ស្ត្រី​គ្រប់រូប​ត្រូវតែ​អាន!! កំណត់​ថ្ងៃ​មាន​ផ្ទៃពោះ និង​ថ្ងៃ​សម្រាលកូនឱ្យបានត្រឹមត្រូវ

0
1

 

 

 

១) ថ្ងៃ​ឈឺពោះ​សំរាលកូន ជា​ថ្ងៃ​ដែល​ឈឺពោះ​មាន​ចង្វាក់​ឈឺ​បាត់​ឈឺ​បាត់ (ក្នុងនោះ​មាន​រំអិល​លាយ​ឈាម​ផងដែរ) ឈឺ​រហូតដល់​កូន​កើតចេញពី​ផ្ទៃ​ម្តាយ។

– សម្រាលកូន​គ្រប់​ខែៈ គឺ​សម្រាលកូន​ក្នុង​ចន្លោះ​ពេលដែល​កូន​មាន​អាយុ៣៧សប្តាហ៍​ពេញ នៃ​ការបាត់​រដូវ និង ៤១សប្តាហ៍ ៣ថ្ងៃ។

– សម្រាលកូន​មិន​គ្រប់​ខែៈ

– ក្រោម ៦ខែ = រលូត

– ពី ៦ខែ​ទៅ ៨ខែ​កន្លះ=សម្រាល​មុន​ខែ

– កូន​លើស​ខែៈ គឺ​ពី៤១ សប្តាហ៍​នៃ​ការបាត់​រដូវ​ឡើងទៅ

 

 

២) ថ្ងៃទី ១ នៃ​រដូវ​ចុងក្រោយៈ គឺជា

– ថ្ងៃទី១ ដែល​ឈាមរដូវ​ធ្លាក់ (មិនមែនជា​ថ្ងៃ​ដែល​អស់​ឈាមរដូវ​ទេ)

– គឺជា​ខែ​ចុងក្រោយ​គេ ដែល​រដូវ​មក (មិនមែន​ខែ ដែល​អត់​មក​ទេ)

 

៣) រដូវ​ទៀងទាត់ៈ គឺ​រដូវ​ដែល​មក ២៨ថ្ងៃ​ម្តង

ឧទាហរណ៍ៈ

– ខែ​មុន រដូវ​មក​ថ្ងៃទី ៣០

– ខែម​ន្ទា​ប់​ត្រូវ​មក​ថ្ងៃទី ២៨

– ខែ​បន្ទាប់​ទៀត​ត្រូវ​មក​ថ្ងៃទី ២៦

 

៤) សប្តាហ៍​នៃ​ការបាត់​រដូវ

យើង​គិត​អាយុ​កូន​ក្នុង​ផ្ទៃ​ជា​សប្តាហ៍ ដោយ​រាប់​ពីថ្ងៃ​ទី១ នៃ​រដូវ​ដែល​មក ខែ​ចុងក្រោយ​គេ។

 

៥) ថ្ងៃ​បង្ករ​កំណើត​កូនៈ គឺ ១៤ថ្ងៃ​បន្ទាប់ពី​ថ្ងៃទី១ នៃ​រដូវ​ដែល​មក ខែ​ចុងក្រោយ​គេ

 

៦) ការកំណត់​ថ្ងៃ​សម្រាលកូនៈ តាម​រដូវ​ដែល​ទៀងទាត់​ក្តី (២៨ថ្ងៃ)

តាម​អេកូ​បី​ខែ​ដំបូង​ក្តី គឺ​យើង​កំណត់​យក ៤០សប្តាហ៍​នៃ​ការបាត់​រដូវ​ជា​ថ្ងៃ​សម្រាល។តែ​កូន​អាច​សម្រាល​មុន ១០ថ្ងៃ ឬ​ក្រោយ ១០ថ្ងៃ។

 

៧) ការកំណត់​ថ្ងៃ​សម្រាលកូន តាម​អេកូ​បី​ខែ​ដំបូង​ក្តី និង​តាម​រដូវ​ដែល​ទៀងទាត់​ក្តី គឺ​ពុំមាន​ខុសគ្នា​ឡើយ។ ខុសគ្នា​យ៉ាងច្រើន ៣ ទៅ ៤ថ្ងៃ​ប៉ុណ្ណោះ។ដូច្នេះ​បើ​ប្អូន​មិន​ចាំ​រដូវ ប្អូន​ត្រូវយក​ថ្ងៃ​សម្រាលកូន​តាម​អេកូ​បី​ខែ​ដំបូង។

 

៨) បើ​ដល់​ថ្ងៃ​សម្រាល​ហើយ គឺ៤០សប្តាហ៍ ពុំទាន់​ឈឺពោះ​សម្រាល ប្អូន​ត្រូវ​មើល​អេកូ​ម្តងទៀត បើ​ទឹកភ្លោះ​នៅ​គ្រប់គ្រាន់ សុខភាព​កូន​នៅ​ល្អ ប្អូន​អាច​ទុក​តាមដាន​បាន ១០ថ្ងៃ​ទៀត ដោយ​ប្អូន​ត្រូវ​មក​តាមដាន​ផ្ទៃពោះ​រាល់ ២ ឬ៣ថ្ងៃ​ម្តង រហូតដល់​ថ្ងៃ​ឈឺពោះ​សម្រាលកូន។

 

 

៩) បើ ១០ថ្ងៃ​ហ្នឹង មិនទាន់​ឈឺពោះ​សម្រាល​ទៀត ប្អូន​ចាំបាច់​ត្រូវ​សម្រាក​ពេទ្យ ដើម្បី​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ​សម្រាល ទៅតាម​បច្ចេកទេស​លោកគ្រូ អ្នកគ្រូ​ផ្នែក​សម្ភព។

 

១០) យើង​អាច​ទុក​កូន​ទៅក្នុង​ផ្ទៃ​បានត្រឹមតែ ៤១សប្តាហ៍ ៣ថ្ងៃ​ប៉ុណ្ណោះ។ លើសពី​ថ្ងៃនេះ​ទារក​នៅក្នុង​ផ្ទៃ​នឹង​ទ្រោម​បន្តិចម្តងៗរហូត​ស្លាប់​នៅក្នុង​ពោះ។

 

សូម​បងប្អូន​អញ្ជើញ​មក​ពិនិត្យ និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឲ្យ​ការ​សម្រាលកូន​ប្រកបទៅដោយ​សុវត្ថិភាព។

 

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here