ដំណឹង​ល្អ! ថ្នាំ​ព្យា​កំណើត​បុរស នឹងមាន​លក់​នៅ​ឆ្នាំ២០២១

0
1

ពិតជា​រឿង​គួរ​ឲ្យ​ត្រេកអ​មែន អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​រកឃើញ​ថ្នាំ​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​អាចជួយ​ការពារ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​មិនមែន​ប្រើ​នៅលើ​ស្ត្រី​នោះទេ គឺ​ប្រើ​នៅលើ​បុរស​វិញ​ម្តង។

 

 

ក្រុម​អ្នកជំនាញ​អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ បាន​រកឃើញ​ថ្នាំ​ព្យា​កំណើត​ថ្មី​សម្រាប់​បុរស ដែលមាន​សារធាតុ​រលាយ​ជ្រាបចូល​ទៅក្នុង​កោសិកា​មេជី​វិត​ឈ្មោល មិន​ឲ្យ​ទៅ​ជួប​ជាមួយនឹង​ស៊ុត​ឡើយ។ ដូច្នេះ ថ្នាំ​ពន្យា​កំណើត​សម្រាប់​បុរស នឹង​បង្ហាញ​វត្ត​មាននៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​ទៀត​នេះ។

សាស្ត្រាចារ្យ John HowI នៅ​សាកលវិទ្យាល័យ Wolverhampton បង្ហាញថា លទ្ធផល​បានបង្ហាញភ្លាមៗ នៅពេលដែល​ពួកគេ​ចាក់​បញ្ចូល​ថ្នាំ​នេះ​ទៅក្នុង​មេជី​វិត​ឈ្មោល ដែលមាន​សុខភាព​ល្អ ហើយ​ក្នុង​រយៈពេល 2ទៅ3 នាទី​ក្រោយមក​មេជី​វិត​ឈ្មោល មិនអាច​ផ្លាស់​ទី​បានឡើយ។

 

 

ប​ច្ចុ​ន្ប​ន្ន​ឱសថ​នេះ​ត្រូវបាន​គេ​ធ្វើតេស្ត​នៅលើ​មេជី​វិត​ឈ្មោល​របស់​មនុស្ស​ប្រុស ហើយ​មិនយូរ​ទេ​អ្នកវិទ្យាសាស្ត្រ​នឹង​ប​សាកល្បង​ដោយ​ការ​លេប ឬ​ចាក់​បញ្ចូល​ទោ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស​ផ្ទាល់​តែម្តង។

អ្នកជំនាញ​ផ្នែក​បន្ត​ពូជ លោក Protect បាន​ណែនាំ​ថា ថ្នាំ​ព្យា​កំណើត​នេះ មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ ហើយ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here