កូន​ស្ថិតក្នុង​ទីតាំង​ប​ញ្ជ្រា​ស ដាច់ខាត​ត្រូវតែ​វះកាត់​មែន​ទេ?

0
1

តើ​ដឹង​ហើយ​ថា កូន​កើតមក​ប​ញ្ជ្រា​ស់ពិត​ជា​ពិបាក​ខ្លាំងណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​ពួកគេ​នឹងមាន​ការឈឺចាប់​ខ្លាំង ហើយ​ករណី​មួយចំនួន​អាច​កើត​មិន​ចេញ​តែម្តង។ តើ​កូន​ដែល​ស្ថិតនៅក្នុង​ទីតាំង​ប​ញ្ជ្រា​សត្រូវ​តែ​វះកាត់​ទាំងអស់​មែន​ទេ? មិនមែន​កូន​ប​ញ្ជ្រា​សត្រូវ​តែ​ធ្វើការ​វះកាត់​ទាំងអស់​នោះទេ ក្នុងករណី​មួយចំនួន​ស្ត្រី​នៅតែ​អាច​សម្រាល​តាម​វិធី​ធម្មជាតិ​ដដែល ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ។

 

 

១.អ្នក​ម្តាយ​មិន​ធាត់​ខ្លាំង និង​មាន​ត្រគាក​ធំ​ទូលាយ (ត្រគាក​សាយ)

 

២.អ្នក​ម្តាយ​មិនមាន​ប្រវត្តិ​វះកាត់​សម្រាលកូន​ពីមុនមក

 

៣.អ្នក​ម្តាយ​មិនមាន​ជំងឺ​ប្រចាំកាយ ដែល​គ្មាន​កម្លាំង​ប្រឹង​ពេល​សម្រាល

 

៤.សុក​ស្ថិតក្នុង​ទីតាំង​ត្រឹមត្រូវ មិន​បាំង​មាត់​ទ្វារមាស

 

៥.ម្តាយ​ម្តាយ​មិន​ដែលមាន​បញ្ហា ពេល​សម្រាលកូនមុនៗ

 

៦.ទារក​មាន​ទម្ងន់​ចន្លោះ​ពី ២,៥ ទៅ ៣ គីឡូក្រាម

 

៧.ក្បាល​ទារក​មិនធំ​ខ្លាំង និង​មិន​ងើយ​ខ្លាំង

 

៨.ទារក​មាន​សុខ​ភាពល្អ មិន​ទន់ខ្សោយ

 

៩.ទារក​គ្រប់​ខែ​ត្រឹមត្រូវ

១០.មិន​បែក​ទឹកភ្លោះ​យូរ មុនពេល​ឈឺពោះ

ប្រសិនបើ កូន​ប​ញ្ជ្រា​ស ស្ថិត​ក្នុងករណី​ពិបាក​សម្រាល ឬ​សម្រាល​មិនកើត​ទេ ក្រុមគ្រូពេទ្យ​ច្បាស់​ជា​ប្រើ​វិធី​វះកាត់ ដូច្នេះ​អ្នក​មិនចាំបាច់​ព្រួ​បារម្ភ​ឡើយ៕

 

មូលហេតុដែលធ្វើឲ្យកូនកើតបញ្ជ្រាស់

ជាធម្មតានៅពេលដែលជិតគ្រប់ខែ ទារក្នុងផ្ទៃនឹងបង្វិលក្បាលចុះមកក្រោម ដើម្បីត្រៀមខ្លួនរុញច្រានចេញមកក្រៅតាមរយៈទ្វារមាស។ ក៏ប៉ុន្តែប្រសិនបើជិតដល់ថ្ងៃកើតហើយ ទារកនៅតែមិនបង្វិលក្បាលចុះ ឬនៅទទឹងពោះ អ្នកម្តាយច្បាស់ជាពិបាកក្នុងការបង្កើត ឬបង្កើតមិនចេញឡើយ។ ក្នុងករណីនេះ ត្រូវការជំងឺពីក្រុមគ្រូពេទ្យជំនាញ ឬធ្វើការវះកាត់ ប្រសិនបើចាំបាច់។
ប៉ុន្តែតើមូលហេតុអ្វីទៅដែលបណ្តោលឲ្យកូនកើតមកបញ្ជ្រាស? តាមពិតកូនកើតមកបញ្ជ្រាស បង្កឡើងដោយសារតែមូលហេតុមួយចំនួនដូចខាងក្រោម៖

 

 

កូនកើតមិនគ្រប់ខែ

កូនភ្លោះ

ទារកក្នុងផ្ទៃវិវត្តមិនគ្រប់លក្ខខណ្ឌ

ទឹកភ្លោះច្រើនជ្រុល ឬតិចជ្រុល

សុកបាំងមុខស្បូន ឬទងសុករុំ​ ក ទារក

អ្នកម្តាយមានដុំសាច់ក្នុងស្បូន ឬដៃស្បូន

ម្តាយមានឆ្អឹតត្រគាតមិនប្រក្រតី

អ្នកដែលមានកូនច្រើនដងពេក…

ដូច្នេះ ដើម្បីចង់ដឹងថាកូនរបស់អ្នកបង្វិលក្បាលចុះក្រោមហើយឬនៅ អ្នកគួរតែទៅអេកូសាស្ត្រឲ្យបានទៀងទាត់ ដើម្បីបង្ការហានិភ័យផ្សេងៗទាំងម្តាយ និងកូននៅពេលកើត៕

LEAVE A REPLY

Please enter your comment!
Please enter your name here