មាន​គ្រោះថ្នាក់​ឬទេ បើ​អ្នក​ពរ​ក្មេង​ពេល​ខ្លួន​កំពុងមាន​ផ្ទៃពោះ?

0
1

រឿង​ដ៏​សំខាន់​មួយ​ដែល​ក្រុមគ្រូពេទ្យ ឬចាស់ៗហាម​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ គឺ​ការលើក​របស់​ធ្ងន់ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ដែល​កំ​ពុ​តែ​អភិវឌ្ឍ។ ក៏ប៉ុន្តែ​ការ​ពរ​ក្មេងតូចៗ ដែល​ទើបនឹង​ចេះ​ដើរ តើ​មាន​គ្រោះថ្នាក់​ដែរឬទេ?

 

 

ចំពោះ​ការ​ពរ​ក្មេងតូចៗដែល​ទើបនឹង​ចេះ​ដើរ មិនមាន​ផលប៉ះពាល់​អ្វី​នោះទេ ព្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​គេ​ហាម​មិន​ឲ្យ​លើក​របស់​ដែលមាន​ទម្ងន់​ចាប់ពី ២៥គីឡូ​ឡើង ប៉ុន្តែ​ទារក​ទើបនឹង​ចេះ​ដើរ​មាន​អាចមាន​ទម្ងន់​ដល់​ថ្នាក់​នេះឡើយ។

នៅពេល​មាន​ផ្ទៃពោះ រាងកាយ​របស់​ស្ត្រី​ត្រូវ​ផលិត​អ័រម៉ូន​ច្រើន ដើម្បី​សម្រួល​ដល់​ការ​សម្រាលកូន​ឲ្យ​មាន​ភាពងាយស្រួល ហើយ​ខណៈ​នេះ​ស្ត្រី​អាច​ប្រឈម​នឹង​ការឈឺចាប់​តាម​សន្លាក់។ ជាពិសេស ចាប់ពី​ត្រីមាស​ទី ៣អ្នក​គួរតែ​ជៀសវាង​ការ​ពរកូនតូចៗ ទោះបីជា​វា​មិន​ប៉ះពាល់​អ្វី ក៏ប៉ុន្តែ ពេលនេះ​ពោះ​របស់​អ្នក​កាន់តែ​ធំ ពិបាក​លើក​ក្មេង​ពរ ហើយ​អាច​ងាយ​នឹង​ជ​ម្ព​ប់​ជើង​ដួល​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here