(អ្នក​អាច​បន្ថែម​ទឹកដោះគោ១ស្លាបព្រា)។ អាហារ​មួយ​ប្រភេទ​នេះ អាច​រក្សាទុក​ក្នុង​ទូរ​ទឹកកក​បាន ៤ថ្ងៃ ប្រសិនបើ​កូន​របស់​អ្នក​ញ៉ាំ​មិន​អស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here