ជាធម្មតានៅពេលដែលជិតគ្រប់ខែ ទារក្នុងផ្ទៃនឹងបង្វិលក្បាលចុះមកក្រោម ដើម្បីត្រៀមខ្លួនរុញច្រានចេញមកក្រៅតាមរយៈទ្វារមាស។ ក៏ប៉ុន្តែប្រសិនបើជិតដល់ថ្ងៃកើតហើយ ទារកនៅតែមិនបង្វិលក្បាលចុះ ឬនៅទទឹងពោះ អ្នកម្តាយច្បាស់ជាពិបាកក្នុងការបង្កើត ឬបង្កើតមិនចេញឡើយ។ ក្នុងករណីនេះ ត្រូវការជំងឺពីក្រុមគ្រូពេទ្យជំនាញ ឬធ្វើការវះកាត់ ប្រសិនបើចាំបាច់។
ប៉ុន្តែតើមូលហេតុអ្វីទៅដែលបណ្តោលឲ្យកូនកើតមកបញ្ជ្រាស? តាមពិតកូនកើតមកបញ្ជ្រាស បង្កឡើងដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម៖
កូនកើតមិនគ្រប់ខែ
កូនភ្លោះ
ទារកក្នុងផ្ទៃវិវត្តមិនគ្រប់លក្ខខណ្ឌ
ទឹកភ្លោះច្រើនជ្រុល ឬតិចជ្រុល
សុកបាំងមុខស្បូន ឬទងសុករុំ ក ទារក
អ្នកម្តាយមានដុំសាច់ក្នុងស្បូន ឬដៃស្បូន
ម្តាយមានឆ្អឹតត្រគាតមិនប្រក្រតី
អ្នកដែលមានកូនច្រើនដងពេក…
ដូច្នេះ ដើម្បីចង់ដឹងថាកូនរបស់អ្នកបង្វិលក្បាលចុះក្រោមហើយឬនៅ អ្នកគួរតែទៅអេកូសាស្ត្រឲ្យបានទៀងទាត់ ដើម្បីបង្ការហានិភ័យផ្សេងៗទាំងម្តាយ និងកូននៅពេលកើត៕