បន្ទះបិតក្បាលនេះមិនអាចបញ្ចុះកំដៅកុមារបាននោះទេ។ ការបញ្ចុះកំដៅកូនក្តៅខ្លួនគឺត្រូវអនុវត្តន៍ដូចខាងក្រោម:
-ប្រេីថ្នាំបញ្ចុះកំដៅត្រឹមត្រូវតាមវេជ្ជបញ្ជា
-ជូតខ្លួន ឬមុជទឹក
-ដោះខោអាវ ឬពាក់អាវស្តេីងៗ
-បេីកកង្ហារ ឬមាសុីនត្រចាក់អោយបន្ទប់មានសីតុណ្ហភាពត្រជាក់។
-ញាុំទឹក ឬបៅអោយបានច្រេីន
-ព្យាបាលមូលហេតុដែលធ្វេីអោយកូនក្តៅខ្លួនដោយពិភាក្សាជាមួយគ្រូពេទ្យ។
-មិនត្រូវក្រឡុំកូនជាមួយភួយ ឬក្រណាត់ក្រាស់ៗនោះទេ។
-មិនត្រូវបញ្ច្រក់ថ្នាំតាមចិត្តខ្លួនឯង គ្មានម៉ោងច្បាស់លាស់នោះទេ។
ការបិតបន្ទះនេះតែមួយមិនអាចត្រជាក់បាននោះទេ។ វាគ្រាន់ជួយផ្នែកមួយតូចប៉ុណ្ណោះ។ ដូចច្នេះកុំយល់ច្រលំអំពីការប្រេីបន្ទះបិតត្រជាក់នេះថាអាចជួយអោយកុមារបញ្ចុះកំដៅបាន។
វេជ្ជ. ប៉ែន កក្កដា