បើយោងតាមសារពត៌មាន Mail Online បានចុះផ្សាយថា ស្ត្រីតាំងគភ៌ដែលទម្លាប់ញ៉ាំអាហារបួស (អាហារមានតែបន្លែសុទ្ធ) អាចធ្វើឲ្យកូនត្រូវលេបថ្នាំ និងញៀនគ្រឿងស្រឹង ដល់ទៅ៣ដង បើធៀបជាមួយនឹងអ្នកដែលកើតចេញពីម្តាយមិនញ៉ាំបួស។
អ្នកស្រាវជ្រាវអង់គ្លេស បានសាកសួរ ទៅលើមនុស្សវ័យជំទង់ចំនួន ១០.០០០នាក់ អំពីការទទួលទានគ្រឿងស្រវឹង និងជក់បារី ហើយក្នុងចំណោមយុវវ័យទាំងអស់មានពាក់កណ្តោលដែលញៀនរបស់ទាំងពីរមុខនេះ។ ក្រោយមក អ្នកជំនាញបានធ្វើការសើបអង្កេតទៅលើរបបអហាររបស់អ្នកម្តាយពួកគេ តាំងពីពេលតាំងគភ៌ ដើម្បីចង់ពីទំនាក់ទំនងរវាងរបបអាហារ។
លទ្ធផលបានបង្ហាញថា អ្នកដែលកើតចេញពីម្តាយញ៉ាំអាហារបួស មានទំនោរទៅរកគ្រឿងស្រវឹង និងជក់បារី នៅវ័យ ១៥ឆ្នាំ ខុសពីអ្នកដែលកើតចេញពីអ្នកម្តាយទទួលទានសាច់ គឺមិនសូវមានទំនោរទៅរករបស់ទាំងពីរមុខនេះឡើយ។ ក្រុមអ្នកជំនាញបានធ្វើការប៉ាន់ស្មានថា នេះដោយសារតែអ្នកម្តាយមិនបានញ៉ាំសាច់ មិនអាចទទួលបាវីតាមីន B12 គ្រប់គ្រាន់ ដើម្បីអភិវឌ្ឍដល់ការលូតលាស់នៃខួរក្បាលទារកឡើយ។
តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមិនហ៊ានអះអាងឲ្យប្រាដកថា ការទទួលទានអាហារបួស គឺជាដើមហេតុតែមួយគត់ ដែលបណ្តោលឲ្យក្មេងញៀននឹងគ្រឿងស្រវឹង ព្រមទាំងជក់បារី នោះទេ ព្រោះនៅមានកត្តាជាច្រើនទៀត ក៏រួមចំណែកធ្វើឲ្យកើតរឿងបែបនេះដែរ៕